ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​ថៃ​សម្រេច​ដាក់​ពន្ធនា​គារ​លោក​ចាទូផន ព្រំ​ផាន់ រយៈ​ពេល​6ខែ ពិន័យ​5​ម៉ឺនបាត ប៉ុន្តែ​ត្រូវ​ព្យួរ​ទោស​2​ឆ្នាំ​

12 ឆ្នាំ មុន

តុលា​ការ​ថៃ​សម្រេច​ដាក់​ពន្ធនា​គារ​​លោក​ចាទូផន ព្រំ​ផាន់ រយៈ​ពេល​៦​ខែ និង​ពិន័យ​​​ជា​ប្រាក់​៥​ម៉ឺន​បាត ពី​បទ​ជេរ​ប្រមាថ​លោក​អាប់​ភីស៊ីត វេចា​ជឺវ៉ា ដោយ​ចោទ​ប្រកាន់​ពី​ការ​ចេញ​បញ្ជា​ឱ្យ​សម្លា.ប់​ប្រជា​ជន ប៉ុន្តែ​ទោស​​នោះ​ត្រូវ​ព្យួរ​រយៈ​ពេល​២​ឆ្នាំ ចំណែក​រឿង​ក្តី​ចោទ​ប្រកាន់​​គេច​ពី​កាតព្វ​កិច្ច​យោធា​ត្រូវ​លុប​ចោល ។កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ​តុលា​ការ​ថៃ​បាន​អាន​សាល​ក្រម​លើ​រឿង​ក្តី​ដែល​លោក​អាប់​

​តុលា​ការ​ថៃ​សម្រេច​ដាក់​ពន្ធនា​គារ​​លោក​ចាទូផន ព្រំ​ផាន់ រយៈ​ពេល​៦​ខែ និង​ពិន័យ​​​ជា​ប្រាក់​៥​ម៉ឺន​បាត ពី​បទ​ជេរ​ប្រមាថ​លោក​អាប់​ភីស៊ីត វេចា​ជឺវ៉ា ដោយ​ចោទ​ប្រកាន់​ពី​ការ​ចេញ​បញ្ជា​ឱ្យ​សម្លាប់​ប្រជា​ជន ប៉ុន្តែ​ទោស​​នោះ​ត្រូវ​ព្យួរ​រយៈ​ពេល​២​ឆ្នាំ ចំណែក​រឿង​ក្តី​ចោទ​ប្រកាន់​​គេច​ពី​កាតព្វ​កិច្ច​យោធា​ត្រូវ​លុប​ចោល ។កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ​តុលា​ការ​ថៃ​បាន​អាន​សាល​ក្រម​លើ​រឿង​ក្តី​ដែល​លោក​អាប់​ភីស៊ីត វេចា​ជីវ៉ា អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ និង​ប្រធាន​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ជា​ដើម​ចោទ ប្តឹង​លោក​ចាទូផន ព្រំ​ផាន់ មេដឹក​នាំ​ប្រជា​ធិប​តេយ្យ​ប្រឆាំង​នឹង​​របប​ផ្តាច់​ការ ជា​ចុង​ចោទ​ពី​បទ​ជេរ​ប្រមាថ​អ្នក​ដទៃ​ដោយ​ការ​ឃោសនា ។

ដើម​ចោទ​បាន​ប្តឹង​ថា កាល​ពី​ថ្ងៃ​ទី​២៩ មករា ឆ្នាំ​២០១០ រហូត​ដល់​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០១០ ​នៅ​លើ​វេទិកា​ចុង​ចោទ​បាន​ជេរ​ប្រមាថ​​ខ្លួន​​ដោយ​ឧបករណ៍​​បំពង​សំឡេង​នៅ​ចំពោះ​មុខ​ក្រុម​អាវ​ក្រហម និង​ប្រជា​ជន​ដែល​បាន​ស្តាប់ និង​ទស្សនា​ទូរ​ទស្សន៍​នៅ​ទូទាំង​ប្រទេស ។ ចុង​ចោទ​​បាន​​ចោទ​នាយក​រដ្ឋ​មន្ត្រី អាប់​ភីស៊ីត ថា ចេញ​បញ្ជា​ឱ្យ​សម្លាប់​ប្រជា​ជន និង​គេច​​វេះ​ពី​កាតព្វ​កិច្ច​យោធា ។
លើស​ពី​នេះ​​នៅ​មាន​អត្ថ​ន័យ​ផ្សេង​ៗ​ទៀត​សុទ្ធ​សឹង​​តែ​ចោទ​ដាក់​បន្ទុក​ឱ្យ​ដើម​ចោទ​ទទួល​ការ​បាត់​បង់​កេរ្តិ៍​ឈ្មោះ ដោយ​ជេរ​ប្រមាថ​ក្នុង​ន័យ​ស្អប់​ខ្ពើម​ថា «ដើម​ចោទ​ជា​មនុស្ស​ឃោរ​ឃៅ បញ្ជា​ឱ្យ​សម្លាប់​ប្រជា​ជន» ។

តុលា​ការ​​យល់​ថា លោក​ចាទូ​ផន ចោទ​លោក​អាប់​ភីស៊ីត ថា គេច​ពី​កាតព្វ​កិច្ច​យោធា​នោះ គឺ​ឯក​សារ​ផ្សេង​ៗ​ទាក់​ទង​នឹង​រឿង​នេះ​នៅ​មិន​ទាន់​ច្បាស់​លាស់ ។ ចុង​ចោទ​​រិះ​គន់​​ក្នុង​ន័យ​សុច​​រិត​ ព្រោះ​ដើម​ចោទ​ជា​នាយក​រដ្ឋ​មន្ត្រី ជា​បុគ្គល​សាធា​រណៈ​រមែង​ទទួល​ការ​រិះ​គន់​ក្នុង​លក្ខណៈ​សម​ស្រប ។ចំណែក​ចុង​ចោទ​ដែល​ចោទ​ថា ដើម​ចោទ​ជា​នាយក​រដ្ឋ​មន្ត្រី​ចេញ​បញ្ជា​បង្ក្រាប និង​សម្លាប់​​ប្រជា​ជន តុលា​ការ​យល់​ថា ចុង​ចោទ​មាន​ចេតនា​ដើម្បី​​​ធ្វើ​ឱ្យ​កើត​ភាព​ជ្រួល​ច្របល់​មិន​បាន​រិះ​គន់​ក្នុង​ន័យ​សុច​រិតទេ ។

​តុលា​ការ​សម្រេច​ឱ្យ​លោក​ចាទូផន ត្រូវ​ជាប់​ពន្ធនា​គារ​រយៈ​ពេល​៦​ខែ ពិន័យ​ជា​ប្រាក់​៥​ម៉ឺន​បាត ដោយ​ទោស​ជាប់​ពន្ធនា​គារ​ត្រូវ​ព្យួរ​រយៈ​ពេល​២​ឆ្នាំ និង​ឱ្យ​ចុង​ចោទ​​ផ្សព្វ​ផ្សាយ​សាល​ក្រម​នៅ​​តាម​កាសែត​រយៈ​ពេល​៧​ថ្ងៃ ​និង​ជា​អ្នក​ចំណាយ​ប្រាក់ដោយ​ខ្លួន​ឯង ៕