ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​​លុប​ចោល​​​​​ការ​ហាម​ឃាត់​នាំ​ចូល​​ផលិតផល​ភូមា

12 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​ការ​បរទេស​​​​អាមេរិក​​លោក​ស្រី​​​ហ៊ីល​ឡា​រី​ គ្លីន​​តុន​ អះអាង​​កាល​ពី​​​​ថ្ងៃទី​​២៦ កញ្ញា​​ប្រាប់​ដល់​ប្រធានាធិបតី​​​ភូមា​​​លោក​ថេន សេន ពី​ការ​លុប​ចោល​​​​​​​នា​ពេល​ខាង​មុខ​​នេះ​នូវ​ការ​​​ហាម​ឃាត់​​​របស់​​អាមេរិក​​​​ចំពោះ​ផលិត​ផល​ភូមា​​​​ដែល​​នោះ​ជា​ដំណាក់​កាល​ចុង​ក្រោយ​​មួយ​ក្នុង​ការ​ធ្វើឱ្យ​មាន​ប្រក្រតី​​ភាព​ឡើង​វិញ​​នៃ​ទំនាក់​ទំនង​​​​រវាង​ប្រទេស​​ទាំង​២ ។

នៅមុខ​បណ្តា​​អ្នក​កាសែត​​​ក្រោយ​ពី​​ជួប​ជាមួយ​​​​ប្រធានាធិប​តី​​​​​ភូមា​​ក្នុង​​សណ្ឋាគារ​​មួយ​នៃ​​ក្រុង​​ញូវ​យ៉ក​​​ខាង​ក្រៅ​​​​​មហា​សន្និ​បាត​​អ.ស​.ប​ លោក​ស្រី​​​គ្លីន​តុន​ថ្លែង​ថា ​យើង​នឹង​ចាប់​ផ្តើម​​​​លុប​ចោល​ការ​​រិត​ត្បិត​​​​លើ​ការ​នាំ​ចូល​​ផលិត​ផល​​ភូមា​​​ម​ក​ក្នុង​​សហរដ្ឋ​អាមេរិក​​​​ ។ ​ការ​សម្រេច​​​ចិត្ត​នេះ​គឺ​ជា​ការ​ឆ្លើយ​​តប​ចំពោះ​ការ​រីក​ចម្រើន​​​​ជា​បន្ត​​​​បន្ទាប់​​​លើ​មាគា​៌​​នៃ​ការ​​កែទម្រង់​​​​នៅ​ភូមា​​​​​និង​ឆ្លើយ​តប​​​​ចំពោះ​សំណើ​របស់​រដ្ឋា​ភិបាល​​​​​​​និង​​របស់​ពួក​​ប្រឆាំង​ ។

ដូច្នេះ​​​​សហរដ្ឋ​​​​អាមេរិក​​​បាន​បោះ​ជំហា​ន​​​​ថ្មី​មួយ​ទៀត​​​ក្នុង​ការ​​ធ្វើឱ្យ​​មាន​ប្រក្រតី​​​ភាព​ឡើង​វិញ​​​នៃ​​ទំនាក់​ទំនង​​​​ពាណិជ្ជ​កម្ម​​​​​របស់​យើង​​ជាមួយ​ភូមា ។ លោក​ស្រី​បន្ត​ថា​​ នោះ​ជា​​​ឱកាស​ផ្តល់​ឱ្យ​​​ប្រជា​ជន​ភូមា​​​ដើម្បី​លក់​ផលិត​ផល​​របស់​ខ្លួន​​​ក្នុង​ទីផ្សារ​​​របស់​យើង​ ។

លោក​ថេន សេន បាន​ឆ្លើយ​​​តប​វិញ​ថា ​​ប្រជា​ជន​ភូមា​​​​​ពេញ​ចិត្ត​​​ខ្លាំង​ណាស់​​​ចំពោះ​​ការ​សម្រាល​​​​ទណ្ឌ​​កម្ម​​​នេះ​របស់​អាមេរិក​​ ។ យើង​សូម​សំដែង​​​ការ​​ដឹង​គុណ​ដល់​សហរដ្ឋ​អាមេរិក​ ៕