ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​ដឹង​ក្លិន​ចោរ​ប្រុង​ប្លន់​នៅ​ក្រុង​សៀ​មរាប ចាប់​ខ្លួន​2​នាក់​ក្នុង​ផ្ទះ​សំណាក់​

11 ឆ្នាំ មុន

ខេត្ត​សៀម​​រាប ៖ កងរា​ជ​​អាវុធ​ហត្ថ​​ខេត្ត​​សៀម​រាប បានចាប់​ខ្លួនបុរស​​២​នាក់​​ក្នុង​ប្រតិ​បត្តិ​​ការ​​​ឆែ​ក​ឆេរ​ផ្ទះ​​​​សំណាក់មួយ​​​​យីហោ​​ឈារី​អង្គរ​ បន្ទប់​​លេខ​​៣០៨ កាល​ពី​​វេលា​​ម៉ោង​១១ និង៤៥នាទីយប់​​ថ្ងៃ​ទី​​២៦ កញ្ញា ស្ថិត​នៅ​​ភូមិ​ត្រពាំង​​សេះ សង្កាត់​​​គោក​​ចក​ ក្រុង​​សៀម​រាប ។ ជន​​សង្ស័យ​​ទាំង​​២​​នាក់​​ដែល​​ត្រូវ​បាប់​ខ្លួន​​នេះ ​​កំពុង​រៀប​ចំ​ខ្លួន​ចេញ​ធ្វើ​​សកម្ម​ភាព​ប្លន់ក្នុង​​​​​ក្រុង​សៀម​រាប ។

ខេត្ត​សៀម​​រាប ៖ កងរា​ជ​​អាវុធ​ហត្ថ​​ខេត្ត​​សៀម​រាប បានចាប់​ខ្លួនបុរស​​២​នាក់​​ក្នុង​ប្រតិ​បត្តិ​​ការ​​​ឆែ​ក​ឆេរ​ផ្ទះ​​​​សំណាក់មួយ​​​​យីហោ​​ឈារី​អង្គរ​ បន្ទប់​​លេខ​​៣០៨ កាល​ពី​​វេលា​​ម៉ោង​១១ និង៤៥នាទីយប់​​ថ្ងៃ​ទី​​២៦ កញ្ញា ស្ថិត​នៅ​​ភូមិ​ត្រពាំង​​សេះ សង្កាត់​​​គោក​​ចក​ ក្រុង​​សៀម​រាប  ។ ជន​​សង្ស័យ​​ទាំង​​២​​នាក់​​ដែល​​ត្រូវ​បាប់​ខ្លួន​​នេះ ​​កំពុង​រៀប​ចំ​ខ្លួន​ចេញ​ធ្វើ​​សកម្ម​ភាព​ប្លន់ក្នុង​​​​​ក្រុង​សៀម​រាប ។

​​ការ​​ឈាន​ទៅ​ចាប់​ខ្លួន​​នេះ​ត្រូវ​​បាន​​មន្ត្រី​​​ប៉េអឹមនិយាយ​​ថា ​​អនុវត្ត​​តាម​​បទ​​បញ្ជា​​​របស់​លោក​ឧត្តម​​សេនីយ៍​ត្រី ម៉ន សាម៉ុន​​ មេ​បញ្ជា​​ការ​កង​រាជ​​អាវុធ​​ហត្ថ​ខេត្ត ​បាន​​ឱ្យ​​មន្ត្រី​​​ផ្នែក​ស្រាវ​ជ្រាវ​​ និង​យុត្តិធម៌​​ គឺ​លោក​​​វរ​សេនីយ៍​​ឯក ស្រី យូរ៉ា ជា​មេ​ប​ញ្ជា​​ការ​​រង​ និង​ជា​ប្រធាន​​មន្ទីរ​​​ស្រាវ​ជ្រាវ​​ និង​យុត្តិ​ធម៌​​ដឹកនាំ​​ដោយ​​លោក​សំរិទ្ធ សុខុន ព្រះរាជ​​អាជ្ញា​​រង​​អម​សាលា​​ដំបូង​ខេត្ត​សៀម​រាប បាន​ចុះ​ឆែក​​ឆេរ​ផ្ទះ​សំណាក់​មួយ​​កន្លែង​​​យី​ហោ​​ឈារី​​អង្គរ​​ ឃាត់​ខ្លួន​​​ជ​ន​សង្ស័យ​​​២​នាក់ និង​​​សម្ភារ​​​បម្រុង​ធ្វើ​​សកម្ម​ភាព​មួយ​ចំនួន​ទៀត។

ជន​សង្ស័យ​​​ម្នាក់​ឈ្មោះ​​​សួន សាក់ ភេទ​​ប្រុស អាយុ​​៣៥​​ឆ្នាំ មាន​​​ស្រុក​កំណើត​​​នៅ​ភូមិ​ថ្មី​​​ ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្ត​កំពង់​​ធំ ធ្លាប់​ជាប់​គុក​​ពី​បទ​​ប្លន់​​​កាល​ពី​ឆ្នាំ​​២០០៨ នៅ​ខេត្ត​កំពង់​ធំ និង​ចេញ​មក​វិញ​​នៅ​ថ្ងៃ​ទៅ​​៧ ឧសភា ឆ្នាំ​២០១២ ។ ឯ​ជន​ម្នាក់​ទៀត​​​ឈ្មោះ​​​គឹម សុខ​ហេង ភេទ​ប្រុស អាយុ​​៤២​ឆ្នាំ ស្លៀក​​ពាក់​​ជា​ទាហាន​​ មាន​​ស្រុក​កំណើត​នៅ​ភូមិ​​​ពោធិ៍​​តា​អ៊ុន ឃុំ​​ស្រយ៉ូវ ស្រុក​កំពង់​​ស្វាយ​ ខេត្ត​កំពង់​ធំ ធ្លាប់​ជាប់​គុក​​ពី​បទ​​ចែក​ចាយ​​ និង​ជួញ​ដូរ​គ្រឿង​ញៀន ក្នុង​អំឡុង​​ឆ្នាំ​​២០០៨ នៅ​ខេត្ត​កំពង់​ធំ​ដូច​គ្នា ហើយ​ចេញ​​​មក​វិញ​​​មិន​ចាំ​​ថ្ងៃ​ខែ ។ ចំណែក​​​ឯវត្ថុ​​តាង​​ដែល​រឹប​អូស​​បាន​ពី​ជន​​សង្ស័យ​រួម​មាន កាំ​ភ្លើង​ធុន​អាកា ស្វ័យ​បត់​១​ដើម មាន​​​២២​គ្រាប់​​​​​ វិទ្យុ​ទាក់​​ទង​២​គ្រឿង ខ្នោះ​​ដៃ​​១ ​​ម៉ូតូ​​​សេ​​១២៥ ​ចំនួន​​១​គ្រឿង​ ​ខោអាវ​ប៉ារ៉ា​​១​កំប្លេ​​​ ​​​ខោអាវ​​ត្រេអីុ​​​១​កំប្លេ​​​ និងសម្ភារ​​មួយចំនួន​ទៀត​ ។

​ក្រោយ​ការ​ចាប់់ខ្លួន​ ជនសង្ស័យ​​ទាំង២នាក់​​​​​នេះ ​​ព្រមទាំង​វត្ថុតាង​​​​ទាំងអស់ត្រូវ​​បញ្ជូន​​​​ទៅកាន់​សាលា​ដំបូង​​ខេត្តសៀម​រាប​​ដើម្បី​ផ្ដន្ទាទោស​ទៅ​តាមផ្លូវច្បាប់​ ។ ប្រភព​​ដដែល​និយាយ​​ថា ជន​សង្ស័យ​​ជា​ចោរ​​​ប្លន់​​ទាំង​​២​នាក់​នេះ​​មាន​គម្រោង​​​ការ​ធ្វើ​សកម្ម​ភាព​​ប្លន់​នៅ​​ក្នុង​ក្រុង​សៀម​រាប ។ ប៉ុន្តែ​សំណាង​​ធំ​ណាស់ សម្រាប់​អ្នក​ក្រុង​សៀម​​រាប ដែល​សមត្ថ​កិច្ចប៉េអឹម​​​ស្រាវ​ជ្រាវ​​​ដឹង និង​ចេញ​​​ធ្វើ​​សកម្ម​ភាព​​​រាំង​​ខ្ទប់​​ទាន់​ពេល​វេលា ៕