ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​​ការ​​​កំពូល​​​ផ្តល់​​​យុត្តិ​​ធម៌​…​ដោះ​​លែង​​​​ ទេព​ កុលាប​​

12 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំ​ពេញ​ ​៖ ​ព្រឹក​ថ្ងៃ​ទី​​២៨ កញ្ញា​​ តុលា​ការ​​កំពូល​បាន​បើក​សវនា​ការ​​ជំនុំ​ជម្រះ​​​លើ​សំណុំ​រឿង​​ក្តី​​ឧកញ៉ា​​កុក អាន​​ និង​លោក​​​​ហេង ឈាង-​ទេព ​កុលាប​​ ​ដែល​​រឿង​ក្តី​​នេះ​​​​​ឧកញ៉ា​​កុក អាន ​ជា​ម្ចាស់​ដើម​បណ្តឹង​ ។​ នៅ​​ពេល​​នេះ​​តុលា​ការ​​កំពូល​​បាន​​​ផ្តល់​យុត្តិ​ធម៌​​ដល់​ជន​​​ត្រូវ​​ចោទ​ហើយ ​គឺ​​សាល​ដីកា​​ត្រូវ​បាន​ប្រកាស​​នៅ​​វេលា​ម៉ោង​​២​រសៀល​​ថ្ងៃ​ដដែល​ សម្រេច​​ឱ្យ​ធ្វើ​​ការ​ដោះ​​លែង​លោក​ស្រី​​ ​ទេព កុលាប ​ក្នុង​ថ្ងៃ​នេះ​តែ​ម្តង​ ​និង​តម្រូវ​​បង្វិល​​សំណុំ​រឿង​​ទៅ​សាលា​​ឧទ្ធរណ៍​​ឱ្យ​​បើក​ការ​ស៊ើប​អង្កេត​​​លើ​

រា​ជ​ធានី​ភ្នំ​ពេញ​ ​៖ ​ព្រឹក​ថ្ងៃ​ទី​​២៨ កញ្ញា​​ តុលា​ការ​​កំពូល​បាន​បើក​សវនា​ការ​​ជំនុំ​ជម្រះ​​​លើ​សំណុំ​រឿង​​ក្តី​​ឧកញ៉ា​​កុក អាន​​ និង​លោក​​​​ហេង ឈាង-​ទេព ​កុលាប​​ ​ដែល​​រឿង​ក្តី​​នេះ​​​​​ឧកញ៉ា​​កុក អាន ​ជា​ម្ចាស់​ដើម​បណ្តឹង​ ។​ នៅ​​ពេល​​នេះ​​តុលា​ការ​​កំពូល​​បាន​​​ផ្តល់​យុត្តិ​ធម៌​​ដល់​ជន​​​ត្រូវ​​ចោទ​ហើយ ​គឺ​​សាល​ដីកា​​ត្រូវ​បាន​ប្រកាស​​នៅ​​វេលា​ម៉ោង​​២​រសៀល​​ថ្ងៃ​ដដែល​ សម្រេច​​ឱ្យ​ធ្វើ​​ការ​ដោះ​​លែង​លោក​ស្រី​​ ​ទេព កុលាប ​ក្នុង​ថ្ងៃ​នេះ​តែ​ម្តង​ ​និង​តម្រូវ​​បង្វិល​​សំណុំ​រឿង​​ទៅ​សាលា​​ឧទ្ធរណ៍​​ឱ្យ​​បើក​ការ​ស៊ើប​អង្កេត​​​លើ​ករណី​​រឿង​​ក្តី​​លោក​​ហេង ឈាង ​ជា​ស្វា​មី​​ឡើង​វិញ ។

​​អង្គ​សវនា​ការ​​​នៅ​តុលា​ការ​​កំពូល​​​ព្រឹក​នោះ​បាន​​សង្កេត​​ឃើញ​​និស្សិត​​ បញ្ញ​វន្ត​ សាស្ត្រា​ចារ្យ​ ​​លោក​គ្រូ អ្នក​គ្រូ ​មាន​ទាំង​​ព្រះ​សង្ឃ​​ផង​ ដែល​ជា​​និស្សិត​នៃ​​សាកល​វិទ្យា​ល័យ​​ភ្នំ​ពេញ​​អន្តរ​ជាតិ​​​ ​​និង​​បុគ្គលិក​​ ហៅ​​កាត់​ថា ​(PPIU) ​ប្រមាណ​​ជាង​​៥០០​នាក់​​បាន​​ទៅ​​ចូល​រួម​​​ស្តាប់ ដោយ​​យក​ចិត្ត​ទុក​ដាក់​​​ផង​​​​​ដែរ ​ក្រោម​​ដំណក់​​ទឹក​ភ្លៀង​ បើ​ទោះ​​បី​ខ្លះ​​បាន​ចូល​​ស្តាប់ និង​ខ្លះ​​នៅ​ខាង​ក្រៅ​​ក៏​ដោយ​ ​ព្រោះ​​បន្ទប់​​សវនា​​ការ​​តូច​​ចង្អៀត​​ ។​

​​អង្គ​សវនា​ការ​​ជំនុំ​ជម្រះ​​ក្តី​នេះ​​មាន​លោក​​ឃឹម​​ប៉ុន ​ជា​ប្រធាន​​ក្រុម​ប្រឹក្សា ​​មេ​ធាវី​​ដើម​ចោទ ​​​​​​និង​ចុង​ចោទ ​​មាន​​វត្ត​មាន​​លោក​​ហេង ឈាង ​និង​លោក​​ស្រី​ទេព កុលាប ​ជា​ម្ចាស់​ដើម​​​បណ្តឹង​​សារ​ទុក្ខ​ ប៉ុន្តែ​​​​អត់​ឃើញ​​វត្ត​​​​មាន​លោក​​ឧកញ៉ា​កុក អាន ​ចូល​រួម​ទេ​​ ។ ​អង្គ​សវនា​ការ​​បាន​ធ្វើ​ឡើង​​ពេញ​​មួយ​ព្រឹក​ ដោយ​មាន​កា​រ​សាក​សួរ​ ​ដេញ​ដោល ​​តាម​អង្គ​​ច្បាប់​ត្រឹម​​ត្រូវ ​រហូត​ដល់​​ម៉ោង​​១២​​និង​​​៣០​នាទី​​ទើប​ចប់​​ ហើយ​បាន​​សម្រាក​​ដោយ​លោក​ចៅ​​ក្រម​​​៥​រូប​​​​ថយ​ទៅ​​ពិចារណា​​ ។ លុះ​​ដល់​​​ម៉ោង​​២​រសៀល​​ ​អង្គ​សវនា​ការ​​បាន​បន្ត​​នីតិ​​វិធី​ទៀត​ ដែល​​​ជា​​ពេល​​វេលា​​ប្រកា​ស​សាល​ដី​កា​ ។

​​សាល​ដីកា​​តុលាការ​​កំពូល​​បាន​ប្រកាស​​​បន្ទាប់​​ពី​​​បញ្ចប់​​នូវ​​ការ​សាក​សួរ​​ដេញ​ដោល​ ​​ការ​សន្និ​ដ្ឋាន​​របស់​មេធាវី​ ​សំណូម​ពរ​​ចុង​ក្រោយ​​ ជន​ដែល​ត្រូវ​​ចោទ​ ។ ​នៅ​ទី​ចុង​ក្រោយ​​​បំផុត​​ តំណាង​​​មហា​​អយ្យ​ការ​​មិន​បាន​​ធ្វើ​ការ​​ចោទ​​ប្រកាន់​​លើ​លោក​ស្រី​​ទេព កុលាប​​ ​ទេ ហើយ​​​តម្កល់​​សា​ល​ដីកា​​សាលា​ឧទ្ធរណ៍ឱ្យ​​ចាត់​​ការ​ឡើង​​វិញ​​​​​លើ​សំណុំ​រឿង​​លោក​ហេង ឈាង ។​

វេលា​​ម៉ោង​​២​រសៀល​​ ក្រោយ​​ពី​អង្គ​​សវនា​​ការ​​បើក​​ឡើង​​វិញ​​​ ​​ប្រធាន​​ក្រុម​ប្រឹក្សា​​ជំនុំ​ជម្រះ​​បាន​​​ប្រកាស​​សាល​ដី​កា​​​សម្រេច​​​​ តម្រូវ​​ឱ្យ​ដោះ​​​​​លែង​​លោក​​ស្រី​​ទេព កុលាប ​នៅ​​ពេល​ប្រកាស​សាល​​ដី​កា​នេះ​​តែ​ម្តង​ ​និង​តម្រូវ​​​បង្វិល​សំណុំ​រឿង​​ទៅ​សាលា​ឧទ្ធ​រណ៍​​​ឱ្យ​បើក​​ការ​ស៊ើប​អង្កេត​​លើ​​ករណី​​លោក​ហេង ឈាង ​ឱ្យ​បាន​​​ល្អិត​ល្អន់​​ឡើង​វិញ ។​
​​​​ពេល​​អង្គ​សវនា​ការ​​ត្រូវ​បាន​បញ្ចប់​​ លោក​​ហេង ឈាង ​ត្រូវ​បាន​​នាំ​ទៅ​កាន់​​ពន្ធ​នា​គារ​​វិញ ​ចំណែក​​លោក​ស្រី​​ ទេព​ កុលាប ​ជា​ភរិយា​​ក៏​​​តម្រូវ​​ឱ្យ​ទៅ​កន្លែង​ដើម​វិញ​​​សិន​ដែរ ​តែ​ត្រូវ​​ដោះ​​​លែង​​ថ្ងៃ​​នេះ(ថ្ងៃ​​ប្រកាស​​​​សាល​ដីកា​​)​តែ​ម្តង ។​

​​​​គួរ​កត់​សម្គាល់​​​ថា ពេល​​​ចប់​អង្គ​​សវនា​ការ​​ ​យើង​​សង្កេត​​ឃើញ​​អស់​​លោក​​សាស្ត្រា​​ចារ្យ​ និស្សិត​ ​​បញ្ញ​វន្ត​​ ព្រម​ទាំង​​បុគ្គលិក​ និង​​​​ព្រះ​​សង្ឃ​​​មក​ពី​​សាកល​វិទ្យា​ល័យ​​ភ្នំ​ពេញ​​អន្តរ​​ជាតិ​​ ដែល​មាន​​​លោក​ស្រី​ទេព កុលាប ​ជា​សាកល​​វិទ្យា​​ធិការ​​​ ប្រមាណ​​ជាង​​​៥០០​នាក់​​នោះ​​បាន​ស្រែក​​​អប​អរ​សាទរ​​​​ហោ៊​​​កញ្ច្រៀវ​​សម្តែង​​​ទឹក​ចិត្ត​​រីក​រាយ​​ទាំង​​​​ទឹក​ភ្នែក​ ដោយ​​ក្តី​​​រំភើប​​គ្រប់​គ្នា​ ​ពេល​​ទទួល​បាន​​ភាព​យុត្តិ​ធម៌​​ពី​តុលា​ការ​​កំពូល​តាម​​បំណង​​របស់​​​ពួក​គេ​​ ។ ​ចំណែក​​កូន​ប្រុស​​​ស្រី​​បាន​ស្ទុះ​​ទៅ​​ឱប​​ម្តាយ​​ទ្រ​ហ៊ោ​​យំ​​ក្នុង​​ក្តី​​ត្រេក​អរ​​ និង​​រំភើប​​ពេក​​ ។ ​ម្នាក់​ៗ​លើក​​ដៃ​​បួង​សួង​ឡើង​​លើ​ដឹង​គុណ​​ដល់​​​ស្ថាប័ន​តុលា​ការ​​កំពូល​ ​និង​​ស្រែក​ខ្លាំង​​ៗ​​សម្តែង​ការ​​ដឹង​គុណ​​​ចំពោះ​​ការ​ដឹក​នាំ​​ប្រកប​ដោយ​​​គតិ​បណ្ឌិត​​សម្តេច​​​អគ្គ​មហា​សេនា​​បតី​តេ​ជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​​ ​និង​លោក​​ជំទាវ​​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុន រ៉ា​នី​ ​ហ៊ុន សែន ​ដែល​សម្តេច​​​តែង​​តែ​​​ដឹង​សុខ​​​ដឹង​​ទុក្ខ​​ដល់​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ ។​

​​ចំណែក​​លោក​ស្រី​​ទេព កុលាប ​​លើក​ដៃ​​សំពះ​​ទាំង​ទឹក​ភ្នែក​​ សូម​សម្តែង​​ការ​​ដឹង​គុណ​​​សម្តេច​​​តេ​ជោ ​និង​លោក​ជំទាវ​​ ព្រម​ទាំង​​​​ដឹង​គុណ​​អង្គ​​តុលា​ការ​​កំពូល​​ដែល​បាន​ផ្តល់​​​​យុត្តិ​ធម៌​​ដល់​លោក​ស្រី​​​ ​និង​ស្វា​មី ​ជា​ពិសេស​​ដល់​រឿង​ក្តី ៕​​​​