ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បស៊ីឡៃប​ណ្តេញ​ចេញ ពី​សភា​ប្រជាជន​ចិន​

12 ឆ្នាំ មុន

សភា​ប្រជាជន​ចិន​អះអាង​កាលពី​ថ្ងៃ​ទី​២៩ កញ្ញាថា ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​​សភា​​ប្រជា​ជន​ចិន​ក្រុង​ចុងគិញ​​ បាន​សម្រេច​​ដក​តំណែង​​សមាជិក​សភា​នីតិកាល​ទី​១១ ពីលោក​បស៊ីឡៃ។គណៈ​កម្មការ​ត្រួតពិនិត្យ​អណត្តិ​របស់​​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​សភា​​ប្រជាជន​ចិន ​កាលពី​ថ្ងៃទី​២៨ កញ្ញា ​កន្លង​មកនេះ​បាន​ទទួល​របាយ​​​​ការណ៍​មួយ​របស់​គណៈ​កម្មកា​រ​អចិន្ត្រៃយ៍​​សភា​ក្រុងចុង​គិញ ​

សភា​ប្រជាជន​ចិន​អះអាង​កាលពី​ថ្ងៃ​ទី​២៩ កញ្ញាថា ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​​សភា​​ប្រជា​ជន​ចិន​ក្រុង​ចុងគិញ​​ បាន​សម្រេច​​ដក​តំណែង​​សមាជិក​សភា​នីតិកាល​ទី​១១ ពីលោក​បស៊ីឡៃ។គណៈ​កម្មការ​ត្រួតពិនិត្យ​អណត្តិ​របស់​​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​សភា​​ប្រជាជន​ចិន ​កាលពី​ថ្ងៃទី​២៨ កញ្ញា ​កន្លង​មកនេះ​បាន​ទទួល​របាយ​​​​ការណ៍​មួយ​របស់​គណៈ​កម្មកា​រ​អចិន្ត្រៃយ៍​​សភា​ក្រុងចុង​គិញ ​អំពីការ​សម្រេច​ចិត្ត​នោះ ។

​លោក​បស៊ីឡៃ​​ ត្រូវ​បាន​ដក​ចេញពី​បក្ស​កុំ​មុយនីស្ត​ចិន​ និង​ពីតំណែង​មុខ​ងារ​​សាធារណៈ​​​ពី​បទ​ចោទ​ប្រកាន់​ថា រំលោភ​បំពាន​ធ្ងន់​ធ្ងរ​លើ​វិន័យ ។ ​នេះពី​តាម​ការ​​សម្រេច​ប្រកាស​​កាលពី​ថ្ងៃ​២៨ កញ្ញា ​ក្នុង​ឱកាស​នៃកិច្ច​ប្រជុំ​មួយ​របស់​ការិ​យាល័យ​នយោបាយ​បក្ស​កុំមុយនីស្ត​ចិន ​។ ​កិច្ច​ប្រជុំ​នេះ​​ក៏សម្រេច​ផង​ដែរ​ប្រគល់​សំណុំ​រឿង​ទាំង​ឡាយ​ទាក់​ទិន​ដល់​ការ​រំលោភ​បំពាន​ច្បាប់​ដោយ​លោក​ប​ស៊ីឡៃនិង​បណ្តា​ភស្តុតាង​ដែល​ទាក់ទិន​ទៅ​តុលាការ ៕