ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប៉ូលិស​ចាប់​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ដាក់​គ្រឿងញៀ.ន​​ជាង​៥​គីឡូ​ក្រាម ក្នុង​ហុង​អំបោះ​​ចូល​មក​កម្ពុជា​

12 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ ស្ដ្រី​ជនជាតិ​ថៃ​ម្នាក់​​​ត្រូវ​បាន​​នគរបាល​កម្ពុជា​ចាប់ឃាត់ខ្លួន​ដោយ​ជាប់​ពាក់​ព័​ន្ធក្នុង​អំពើ​រត់ពន្ធ​គ្រឿងញៀ.ន​ឆ្លង​ដែន​ទម្ងន់​ជាង​៥​គីឡូក្រាម ចូល​មក​ប្រទេស​កម្ពុជា ។

ការ​ចាប់ខ្លួន​ស្ដ្រី​ជនជាតិ​ថៃ​រូប​នោះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀលនៅ​អាកាស​យានដ្ឋាន​អន្ដរជាតិ​សៀមរាប ក្រោម​កិច្ចសហការ​រួម​គ្នា​រវាង​អង្គភាព

ខេត្ត​សៀមរាប ៖ ស្ដ្រី​ជនជាតិ​ថៃ​ម្នាក់​​​ត្រូវ​បាន​​នគរបាល​កម្ពុជា​ចាប់ឃាត់ខ្លួន​ដោយ​ជាប់​ពាក់​ព័​ន្ធក្នុង​អំពើ​រត់ពន្ធ​គ្រឿងញៀន​ឆ្លង​ដែន​ទម្ងន់​ជាង​៥​គីឡូក្រាម ចូល​មក​ប្រទេស​កម្ពុជា ។

ការ​ចាប់ខ្លួន​ស្ដ្រី​ជនជាតិ​ថៃ​រូប​នោះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀលនៅ​អាកាស​យានដ្ឋាន​អន្ដរជាតិ​សៀមរាប ក្រោម​កិច្ចសហការ​រួម​គ្នា​រវាង​អង្គភាព​គយ ​និង​រដ្ឋាករ កម្លាំង​នគរបាល​អន្ដោ​ប្រវេ​សន៍ និង​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​​​ធ្វើ​ដំណើរ​ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី តាម​ជើង​យន្ដហោះលេខ MH764 ។

ក្រុម​មន្ដ្រី​បាន​អះអាង​ថា ​នេះ​ជា​លើក​ទី​២ហើយ​ដែល​សមត្ថកិច្ច​​បាន​បញ្ចេញស្នាដៃ​ក្នុង​កា​រប​ង្គ្រា​ប​បទល្មើស​រត់ពន្ធ​គ្រឿងញៀន​ឆ្លង​ដែន​ដែលមាន​លក្ខណៈ​ទ្រុងទ្រាយ​ធំ​នៅ​ក្នុង​រយៈពេល​ជាង​មួយ​ខែ​មកនេះ​ជាមួយនឹង​ការ​រឹបអូស​បាន​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ទម្ងន់​ជិត​១០​គីឡូក្រាម ហើយ​ថែម​ទាំង​បាន​ចាប់ខ្លួន​ជន​បទេស​​៣​នាក់​រួច​មក​ហើយ ក្នុង​នោះ​​មាន​ជនជាតិ​ថៃ២នា​ក់ និង​ហ្វ៊ីលី​ពី​ន​ម្នាក់​។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕