រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) កាលពីថ្ងៃទី២៧ កញ្ញា ២០១២ នេះ បានបើកសិក្ខាសាលាស្តីពីការចាប់ផ្តើមដំណើរការត្រួតពិនិត្យឡើងវិញនូវការអនុវត្តអនុសញ្ញាអ.ស.ប ប្រឆាំងអំពើពុករលួយ (UNCAC) នៅកម្ពុជា ។
សិក្ខាសាលាដ៏មានសារសំខាន់នេះ ទទួលបានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្ត្រីឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក Olivier Lerment តំណាង UNODC ប្រចាំកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធមកពីស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា អង្គការសង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសារព័ត៌មានកម្ពុជា ។
លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង បានមានប្រសាសន៍ថា ការត្រួតពិនិត្យឡើងវិញនូវការអនុវត្តអនុសញ្ញាអ.ស.ប ប្រឆាំងអំពើពុករលួយ គឺជាយន្តការបង្កើតឡើងវិញដោយអ.ស.បនៅឆ្នាំ២០១០ សម្រាប់តាមដានការអនុវត្តអនុសញ្ញានេះ នៅតាមប្រទេសរដ្ឋជាសមាជិកដែលមានប្រមាណ១៦១ប្រទេស ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ