ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡង់​គ្រី​ស្ស័រ​ថយ​​​ប៉ះ​​ហ៊ី​យ៉ាន់​ដាយ​​​បែក​ស្តុប​​​ជជែក​គ្នា​​​​យក​ឈ្នះ​​​រៀង​ខ្លួន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​ឡង់​គ្រី​ស្ស័រ​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ បើក​ថយ​ក្រោយ​​​បាន​ប៉ះ​រថយន្ត​ហ៊ីយ៉ាន់​ដាយ​​​​ពណ៌​ខៀវ​ បែក​ស្តុប​​​ខ្លួន​ឯង​ ទាមទារ​​ឱ្យ​រថយន្ត​ហ៊ីយ៉ាន់​ដាយ​​​​សងធ្វើឱ្យ​ជជែក​​គ្នា​​យក​ឈ្នះ​​រៀង​ខ្លួន​​រយៈ​ពេល​​២​ទៅ​​៣​ម៉ោង​ នៅតែមិន​អាច​ដោះ​ស្រាយ​​​​បាន​​ត្រូវ​សមត្ថ​កិច្ច​​​យក​រថយន្ត​ទាំង​​២​គ្រឿង​​​ទៅ​រក្សា​​ទុក​នៅ​ខណ្ឌ​​ចំការមន​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​​នៅ​ចំណុច​​​មហា​វិថី​​ម៉ៅ​​​សេ​​​ទុង

រាជធានីភ្នំពេញ ៖ រថយន្ត​ឡង់​គ្រី​ស្ស័រ​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ បើក​ថយ​ក្រោយ​​​បាន​ប៉ះ​រថយន្ត​ហ៊ីយ៉ាន់​ដាយ​​​​ពណ៌​ខៀវ​ បែក​ស្តុប​​​ខ្លួន​ឯង​ ទាមទារ​​ឱ្យ​រថយន្ត​ហ៊ីយ៉ាន់​ដាយ​​​​សងធ្វើឱ្យ​ជជែក​​គ្នា​​យក​ឈ្នះ​​រៀង​ខ្លួន​​រយៈ​ពេល​​២​ទៅ​​៣​ម៉ោង​ នៅតែមិន​អាច​ដោះ​ស្រាយ​​​​បាន​​ត្រូវ​សមត្ថ​កិច្ច​​​យក​រថយន្ត​ទាំង​​២​គ្រឿង​​​ទៅ​រក្សា​​ទុក​នៅ​ខណ្ឌ​​ចំការមន​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​​នៅ​ចំណុច​​​មហា​វិថី​​ម៉ៅ​​​សេ​​​ទុង​កែង​​​ផ្លូវ​លេខ​១១៣ ​ក្នុង​សង្កាត់​​​បឹង​កេង​កង​ទី​៣ ខណ្ឌ​ចំការមន​ កាល​ពី​វេលាម៉ោង​​​​​​​​​​​៧និង​៤០​នាទី​​យប់​ថ្ងៃទី​​២៧ កញ្ញា ។

ប្រភព​​ព័ត៌​មាន​​​​​ពី​កន្លែង​​​កើត​ហេតុ​​​បាន​ឱ្យដឹង​ថា រថយន្ត​ឡង់​គ្រី​ស្ស័រ​ ពណ៌​ខ្មៅ​ ដែល​ចត​នៅ​​​​​ចំណុច​​​ផ្លូវ​កែង​នោះបាន​បើក​ថយ​ក្រោយ​​​​ ស្រប​ពេល​នោះ​រថយន្ត​ហ៊ី​យ៉ាន់​ដាយ​ចំណុះ​​១តោន​ ពណ៌​ខៀ​វ​ បើក​តាម​​មហា​វិថី​​​ម៉ៅ​សេ​ទុង​ ពី​កើត​ទៅ​លិច​មកដល់​​ល្មម​ក៏​ត្រូវ​ឡង់​គ្រី​ស្ស័រ​​​ថយ​ទៅ​ប៉ះ​ធ្វើឱ្យ​បែក​​​ស្តុប​ក្រោយ​​របស់​ឡង់​គ្រី​ស្ស័រ​​​​ហើយ​ទាម​ទារ​ឱ្យ​ហ៊ីយ៉ាន់ដាយ​​​សង​ តែ​មិន​ព្រម​​សង​ដោយ​អះអាង​ថា ​រថយន្ត​​​​របស់​គាត់​​​​​​​បើក​ផ្លូវ​​​​ត្រង់​ ចំណែក​រថយន្ត​ឡង់​គ្រី​ស្ស័រ​ថយ​ក្រោយ​​​ទៅ​ប៉ះ​រថយន្ត​​​របស់​គាត់​​​ហើយ​ឱ្យសង​​​ទៀតគឺ​មិន​អាច​​​ទៅ​រួច​​ទេ​​ ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​​នោះ​​ធ្វើឱ្យ​ម្ចាស​់​រថយន្ត​​ទាំង​​២​ជជែក​​គ្នា​​២​ទៅ​​៣​ម៉ោង​​​​នៅ​តែ​​មិន​ត្រូវ​គ្នា​ទៀត​ ។ ទីបំផុត​​សមត្ថ​កិច្ច​​យក​រថយន្ត​​ទាំង​​២​​​គ្រឿង​​​​​​​​​​​ទៅ​ដោះ​ស្រាយ​​នៅខណ្ឌ​ចំការ​មន​ តាម​ផ្លូវ​ច្បាប់​ ៕