ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​​ដាក់​​ប្រើ​នាវា​ស្រាវ​ជ្រាវ​ដែល​ទំនើប​​បំផុត​របស់​​ប្រទេស​

12 ឆ្នាំ មុន

នាវា​ស្រាវ​ជ្រាវ​ទំនើប​បំផុត​របស់​ចិន​​មាន​ឈ្មោះ​ថា KEXUE ​(វិទ្យាសាស្ត្រ) កាលពី​ថ្ងៃ​ទី​២៩​ កញ្ញា ​​ត្រូវ​ប្រគល់​ឱ្យដល់​ប្រតិបត្តិ​ក​រ​​របស់​ខ្លួន​នៅទី​ក្រុង ​គិញ​ដាវ ​ជាទីក្រុង​កំពង់​ផែ​នៃខេត្ត​សាន​ដុង ។​នាវា​នោះដែល​មាន​តម្លៃ​ដល់​ទៅ​៨៧,៥ លាន​ដុល្លារ​កសាង​ដោយ​ក្រុម​ហ៊ុន ​WUCHANG SHIPBUILDING INDUSTRY CO LTD ​មាន​ទីតាំង​នៅខេត្ត​ហូ៊បី ​ត្រូវ​​​ប្រគល់​ឱ្យដល់​វិទ្យាស្ថាន​សិក្សា

នាវា​ស្រាវ​ជ្រាវ​ទំនើប​បំផុត​របស់​ចិន​​មាន​ឈ្មោះ​ថា KEXUE ​(វិទ្យាសាស្ត្រ) កាលពី​ថ្ងៃ​ទី​២៩​ កញ្ញា ​​ត្រូវ​ប្រគល់​ឱ្យដល់​ប្រតិបត្តិ​ក​រ​​របស់​ខ្លួន​នៅទី​ក្រុង ​គិញ​ដាវ ​ជាទីក្រុង​កំពង់​ផែ​នៃខេត្ត​សាន​ដុង ។​នាវា​នោះដែល​មាន​តម្លៃ​ដល់​ទៅ​៨៧,៥ លាន​ដុល្លារ​កសាង​ដោយ​ក្រុម​ហ៊ុន ​WUCHANG SHIPBUILDING  INDUSTRY CO LTD ​មាន​ទីតាំង​នៅខេត្ត​ហូ៊បី ​ត្រូវ​​​ប្រគល់​ឱ្យដល់​វិទ្យាស្ថាន​សិក្សា​មហា​សមុទ្រ​របស់បណ្ឌិត​​​សភា ​វិទ្យា​សាស្ត្រ​ចិន ។ ​

មាន​ទម្ងន់​​៤.៧១១​តោន ​នាវានោះ​មាន​បណ្តោយ​៩៩,៨​ម៉ែត្រ​ និង​ទទឹង​១៧,៨ ម៉ែត្រ ​។ ​នាវា​នោះ​អាច​បើក​បរជាមួយ​មនុស្ស​ស្ថិត​ក្នុង​នោះ​​៨០​នាក់​ ​បាន​រយៈ​ពេល​ដល់​៦០​ថ្ងៃ ​។ នាវា​KEXUE ​មាន​លំនឹង​ល្អ​និង​មាន​កន្លែង​ធំ​សម្រាប់​មន្ទីរ​ពិសោធន៍​ ហើយ​ងាយ​ស្រួល​ក្នុង​ការធ្វើ​​នាវា​ចរណ៍​បើ​ប្រៀប​ធៀប​ទៅ​នឹង​នាវា​ស្រាវ​ជ្រាវ​ដទៃៗទៀត។ ​វាជា​នាវា​ស្រាវ​ជ្រាវ​ដ៏ទំនើប​​បំផុត​មួយ​នៃ​​ពិភព​លោក​ដែល​​​អាច​ធ្វើ​ដំណើរ​ឆ្លង​​កាត់​​ពិភព​លោក​ដោយ​អាច​ធ្វើការ​អង្កេត​២៤​ម៉ោង​លើ​២៤​ម៉ោង​ ​ដែល​គេចាត់​ទុក​ថា​ជា​មន្ទីរ​ពិសោធន៍​ចល័ត​ក្នុង​សមុទ្រ ៕