ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​​១ របួស​ធ្ងន់ និង​​ស្រាល​៣​នាក់​ ខណៈ​​ពេល​ជិះ​ម៉ូតូ​១​គ្រឿង ​ឡើង​ចិញ្ចើម​ផ្លូវ​បុក​ដុំ​ថ្ម

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ បុរស​​ម្នាក់​​បាន​ស្លា.ប់​បាត់​បង់​ជីវិត​​ភ្លាមៗ​​នៅនឹង​កន្លែង​​​ ចំណែក​​​៣​នាក់​ទៀត​ក្នុង​នោះ​មាន​​ស្រីម្នាក់​ផង​បាន​រង​របួស​ធ្ងន់ និង​ស្រាល បន្ទាប់​ពី​​ពួក​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​​ទៅដល់​​ត្រង់​ចំណុច​ផ្លូវកោង​​បត់​មិន​ទាន់​ជ្រុល​ចង្កូត​​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​​ និង​បុក​ដុំ​​ថ្ម​មួយ​ដុំ បណ្តាល​ឱ្យ​​ដួល​បោក​​ទៅ​លើ​ដីដេក​រដូក​រណែល​។ ​សមត្ថ​កិច្ច​​បាន​សន្និ​ដ្ឋាន​​ថា អ្នក​​បើក​បរ​ម៉ូតូ និង​អ្នក​ជិះ​ពី​ក្រោយ​សុទ្ធ​​តែ​ស្រវឹង​ស្រា​ទាំងអស់​គ្នា ។

រាជធានីភ្នំពេញ ៖​ បុរស​​ម្នាក់​​បាន​ស្លាប់​បាត់​បង់​ជីវិត​​ភ្លាមៗ​​នៅនឹង​កន្លែង​​​ ចំណែក​​​៣​នាក់​ទៀត​ក្នុង​នោះ​មាន​​ស្រីម្នាក់​ផង​បាន​រង​របួស​ធ្ងន់ និង​ស្រាល បន្ទាប់​ពី​​ពួក​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​​ទៅដល់​​ត្រង់​ចំណុច​ផ្លូវកោង​​បត់​មិន​ទាន់​ជ្រុល​ចង្កូត​​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​​ និង​បុក​ដុំ​​ថ្ម​មួយ​ដុំ បណ្តាល​ឱ្យ​​ដួល​បោក​​ទៅ​លើ​ដីដេក​រដូក​រណែល​។ ​សមត្ថ​កិច្ច​​បាន​សន្និ​ដ្ឋាន​​ថា អ្នក​​បើក​បរ​ម៉ូតូ និង​អ្នក​ជិះ​ពី​ក្រោយ​សុទ្ធ​​តែ​ស្រវឹង​ស្រា​ទាំងអស់​គ្នា ។

ឧប្បត្តិ​ហេតុ​​​គ្រោះថ្នាក់​​ចរាចរណ៍​នោះ​​បាន​កើតឡើង​​កាល​ពីវេលា​ម៉ោង​​៨​យប់​ថ្ងៃទី​​២៩ កញ្ញា ២០១២ ​នៅលើ​កំណាត់​ផ្លូវ​កៅស៊ូ​ក្នុង​តំប​ន់​សេដ្ឋ​កិច្ច​​ ពិសេសភ្នំពេញ ស្ថិតក្នុងភូមិ​កំរៀង ​សង្កាត់​កន្ទោក ​ខណ្ឌ​ពោធិ៍​សែនជ័យ ។

ជន​​រង​គ្រោះ​ដែល​​ស្លាប់​​បាត់​បង់​​ជីវិត​​ឈ្មោះ​ខឿន ​សៅវណ្ណា ​អាយុ​២៤​ឆ្នាំ ​មាន​ទីលំនៅ​​ភូមិ​​ព្រៃ​តា​ប៉ុក ​សង្កាត់​ឪឡោក ​ខណ្ឌ​ពោធិ៍​​សែន​ជ័យ​ ។ ​ឯ​អ្នក​ជិះ​​ពីក្រោយ​​​៣​នាក់​​ទៀត​រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​នោះ​​មាន​ឈ្មោះ​​ពៅ រិទ្ធ ​ភេទប្រុស អាយុ​​ជាង​២០​ឆ្នាំ និង​ឈ្មោះ​នួន ​ធន់ ភេទ​ប្រុស អាយុ​​ជាង​២០​ឆ្នាំ និង​ម្នាក់​ទៀត​​​ជា​ស្ត្រី​មិន​ត្រូវបាន​គេ​ស្គាល់​​ឈ្មោះ​នោះ​​ឡើយ ។ ​ជន​រងគ្រោះ​​ទាំង​៤​នាក់​នេះ​បាន​ជិះ​ម៉ូតូ​​មួយ​គ្រឿង​​ឌុប​គ្នា​ម៉ាក​​​អាយ​ខន ពណ៌​​ស​លាយ​ផ្កា​ឈូក ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕