ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ប់ចាក់​គ្នា​ផ្អើល​​ពេញ​វត្ត​​នៅក្រុង​ប៉ោយប៉ែត​​​ប៉េអឹម​ចាប់​ខ្លួន​បាន​៥​នាក់

13 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖ ជន​សង្ស័យ​​​ដែល​ជា​ក្មេង​​ទំនើង​​​ចំនួន​៥​នាក់ ត្រូវ​​បានកម្លាំង​​កង​រាជ​អាវុធហត្ថ​​​ក្រុង​ប៉ោយ​ប៉ែត ចាប់​​ឃាត់​ខ្លួន​បញ្ជូន​​ទៅ​កាន់​​ទី​បញ្ជា​ការ​​​​ប៉េអឹម​​​ក្រុងប៉ោយ​ប៉ែត ​​កាលពីវេលា​​ម៉ោង១រំលង​អធ្រាត្រ​​ឈាន​ចូលថ្ងៃទី​២៦ ​កញ្ញា ២០១២ ​នៅ​ចំណុច​​​ភូមិ​ប្រជា​ធម្ម​​លិច ​​សង្កាត់​ផ្សារ​​កណ្តាល ក្រុង​​ប៉ោយ​ប៉ែត ​​ខេត្ត​បន្ទាយ​មានជ័យ ។ ​

​លោក​ហម ម៉ុត មេ​បញ្ជាការ​កង​រាជ​​អាវុធ​ហត្ថ​​ក្រុង​ប៉ោយ​ប៉ែត បានបំភ្លឺ​​ប្រាប់​កោះសន្តិ​ភាព​​ថា ​ក្នុង​អំឡុង​​​ម៉ោង​១២​ ស្រាប់​តែ​មាន​ក្រុម​​ពួក​ក្មេង​ទំនើង​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធគ្រប់​ដៃ មានដំបង ពូថៅ ​​កាំបិត ​បើកឆាក​​ប្រយុទ្ធ​គ្នា នៅ​ក្នុង​វត្ត​​​​ប្រជា​​ធម្មលិច ស្ថិត​​ក្នុងភូមិ-ឃុំ​​​ខាង​លើ យ៉ាង​សាហាវ​បណ្តាល​​ឱ្យ​មនុស្សម្នា​​​​នាំគ្នា​រត់​​​​ផ្អើល​ពេញ​​​​វត្ត ។

បន្ទាប់​មក​ទើប​កម្លាំង​ប៉េអឹម​​ក្រុង​ប៉ោយ​ប៉ែតចុះ​​​ទៅ​​ធ្វើ​ការ​​ឃាត់​​ខ្លួន​បាន​ជន​សង្ស័យ​​ដែល​ជា​ក្មេង​ ​ទំនើង​ចំនួន​៥​នាក់ ​ក្នុង​នោះមាន​​​ទី១-ឈ្មោះ​លី តុលា ​ភេទប្រុស ​អាយុ​២៥​ឆ្នាំ ទី២-​​ឈ្មោះ​សុខ ​​យុ ភេទប្រុស ​អាយុ​២៣​ឆ្នាំ ទី៣-​ឈ្មោះ​ខា​ សុខន ​​​ភេទប្រុស ​អាយុ​២៧​ឆ្នាំ ទី​៤-​ឈ្មោះ​ឡេង គាំង ​ភេទប្រុស ​អាយុ​១៧​ឆ្នាំ និងទី៥-​ឈ្មោះ​​កែវ វិនាផែត ​​ភេទប្រុស ​អាយុ​២៥​ឆ្នាំ អ្នក​ទាំង​៥​នាក់ ​រស់​នៅក្នុង​ភូមិ​ប្រជា​ធម្ម​​​លិច សង្កាត់​ប៉ោយប៉ែត ​​ក្រុងប៉ោយប៉ែត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕