ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​ខ្លួន​យុវ​សិស្ស​​យក​ម្រាម​ដៃ​លូក​ប្រដាប់​ភេទ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​​ ធ្វើ​ជា​ល្បែង​អាស​អាភាស​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវ​សិស្ស​​វិទ្យា​ល័យ​ ជា ស៊ីម​ សាមគ្គី​​ម្នាក់​ ត្រូវ​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ប្តឹង​ប៉ូលិស​​ប៉ុស្តិ៍​​បឹង​សាឡាង ​ចាប់​ខ្លួន​​កាល​ពី​វេលា​ម៉ោង​៧​យប់​​ថ្ងៃទី​២៧ កញ្ញា ២០១២ ​បន្ទាប់​ពី​លួង​លោម​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ ធ្វើ​​សកម្ម​ភាព​​យក​ម្រាម​ដៃ​លូក​​ប្រដាប់​​ភេទ​លេង​ជា​ល្បែង​អាស​អាភាស​​រហូត​រយះ​របួស​ហូរ​ឈាម​ធ្ងន់​ធ្ងរ​​បញ្ជូន​ទៅ​​កាន់​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​ទី​៤ ។​

យុវ​សិស្ស​​ត្រូវ​​ចាប់​​ខ្លួននេះ​​ឈ្មោះ​សុខ ​តាក​រ៉ាម៉ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​ជា​សិស្ស​​ថ្នាក់​ទី​១២ វិទ្យា​ល័យ​ជា ស៊ីមសាមគ្គី ​មាន​លំនៅ​ផ្ទះ​​លេខ​៨៣ ផ្លូវ​លេខ​​២១៧ ក្រុម​ទី​១៥ ​ភូមិ​១៧ សង្កាត់​​បឹងសាឡាង ​ខណ្ឌទួលគោក ។

​តាម​មន្ត្រី​​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​​ត្រូវប៉ូលិស​​ចាប់​ខ្លួន​​បន្ទាប់​ពី​​ឪពុក​ក្មេង​​ស្រី​បាន​មក​ប្តឹង​​ថា យុវ​​សិស្ស​រូប​នេះយក​ម្រាម​ដៃ​​លូក​ប្រដាប់​ភេទ​ក្មេង​ស្រីអាយុ​៨​ឆ្នាំ ​បណ្តាល​ឱ្យ​រង​របួស​រយះ​ឈាម​ហូរ​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕