ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​ជន​​បរទេស​​​​យក​​កម្ពុជា​​ធ្វើ​​ជា​​ទី​តាំង​​​លេង​​ល្បែង​​ស៊ី​​សង​​ទៅ​​ក្រៅ​​ប្រទេស​​តាម​​ប្រព័ន្ធ​​អីុន​ធើរ​ណេត​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​​ទី​តាំង​ខុន​ដូ​​មួយ​កន្លែង​​ត្រូវ​កម្លាំង​នគរ​បាល​​នាយក​ដ្ឋាន​​សន្តិ​សុខ​​ផ្ទៃ​ក្នុង​នៃ​ក្រសួ​ង​មហា​ផ្ទៃ​​ឆ្មក់​ចូល​​ឆែក​ឆេរ​​​​បង្ក្រាប​​ក្រុម​ជន​ជាតិ​​កូេរ៉​ ដែល​ជួល​​ស្នាក់​នៅ​​​លួច​លាក់​​ បើក​​ល្បែង​​​ស៊ី​សង​តាម​​ប្រព័ន្ធអិុន​ធើរ​ណេត​ ។​ ទោះ​បី​​​ជា​យ៉ាង​ណា​គួ​​រ​​​ឱ្យ​អស្ចារ្យ​​ណាស់​​​ ពេល​ដែល​​​សមត្ថ​កិច្ច​​ចុះ​ទៅ​ដល់​ ​ជន​ជាតិ​កូរ៉េ​​ទាំង​នោះ​ទំនង​​មាន​​គេ​​ជូន​ដំណឹង​​​មុន​​​​ ក៏​រត់​​គេច​ខ្លួន​​អត់​​​មាន​​សល់​​ម្នាក់​​ ដោយ​បន្សល់​ទុក​តែ​សម្បក​​​ខុន​​ដូ​ និង​​​កុំ​ព្យូ​​ទ័រ​ជា​​ច្រើន​គ្រឿ​ង ​និង​បៀរ​​មួយ​ចំនួន​​​ប៉ុណ្ណោះ ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​​ទី​តាំង​ខុន​ដូ​​មួយ​កន្លែង​​ត្រូវ​កម្លាំង​នគរ​បាល​​នាយក​ដ្ឋាន​​សន្តិ​សុខ​​ផ្ទៃ​ក្នុង​នៃ​ក្រសួ​ង​មហា​ផ្ទៃ​​ឆ្មក់​ចូល​​ឆែក​ឆេរ​​​​បង្ក្រាប​​ក្រុម​ជន​ជាតិ​​កូរ៉េ​ ដែល​ជួល​​ស្នាក់​នៅ​​​លួច​លាក់​​ បើក​​ល្បែង​​​ស៊ី​សង​តាម​​ប្រព័ន្ធអិុន​ធើរ​ណេត​ ។​ ទោះ​បី​​​ជា​យ៉ាង​ណា​គួ​​រ​​​ឱ្យ​អស្ចារ្យ​​ណាស់​​​ ពេល​ដែល​​​សមត្ថ​កិច្ច​​ចុះ​ទៅ​ដល់​ ​ជន​ជាតិ​កូរ៉េ​​ទាំង​នោះ​ទំនង​​មាន​​គេ​​ជូន​ដំណឹង​​​មុន​​​​ ក៏​រត់​​គេច​ខ្លួន​​អត់​​​មាន​​សល់​​ម្នាក់​​ ដោយ​បន្សល់​ទុក​តែ​សម្បក​​​ខុន​​ដូ​ និង​​​កុំ​ព្យូ​​ទ័រ​ជា​​ច្រើន​គ្រឿ​ង ​និង​បៀរ​​មួយ​ចំនួន​​​ប៉ុណ្ណោះ ។​

​ការ​ឆ្មក់​ចូល​​បង្ក្រាប​ទី​តាំង​​សង្ស័យ​នេះ​​ត្រូវ​​បាន​​ធ្វើ​ឡើង​​កាល​ពី​វេលា​ម៉ោង​​៨​និង​​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​​២៧ កញ្ញា ​​នៅ​ខុ​ន​ដូរ​មួយ​​លេខ​​២៣ ផ្លូវ​លេខ​​៥៧០ ​សង្កាត់​បឹង​កក់​ទី​​២ ខណ្ឌ​ទួល​គោក ​ក្រោម​ការ​​ដឹក​​នាំ​ដោយ​​លោក​ឧត្តម​សេនីយ៍​​ទោ ឆៃ ​ស៊ី​ណារិទ្ធ ​ប្រធាន​​នាយក​ដ្ឋាន​​សន្តិ​សុខ​​​​​ផ្ទៃ​ក្នុង​​​ក្រសួង​​មហា​ផ្ទៃ​ ​និង​មាន​​ការ​ចូល​រួម​​ពី​ស​មត្ថ​​កិច្ច​មូល​ដ្ឋាន​​ផង​ដែរ ។​

​តាម​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ​សមត្ថ​កិច្ច​​ជា​ច្រើន​នាក់​​ដឹក​នាំ​​ដោយ​មន្ត្រី​តុលា​ការ​​សាលា​ដំបូង​​​រាជ​ធានី​ភ្នំ​ពេញ​​ បាន​ឆ្មក់​ចូល​​ឆែក​ឆេរ​​ទី​តាំង​​ខុន​ដូ​​តាំង​ពី​​វេលា​ម៉ោង​​៨​និង​​៣០​នាទី​ព្រឹក​​រហូត​ដល់​ម៉ោង​​១២​និង​​១០​នាទី​​ថ្ងៃ​ត្រង់​ ដែលគេ​សង្ស័យ​​ថា​ខុន​ដូ​នេះ​​ត្រូវ​​ជន​បរទេស​​ជួល​ និង​​បាន​​បើក​ល្បែង​​ស៊ី​សង​តាម​​ប្រព័ន្ធ​អិុន​ធើរ​ណេត​​ ដោយ​​​លួច​​លាក់ ។ ទោះ​បី​​ជា​​យ៉ាង​ណា​​ការ​បង្ក្រាប​​ទី​តាំង​​លេង​ល្បែង​​នេះ​ហាក់​​ដូច​ជា​​មាន​​អាថ៌​កំបាំង​​ ព្រោះ​​អ្នក​​កាសែត​​មិន​​ត្រូវ​បាន​​អនុញ្ញាត​​ឱ្យ​ចូល​​ និង​​មិន​ត្រូវ​បាន​​ទម្លាយ​​ឱ្យ​ដឹង​​ឡើយ​ ​។ លោក​​ឧត្តម​សេនីយ៍​​​ទោ ឆៃ ​​ស៊ី​ណារិទ្ធ ​​ដែល​​ជា​មេ​ដឹក​នាំ​​បង្ក្រាប​​ហាក់​ដូច​​​គេច​មុខ​​​ពី​អ្នក​​កាសែត​​ ដោយ​​ឱ្យ​អ្នក​​បើក​រថយន្ត​​​របស់​លោក ​បើក​រថ​​យន្ត​​​​ចូល​ទៅ​​ដឹក​លោក​​​ចេញ​​ដល់​ក្នុង​ខុន​ដូ​​តែ​ម្តង ទោះ​បី​​ឃើញ​អ្នក​​កាសែត​​នៅ​ពាស​ពេញ​​​ក៏​ដោយ ​ធ្វើ​​​ដូច​អត់​​ឃើញ​ ។​

​​តាម​ព័ត៌​​​មាន​​ឱ្យ​ដឹង​​ថា ការចុះ​បង្ក្រាប​​នេះ​ពុំ​បាន​​ឃាត់​ខ្លួន​​​​ជន​សង្ស័យ​​​ណា​ម្នាក់​​​​ទេ ​​ដោយ​ជន​ជាតិ​​កូរ៉េ​​ទាំង​នោះ​​ដឹង​ខ្លួន​​ជាមុន​​ ហើយ​​​គេច​ខ្លួន​​បាត់​នៅ​សល់​តែ​​សំបុក​​ទទេ​ស្អាត​ ដោយ​ទុក​​​កុំ​ព្យូ​ទ័រ​​ប្រមាណ​​៥០​គ្រឿង​ ​និង​បៀរ​​ចំនួន​​​​៦០​កេស ​ព្រម​ទាំង​​ឯក​សារ​មួយ​ចំនួន​​ត្រូវ​បាន​​បំផ្លិច​បំផ្លាញ​​ផង​​ដែរ តើ​ខ្នង​​​ណា​មួយ​​​​ទៅ​​ហ្ន៎ ​ថ្លើម​​ពាស​មេឃ​​ម៉្លេះ​?​សម្ភារ​​ទាំង​នេះ​​ពុំ​ត្រូវ​​បាន​សមត្ថ​កិច្ច​​ដក​ហូត​ឡើយ ​។

​តាម​​ព័ត៌​មាន​​​ឱ្យ​ដឹង​ថា ​ខុន​ដូ​នេះ​​មាន​​​៦​ជាន់​​ ត្រូវ​ជន​ជាតិ​​កូរ៉េ​​ចំនួន​​៨​នាក់​​ជួល​ស្នាក់​នៅ​​តាំង​ពី​ឆ្នាំ​​២០១០​​ ដែល​​ក្នុង​១​ខែ​​តម្លៃ​​១​ម៉ឺន​ដុល្លារ​​ ដោយ​ពុំ​មាន​អាជ្ញាធរ​​ដឹង​ឮ​​ឡើយ ហើយ​​លួច​លាក់​​បើក​ល្បែង​​ស៊ី​សង​តាម​​ប្រព័ន្ធ​អិុន​ធើរ​ណេត ​។ នៅ​ពេល​ចុះ​​បង្ក្រាប​​ ហើយ​​ចាប់​បាន​តែ​​ខ្យល់​​​​​បែប​​​នេះ​ ​គេ​​សង្ស័យ​​​មាន​អ្នក​​​ផ្តល់​​ដំណឹងជា​មុន​​ផង​ដែរ ។​
​​មាន​ការ​កត់​សម្គាល់​​ថា ​ប្រទេស​កម្ពុជា​​កំពុង​​ត្រូវ​បាន​ជន​​បរទេ​ស​​​យក​ជា​ទីតាំង​​ប្រព្រឹត្ត​​បទ​ល្មើស​ និង​​បើក​ល្បែង​ស៊ី​សង​​​តាម​ប្រព័ន្ធអិុន​ធើ​រ​ណេត​ ដែល​​​អ្នក​​លេង​នៅ​ក្រៅ​​ប្រទេស ហើយ​​ត្រូវ​បាន​សមត្ថ​​កិច្ច​​បង្ក្រាប​បាន​​ជា​បន្ត​បន្ទាប់ ដែល​​កា​រ​បង្ក្រាប​​​បាន​ជោគ​ជ័យ​​​មុន​ៗ​​នោះ​ប្រហែល​​​អត់​មាន​​ខ្នង​​ការ​ពារ​ ។

កាល​ពី​​ពេល​កន្លង​​មក​ថ្មីៗ​​នេះ​ ​ក្រុម​ជន​​បរទេស​​មាន​ជន​ជាតិ​​ឥណ្ឌូ​ណេ​ស៊ី​ និង​ចិន​​បាន​នាំ​គ្នា​​​​រាប់​សិប​នាក់ ​​មក​បង្កើត​​​ទី​តាំង​​​ភ្នាល់​​ល្បែង​​តាម​អិុន​ធើ​រ​ណេត​​និង​ត្រូវ​បាន​​បង្ក្រាប​​ជា​បន្ត​បន្ទាប់​ គឺ​​​​បង្ក្រាប​​បាន​ទាំង​សាច់​​ ទាំង​សំបុក​​ មិន​មែន​​​បង្ក្រាប​​បាន​តែ​សម្បក​​បែប​នេះ​ទេ ។

​ក្រុម​​អ្នក​វិភាគ​​​និយា​យ​​​ថា​ ប្រសិន​​បើ​មាន​ការ​​ស្រាវ​ជ្រាវ ​​អាច​រក​ឃើញ​​មេ​ខ្យល់​​ដែល​បាន​​«បោះ​ដៃ​​»​មុន​​ ទើប​​ចាប់​បាន​​តែ​​«ខ្យល់​​​»​បែប​នេះ ។ អ្នក​តាម​ដាន​និយាយថា អ្នក​បោះដៃ​នោះ​ទំនង​ជាស្ត្រី​ណាម្នាក់ ៕​​