ប្រធានាធិបតីថ្មីអេហ្ស៊ីប លោកម៉ូហាម៉េដម័រស៊ីមាន ប្រភពមកពីក្រុមបងប្អូនអ៊ិស្លាមថ្លែង កាលពីថ្ងៃទី២៦ កញ្ញាថាប្រទេសរបស់លោកប្រឆាំងចំពោះរាល់អន្តរាគមន៍យោធាបរទេសនៅស៊ីរីដោយលោកចង់ឱ្យមានដំណោះស្រាយតាមការចរចាមួយនៃជម្លោះ ។
ក្នុងបទអន្តរាគមន៍លើកដំបូងរបស់លោកឯវេទិកាមហាសន្និបាតអ.ស.ប លោកម័រស៊ីមានប្រសាសន៍ថា ប្រទេសអេហ្ស៊ីបសន្យាបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបញ្ចប់គ្រោះមហន្តរាយនៅស៊ីរីក្នុងក្របខណ្ឌអារ៉ាប់តំបន់និងអន្តរជាតិ ។ ក្របខណ្ឌនេះត្រូវធានាឯកភាពរបស់រដ្ឋជាបងប្អូននោះដោយពុំរើសអើងពីពូជសាសន៍ សាសនា ឬសហគមន៍ហើយឱ្យស៊ីរីចាកផុតពីគ្រោះថ្នាក់នៃអន្តរាគមន៍យោធាបរទេសមួយដែលយើងជំទាស់ ។
សេចក្តីថ្លែងការណ៍បែបនេះរបស់ប្រមុខរដ្ឋអេហ្ស៊ីបគឺផ្ទុយគ្នានឹងជំហររបស់ព្រះមហាក្សត្រកាតា ស៊ិកមហាម៉ាដ ប៊ីនខាលីហ្វាអាល់ថានី ដែលអំពាវនាវកាលពីថ្ងៃទី២៥ កញ្ញាឱ្យបណ្តាប្រទេសអារ៉ាប់ រំលងក្រុមប្រឹក្សាសន្តិសុខអ.ស.បហើយធ្វើអន្តរាគមន៍យោធាដោយផ្ទាល់មួយដើម្បីបញ្ឈប់ការបង្ហូរឈាមនៅស៊ីរី ៕
ចែករំលែកព័តមាននេះ