ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើម​សម​យុទ្ធ​អន្តរជាតិ​​ប្រឆាំង​ភេរវកម្ម​នុយក្លេអែ៊រ​នៅមូស្គូ

12 ឆ្នាំ មុន

ទីភ្នាក់ងារ​សន្តិ​សុខ​សហ​ព័ន្ធ​រុស្ស៊ី​ FSB ​រាយ​ការណ៍​​ថា​សមយុទ្ធ​អន្តរជាតិ​តស៊ូ​ប្រឆាំង​ភេរវកម្ម​ នុយក្លេអ៊ែរ​​បាន​ចាប់​ផ្តើ​ម​កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ​នៅ​ក្រុង​មូស្គូ ។​សេច​ក្តី​ប្រកាសមួយ​ចេញ​ផ្សាយ​ដោយ​ FSB​ឱ្យដឹងថា​​សមយុទ្ធ​មាន​ឈ្មោះថា ​GUARD ​២០១២​ ​ចូលរួម​ដោយ​ប្រទេស​៥៨​ ព្រម​ទាំង​ពួក​អ្នក​សង្កេតការណ៍​របស់​ទី​ភ្នាក់​ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ របស់​ប៉ូលិស​អន្តរជាតិ​INTERPOL ​

ទីភ្នាក់ងារ​សន្តិ​សុខ​សហ​ព័ន្ធ​រុស្ស៊ី​ FSB ​រាយ​ការណ៍​​ថា​សមយុទ្ធ​អន្តរជាតិ​តស៊ូ​ប្រឆាំង​ភេរវកម្ម​ នុយក្លេអ៊ែរ​​បាន​ចាប់​ផ្តើ​ម​កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ​នៅ​ក្រុង​មូស្គូ ។​សេច​ក្តី​ប្រកាសមួយ​ចេញ​ផ្សាយ​ដោយ​ FSB​ឱ្យដឹងថា​​សមយុទ្ធ​មាន​ឈ្មោះថា ​GUARD ​២០១២​ ​ចូលរួម​ដោយ​ប្រទេស​៥៨​ ព្រម​ទាំង​ពួក​អ្នក​សង្កេតការណ៍​របស់​ទី​ភ្នាក់​ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ របស់​ប៉ូលិស​អន្តរជាតិ​INTERPOL ​ព្រម​ទាំង​របស់​ការិយាល័យ​អ.ស.ប ​ប្រឆាំង​គ្រឿង​ញៀន​​ និងឧក្រិដ្ឋ​កម្ម ។

សមយុទ្ធ​នេះ​ស្ថិត​ក្នុងក្រប​ខណ្ឌ​នៃការផ្តួច​ផ្តើម​គំនិត​ពិភព​លោក​​​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ នុយ​ក្លេ​អ៊ែរ​ ហើយ​មាន​គោល​បំណង​បង្ហាញ​​វិធាន​ការនានា​ប្រឆាំង​​ពួក​​ភេរវ​ករ​​។​ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី ​និងទី​ភ្នាក់​ងារ​បរមាណូ​រដ្ឋ​រុស្ស៊ី ROSATOM ​នឹងបង្ហាញ​​បណ្តា​បច្ចេក​វិទ្យា​ចុងក្រោយ​ទាំងឡាយ​សម្រាប់​រាវ​រក​សម្ភារ​នុយក្លេអ៊ែរ​និង​សារធាតុ​វិទ្យុសកម្ម ។

កាលពី​ឆ្នាំ​២០០៦ ប្រធានាធិបតី​រុស្ស៊ី​និង​ប្រធានាធិបតី​​អាមេរិក​​បាន​លើក​​ឡើង​រួម​គ្នា​នូវ​ការ​ផ្តួច​ផ្តើម​គំនិត​ពិភព​លោក​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​នុយក្លេអ៊ែរ ​ហៅ​កាត់​ថា GICNT ក្នុង​ឱកាស​​នៃកិច្ច​ប្រជុំ​កំពូល​របស់​G-៨​​នៅទីក្រុង​​សាំង​ប៉េទ័រ​ស្បួរ​របស់រុស្ស៊ី ។​​សហ​រដ្ឋ​អាមេរិក​ និងរុស្ស៊ី​ជា​សហប្រធាន​របស់​GICNT ​ដែល​មានប្រទេស ៨៥ ចូលរួម ៕