ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនថ្លែង កាលពីថ្ងៃទី២៧ កញ្ញាថា នយោបាយរបស់បណ្តាប្រទេសលោកខាងលិចបានបង្កភាពចលាចលនៅស៊ីរី ។ពេលចុះជួបជាមួយប្រជាជនរុស្ស៊ីនៅតំបន់រីយ៉ាហ្សានភាគកណ្តាលប្រទេស លោកពូទីនថ្លែងថា អ្វីដែលច្បាស់នោះគឺថាបណ្តាដៃគូលោកខាងលិចរបស់យើងពុំអាចបញ្ឈប់ជម្លោះនេះ ។
ពួកគេបានបង្កើតរួចហើយនូវបរិយាកាសជ្រួលច្របល់ក្នុងដែនដីជាច្រើន ហើយពេលនេះកំពុងបន្តនយោបាយដដែលនោះក្នុងប្រទេសដទៃៗទៀត ក្នុងនោះរួមមានស៊ីរីផងដែរ ។ លោកបន្តថា ជំហររបស់រុស្ស៊ីលើសភាពការណ៍នៅមជ្ឈឹមបូព៌ាគឺសម្រួលដល់ការផ្លាស់ប្តូរនានាដើម្បីសុខមាលភាពរបស់ប្រទេសទាំងនោះ ក៏ប៉ុន្តែពុំមែនការចាប់បង្ខំដោយប្រើកម្លាំងឡើយ ។
បញ្ហាស៊ីរីជាបញ្ហាសំខាន់មួយដែលលើកឡើងក្នុងមហាសន្និបាតអ.ស.ប នាទីក្រុងញូវយ៉ក ។ រុស្ស៊ីអះអាងជាថ្មីថា ខ្លួនមើលឃើញថា វិបត្តិស៊ីរីគ្មានផ្លូវណាដោះស្រាយក្រៅពីដំណោះស្រាយនយោបាយឡើយ ៕
ចែករំលែកព័តមាននេះ