ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ជិះ​ម៉ូតូ​រថយន្ត​បុក​ពីក្រោយ​ដួល​បាក់​ឆ្អឹង​ដង​កាំ​បិត

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​​ធ្ងន់​បាក់​ឆ្អឹង​ដង​កាំបិត​ដោយ​សារ​រថយន្ត​មិន​ស្គាល់​ម៉ាក​ មួយ​គ្រឿង​បើក​បុក​ពី​ក្រោយ ខណៈ ​កំពុង​ជិះ​ម៉ូតូ​ម្នាក់​ឯង ​​ហើយ​ក្រោយ​ពី​បុក​រួច​រថយន្ត​នោះ​បាន​បើក​រត់​បាត់​ស្រមោល​ ឯបុរស​រងគ្រោះត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​​ភ្លាមៗដែរ​ កាល​ពីវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨​ កញ្ញា​ នៅលើ​​កំណាត់​មហា​វិថី​សហព័ន្ធរុស្ស៊ី​

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​​ធ្ងន់​បាក់​ឆ្អឹង​ដង​កាំបិត​ដោយ​សារ​រថយន្ត​មិន​ស្គាល់​ម៉ាក​ មួយ​គ្រឿង​បើក​បុក​ពី​ក្រោយ ខណៈ ​កំពុង​ជិះ​ម៉ូតូ​ម្នាក់​ឯង ​​ហើយ​ក្រោយ​ពី​បុក​រួច​រថយន្ត​នោះ​បាន​បើក​រត់​បាត់​ស្រមោល​ ឯបុរស​រងគ្រោះត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​​ភ្លាមៗដែរ​ កាល​ពីវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨​ កញ្ញា​ នៅលើ​​កំណាត់​មហា​វិថី​សហព័ន្ធរុស្ស៊ី​ ស្ថិត​ក្នុង​ភូមិ​តា​ងួន​ សង្កាត់​កាកាប ​ខណ្ឌពោធិ៍សែនជ័យ ។​

បុរស​រង​គ្រោះ​ម្នាក់នោះ​ឈ្មោះសុង វុទ្ធី អាយុ​​​ជាង​៣០​ឆ្នាំ​មាន​ទីលំ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុង​ដាសេ​១២៥​​ស៊េរីឆ្នាំ​២០០៨​​ពណ៌ខ្មៅ​ ដោយ​ឡែក​រថយន្ត​បង្ក​​​មិន​ត្រូវ​បាន​គេ​ស្គាល់ម៉ាកនោះទេ​ ​ក្រោយ​ពេល​បើក​បុក​ម៉ូតូ​បាន​បើករត់គេចបាត់ស្រមោល ។
សាក្សីបានឲ្យដឹងថា​ នៅមុន​ពេល​កើត​ហេតុ​គេបាន​ឃើញ​រថយន្ត​បង្ក​និង​ម៉ូតូ​រង​គ្រោះ​បើកបរ​​ក្នុង​​ទិស​ដៅ​ស្រប​គ្នា​ពី​កើត​ទៅ​លិច​ដោយ​ម៉ូតូ​បើក​ខាង​មុខ​ឯរថយន្ត​បើក​ពី​ក្រោយ​ក្នុង​ល្បឿន​លឿន ។​ ​លុះ​ដល់​ត្រង់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​រថយន្ត​នោះ​បាន​បុក​ម៉ូតូ​ពី​ក្រោយ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ដួល​ទៅ​លើ​ថ្នល់​ខ្ទាត​អ្នក​បើក​​ម៉ូតូ​ចូល​ក្រោម​កង់​រថយន្ត​កិន​បែក​មួក​សុវត្ថិ​ភាព​ ប៉ុន្តែ​សំណាង​ល្អ​មិន​បែក​ក្បាល​ស្លាប់​​គ្រាន់​តែ​រង​របួស​បាក់​ឆ្អឹង​ដង​កាំបិត និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​ភ្លាម​ៗ​ដែរ ។​​ ​រថយន្ត​បង្ក​បាន​បើក​រត់​គេច​បាត់​​​មិន​ត្រូវ​​បាន​គេស្គាល់​ម៉ាក​នោះ​​ឡើយ ។

ក្រោយ​ពេល​កើត​ហេតុ​ប៉ូលិស​ចុះ​ទៅ​វាស់​វែង​នាំយក​ម៉ូតូ​​របស់​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​បណ្តោះ​អាសន្ន​ និង​ស្រាវជ្រាវរក​រថយន្ត​បង្ក​នោះដើម្បី​ឱ្យ​ចូល​ខ្លួន​មក​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​ ប៉ុន្តែ​ពុំដឹង​ថា​រក​ឃើញ​ ឬ​អត់​នោះ​ទេ ៕