ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​ករខ្សែ​ភាពយន្តប្រឆាំង​អ៊ិស្លាម​ត្រូវ​ចាប់​ខ្លួន​

12 ឆ្នាំ មុន

យោងតាម​កាសែត LOS ANGELES TIMES ថា​ផលិតករ​​​ខ្សែ​ភាព​យន្ត​ប្រឆាំង​អ៊ិស្លាម​រឿង «​ភាពស្លូតត្រង់​របស់​ពួកអ៊ិស្លាម» ​លោក​​ណា​គូឡា ​បាសឺឡី​ ណាគូឡា ​បាន​ត្រូវ​ចាប់​​ខ្លួន​ឃុំ​ឃាំង​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា ​នៅទី​ក្រុង​​ឡូស​អេន​ជឺ​ឡេស ​ក៏​ប៉ុន្តែ​ការ​ចាប់​ខ្លួន​នោះ​​ហាក់​ដូចជា​ពុំ​ទាក់​ទិន​ដល់​ខ្សែ​ភាព​យន្ត​ដ៏​ចម្រូងចម្រាស់​ដែល​លោក​ផលិត​ញុំាង​ឱ្យ​មាន​បាតុកម្ម​ហិ.ង្សា​នានា​គ្រប់​កន្លែង​នោះ​

យោងតាម​កាសែត LOS ANGELES TIMES ថា​ផលិតករ​​​ខ្សែ​ភាព​យន្ត​ប្រឆាំង​អ៊ិស្លាម​រឿង «​ភាពស្លូតត្រង់​របស់​ពួកអ៊ិស្លាម» ​លោក​​ណា​គូឡា ​បាសឺឡី​ ណាគូឡា ​បាន​ត្រូវ​ចាប់​​ខ្លួន​ឃុំ​ឃាំង​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា ​នៅទី​ក្រុង​​ឡូស​អេន​ជឺ​ឡេស ​ក៏​ប៉ុន្តែ​ការ​ចាប់​ខ្លួន​នោះ​​ហាក់​ដូចជា​ពុំ​ទាក់​ទិន​ដល់​ខ្សែ​ភាព​យន្ត​ដ៏​ចម្រូងចម្រាស់​ដែល​លោក​ផលិត​ញុំាង​ឱ្យ​មាន​បាតុកម្ម​ហិង្សា​នានា​គ្រប់​កន្លែង​នោះ​ឡើយ​ តែទាក់​ទិន​ដល់​រឿង​ក្លែង​បន្លំ​​ធនាគារ ​​កាលពី​ឆ្នាំ​២០១១ ​ឯណោះ​វិញ​ទេ ។

​បុរស​អាយុ​៥៥​ឆ្នាំ ​រូប​នេះជាអ្នក​​រស​់នៅ​ក្នុង​រដ្ឋ​កាលី​​​ហ្វ័រ​នីញ៉ា ​ត្រូវ​បញ្ជូន​មក​តុលាការ​ ​ដោយ​​តុលាការ​ចង់​ដឹង​ថា​តើ​ជន​​នោះ​គោរព​ ឬអត់​របប​កំណត់​ដែល​ឱ្យ​គេ​អនុវត្ត​​ពេល​ត្រូវ​ផ្តល់សេរី​​ភាព​កាលពី​ឆ្នាំ​២០១១ ។​ជន​នេះ​ជាពិសេស​ហាម​ឃាត់​មិន​ឱ្យ​ប្រើ​ប្រាស់​អីុន​ធើរណេត​ ឬ​ក៏​រហស្ស​នាម​ជា​ឈ្មោះ​ក្លែង​ក្លាយ​ដោយគ្មាន​ការព្រម​ព្រៀង​​ជាមុន​ពី​មន្ត្រី​​​ដែល​ផ្តល់​សេរី​​ភាព​ឱ្យ​រូប​គេ​​។

​លោក​ណាគូឡា បាសឺ​ឡី​ ណា​គូឡា ​ត្រូវ​បាន​​​​គេ​រក​ឃើញ​ថា ​ប្រើ​ឈ្មោះ​ក្លែង​ សាម​បា​ស៊ីល ​ហើយ​រូបគេ​ពុំ​មែន​ជា​ជន​​ជ្វីហ្វ ​ដូច​រូបគេ​អះ​អាង​ឡើយ ​តែជា​អ្នក​កាន់​សាសនា​គ្រឹស្ត​មា​ន​ដើម​កំណើត​អេហ្ស៊ីប ​។ ​ការបោក​បន្លំ​​​​ជា​ច្រើន​លើក​​ ​ពិសេស​ការ​ប្រើ​អត្ត​សញ្ញាណ​ក្លែង​ក្លាយ ​កាលពី​មុន​រូបគេ​ធ្លាប់​ជាប់​គុក​រួ​ច​មក​ហើយ ​កាលពី​ឆ្នាំ​២០១១ ​ពីបទ​ក្លែង​បន្លំ​ធនាគារ​ ​ហើយ​ទទួល​បានការ​ដោះ​លែង​ដោយ​​មាន​លក្ខ​ខណ្ឌ ៕