ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ិច​ស៊ិក​​​​​ចាប់​បាន​​​មេរត់​ពន្ធ​គ្រឿង​​​ញៀន​​​សាហា.វ​បំផុត

12 ឆ្នាំ មុន

កង​ម៉ារីន​​​ម៉ិច​ស៊ិក​​​​ប្រកាស​​កាល​ពី​​​ថ្ងៃទី​​​២៦ ​​កញ្ញា ​ថា​បាន​​​ចាប់​ខ្លួន​​​​មេរត់​ពន្ធ​សាហា.វ​បំផុត​​​​នៃ​ក្រុម​​​ZETASដែល​នេះ​​ជា​សញ្ញានៃ​​​​ជោគ​ជ័យ​មួយ​ក្នុង​ការ​តស៊ូ​​​របស់​រដ្ឋា​ភិបាល​​​​ប្រឆាំង​​​ពួក​​អ្នក​រត់​ពន្ធ​​គ្រឿង​ញៀន​​​នៅម៉ិច​ស៊ិក​ ។មេរត់​ពន្ធ​គ្រឿង​ញៀន​​​​នេះ​​​ប្រាកដ​ណាស់​គឺ​IVAN VELAZQUEZ ត្រូវ​ចាប់​ខ្លួន​​បាន​នៅ​ភាគ​​កណ្តាល​ប្រទេស​​​​នៅ​រដ្ឋ​​សាន់​​​ល្វីស​​​ប៉ូតូស៊ី ដែល​នៅ​​រដ្ឋ​នេះ​ក្រុម​រត់​ពន្ធ​​​ZETAS​បាន

កង​ម៉ារីន​​​ម៉ិច​ស៊ិក​​​​ប្រកាស​​កាល​ពី​​​ថ្ងៃទី​​​២៦ ​​កញ្ញា ​ថា​បាន​​​ចាប់​ខ្លួន​​​​មេរត់​ពន្ធ​សាហាវ​បំផុត​​​​នៃ​ក្រុម​​​ZETASដែល​នេះ​​ជា​សញ្ញានៃ​​​​ជោគ​ជ័យ​មួយ​ក្នុង​ការ​តស៊ូ​​​របស់​រដ្ឋា​ភិបាល​​​​ប្រឆាំង​​​ពួក​​អ្នក​រត់​ពន្ធ​​គ្រឿង​ញៀន​​​នៅម៉ិច​ស៊ិក​ ។មេរត់​ពន្ធ​គ្រឿង​ញៀន​​​​នេះ​​​ប្រាកដ​ណាស់​គឺ​IVAN  VELAZQUEZ ត្រូវ​ចាប់​ខ្លួន​​បាន​នៅ​ភាគ​​កណ្តាល​ប្រទេស​​​​នៅ​រដ្ឋ​​សាន់​​​ល្វីស​​​ប៉ូតូស៊ី ដែល​នៅ​​រដ្ឋ​នេះ​ក្រុម​រត់​ពន្ធ​​​ZETAS​បាន​ធ្វើ​​សង្គ្រាម​​​ផ្ទៃ​ក្នុង​មួយ​ចាប់​តាំង​ពី​​​ច្រើន​សប្តាហ៍​​មក​ហើយ ។

មាន​ឈ្មោះ​សម្ងាត់​ថា Z-50​ និង​អែល​តាលីបង់​VALAZQUEZ​ជាមនុស្ស​​​​សំខាន់​​ម្នាក់​ក្នុង​ចំណោម​​​​មនុស្ស​​សំខាន់​ៗ​​នៃ​ក្រុម​​រត់​ពន្ធ​​ZETAS​ដែល​បង្កើត​​​ឡើង​ពី​ដំបូង​​​ដោយ​ពួក​ទាហាន​​​​រត់​ចោល​ជួរ​​​បម្រើ​ឱ្យ​ក្រុម​រត់​ពន្ធ​គ្រឿង​ញៀន​​​DEL  GOLPO​​​មុន​ពេល​បង្កើត​​​​ក្រុម​​ប្រជែង​គ្នា​​​គឺ​ក្រុម​​ZETAS​ កាល​ពី​ឆ្នាំ​២០១០ ។

VELAZQUEZ មាន​ឈ្មោះ​ក្នុង​​បញ្ជី​មនុស្ស​​​៣៧​នាក់​​​ដែល​​តាម​​រក​ចាប់​ខ្លួនដោយ​រដ្ឋា​ភិបាល​​​​ម៉ិច​ស៊ិក​​​ដែល​បញ្ជី​នេះ​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០០៩ ។ ក្នុង​ចំណោម​​​មនុស្ស​ទាំង​​​នេះ​២០នាក់​​ត្រូវ​ចាប់​​​បាន​ ឬ​ត្រូវ​សម្លាប់​​​​ចាប់​តាំង​ពី​ពេល​នោះ​មក ៕