ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មេ​ឃុំ​ទើប​ទិញ​ឡាន​ថ្មី​កូន​ប្រុស​បង្រៀន​បើ​កបរ​បើក​ចូល​ផ្ទះ​បុក​ប្រពន្ធ​ស្លា.ប់

12 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ​​ ៖ ស្ត្រី​ម្នាក់​បាន​ស្លា.ប់​ភ្លាម​​ៗ​នៅកន្លែង​​កើត​ហេតុ និង​ម្នាក់​ទៀត​​​រង​របួស​​​​ធ្ងន់ ដោយសារ​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​​​​​​បង្ក​ឡើង​​​​ដោយ​រថយន្ត​មួយ​គ្រឿង​​​​របស់​លោក​មេឃុំ​​​​​​បើក​ទៅ​បុក​​​​ ខណៈ​​​​ដែល​​ស្ត្រី​រង​គ្រោះ​​​កំពុង​អង្គុយ​​​​លេង​លើ​គ្រែ​មុខ​ផ្ទះ​​​ កាល​ពី​​​វេលាម៉ោង​​៥​និង​៤៥​នាទី​ល្ងាច​​​​​​ ថ្ងៃទី​​២៦ កញ្ញា ​​​​ស្ថិត​ក្នុង​ភូមិ​​​ពូធឿង​ ឃុំ​បិត​​ត្រាង​ ស្រុក​ព្រៃ​នប់​ ។

ខេត្ត​ព្រះសីហនុ​​ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​​ៗ​នៅកន្លែង​​កើត​ហេតុ និង​ម្នាក់​ទៀត​​​រង​របួស​​​​ធ្ងន់ ដោយសារ​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​​​​​​បង្ក​ឡើង​​​​ដោយ​រថយន្ត​មួយ​គ្រឿង​​​​របស់​លោក​មេឃុំ​​​​​​បើក​ទៅ​បុក​​​​ ខណៈ​​​​ដែល​​ស្ត្រី​រង​គ្រោះ​​​កំពុង​អង្គុយ​​​​លេង​លើ​គ្រែ​មុខ​ផ្ទះ​​​ កាល​ពី​​​វេលាម៉ោង​​៥​និង​៤៥​នាទី​ល្ងាច​​​​​​ ថ្ងៃទី​​២៦ កញ្ញា ​​​​ស្ថិត​ក្នុង​ភូមិ​​​ពូធឿង​ ឃុំ​បិត​​ត្រាង​ ស្រុក​ព្រៃ​នប់​ ។

តាម​ព័ត៌​មាន​​​​ពី​មន្ត្រី​ប៉ូលិស​​ចរាចរ​ស្រុក​ព្រៃ​នប់​​​បាន​ឱ្យដឹងថា គ្រោះ​ថ្នាក់​​​នេះ​បង្កឡើង​​ដោយ​​រថយន្ត​​មួយ​គ្រឿង​​​ម៉ាក​​​ហាយ​ឡែន​ឌ័រ​​ ពណ៌​ស​ បើក​បរ​ដោយ​ឈ្មោះ​អឹុង​​ សារុំ​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​​​​មាន​ទីលំនៅ​​​​​ចំណុច​កើត​ហេតុ​ ​ជា​មេ​ឃុំ​​​បិត​ត្រាងបាន​​បើក​រថយន្ត​​ចូល​ផ្ទះ​​ ស្រាប់​តែ​ជ្រុល​ទៅបុក​​ស្ត្រី​ចំនួន​២នាក់​​ដែល​កំពុង​​​អង្គុយ​​លេង​លើ​គ្រែ​​មុខ​​​ផ្ទះបណ្តាល​​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​ និង​ម្នាក់​ទៀត​​រង​របួស​ធ្ងន់ ។ ស្ត្រី​ដែល​​​​រង​គ្រោះ​​ដល់​ស្លាប់​ដោយ​​មិន​នឹក​ស្មាន​ដល់​​នេះ​​​​ឈ្មោះ​សៅ ឈន អាយុ​៥៤​ឆ្នាំ​ ត្រូវ​ជា​ប្រពន្ធ​​​អ្នក​បើក​បរ​​រថយន្ត​ខាង​លើ​ និង​ម្នាក់​ទៀត​ឈ្មោះ​​ហុង​ ចន្ថា អាយុ​៤៩​ឆ្នាំ​​​ ជា​​​ប្រពន្ធ​​អនុ​ប្រធាន​ភូមិ​ពូធឿង​​រង​របួស​ធ្ងន់​មាន​​​​ទី​លំនៅ​ភូមិ​​​​-​ឃុំ​ជាមួយ​គ្នា​ ។

ប៉ូលិស​​​បាន​បន្ត​​ទៀត​ថា រថយន្ត​ខាង​លើ​​​​នេះ​​ទើប​នឹង​ទិញ​​ ហើយ​មុន​ពេល​កើតហេតុ​​​អ្នក​បើក​បរ​ជា​ប្តី​​​បាន​បើក​ចេញ​ពី​សាលា​ឃុំ​សំដៅមក​ផ្ទះ​ដោយ​មា​ន​កូន​ប្រុស​​​ម្នាក់​ឈ្មោះ អឹុង ណារ៉ូ អាយុ​​២០​ឆ្នាំ អង្គុយ​​ក្នុង​រថយន្ត​ជាមួយ​​ដែរ​ ហើយ​កូន​ប្រុស​​​នោះ​ជា​​អ្នក​បង្រៀន​​​​ឪពុក​ឱ្យ​បើក​បរ​សំដៅ​​មក​ផ្ទ​​​​ លុះ​ពេល​បត់​ចូល​មក​ឃើញ​ប្រពន្ធ​កំពុង​អង្គុយ​​​នៅលើ​គ្រែ​​​មុខ​ផ្ទះ​ លោក​មេឃុំ​​ក៏​ជាន់​ហ្វ្រាំង​​ឱ្យ​រថយន្ត​ឈប់​ តែ​ច្រឡំ​បែរ​ជា​ជាន់​​ហ្គារ​​​ទៅ​វិញ​ធ្វើ​ឱ្យ​រថយន្ត​ស្ទុះ​ទៅ​​បុក​ប្រពន្ធ​​​និង​ស្ត្រី​ដែល​អង្គុយ​​នោះ​ពេញ​ទំហឹង​​​​បណ្តាល​ឱ្យ​ប្រពន្ធ​​ស្លាប់​ភ្លាម​ៗ​​នៅនឹង​កន្លែង​​​តែម្តង​ ។

នេះ​ជាករណី​​​ដ៏​កម្រ​មួយ​ដែល​អ្នក​បើក​បរ​​ទាំង​ឡាយ​​​គួរ​ប្រុង​ប្រយ័ត្ន​​​ ពិសេស​អ្នក​ដែល​​ទើប​ទិញ​រថយន្ត​ថ្មី​​ៗ​ត្រូវ​​ចង​ចាំ​​​​ឱ្យ​ច្បាស់​ថា ​ខាង​​ណា​ហ្គារ​​​ខាង​ណា​ហ្វ្រាំង​​​ ចៀស​វាង​​​ការ​ច្រឡំ​​នាំ​ឱ្យ​​កើត​មាន​​​​​ឧប្បត្តិ​ហេតុ​​​ជាយថា​ហេតុបែប​នេះ​ ៕