ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ជា​គ្រូ​ពេទ្យ​ទេវតា​ម្នាក់​ទៅ​ស្លា.ប់​នៅ​ផ្ទះ​អ្នក​ជំងឺ

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​​ ៖ គ្រូ​ពេទ្យ​​ម្នាក់​ឈ្មោះ ប៊ិន ធី ហៅ​គ្រូ​ពេទ្យ​ទេវតា ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ រស់​នៅ​ភូមិ​សន្ស​ំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៥ កញ្ញា ២០១២ បាន​ចេញ​ពី​ផ្ទះ​ទៅ​ព្យាបាលឱ្យអ្នកជំងឺ​នៅ​ភូមិឈើ​ទាល ឃុំ​ឈើ​ទាល ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល​ ហើយ​ត្រូវ​បាន​ស្លា.ប់​ដោយ​សារ​ខ្យល់​គរនៅ​នឹង​ផ្ទះ​របស់​អ្នក​ជំងឺ​ ។

ខេត្ត​កណ្តាល​​ ៖ គ្រូ​ពេទ្យ​​ម្នាក់​ឈ្មោះ ប៊ិន ធី ហៅ​គ្រូ​ពេទ្យ​ទេវតា ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ រស់​នៅ​ភូមិ​សន្ស​ំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៥ កញ្ញា ២០១២ បាន​ចេញ​ពី​ផ្ទះ​ទៅ​ព្យាបាលឱ្យអ្នកជំងឺ​នៅ​ភូមិឈើ​ទាល ឃុំ​ឈើ​ទាល ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល​ ហើយ​ត្រូវ​បាន​ស្លាប់​ដោយ​សារ​ខ្យល់​គរនៅ​នឹង​ផ្ទះ​របស់​អ្នក​ជំងឺ​ ។

​លោក​ នៅ នឿន នាយ​ប៉ុស្តិ៍​នគរ​បាល​ឈើ​ទាល ប្រាប់​​ឱ្យ​ដឹង​ថា ឈ្មោះ ប៊ិន ធី ត្រូវ​ជា​គ្រូ​ពេទ្យ​ទេវតា​នោះ​បាន​មក​ព្យាបាល​​អ្នក​ជំងឺ​នៅ​ផ្ទះ​របស់​ឈ្មោះឈីវ ម៉ុក ដែល​ស្ថិត​​នៅ​ភូមិ​ឈើ​ទាល ឃុំ​ឈើ​ទាល កាល​ពី​ថ្ងៃ​ទី​២៥ កញ្ញា ​២០១២ ហើយ​ត្រូវបាន​ស្លាប់​ដោយ​សារ​ខ្យល់​គរ។ ឈ្មោះ ឈីវ ម៉ុក ជា​ម្ចាស់​ផ្ទះ​ហើយ​ត្រូវ​ជាមិត្ត​ភក្តិ​របស់ឈ្មោះ ប៊ិន​ ធី បាន​ប្រាប់​ឱ្យដឹង​ថា មុន​ដាច់​ខ្យល់​ស្លាប់​ជន​រង​គ្រោះ​ និង​គាត់​បាន​ផឹក​ស្រា​ជា​មួយ​គ្នា​ ស្រាប់​តែ​មួយ​ម៉ោង​ ក្រោយ​មក​ជន​រ​ងគ្រោះ​ក៏​ដាច់​ខ្យល់​ស្លាប់​តែម្តង​ ។

ប្រពន្ធ​​របស់​ជន​រង​គ្រោះ​ឈ្មោះ ថន ហាន អាយុ​៤៥​ឆ្នាំ បាន​ប្រាប់​ឱ្យដឹងថា ​ប្តី​របស់​គាត់​មាន​ជំងឺ​ហឺត​​ជា​ប្រចាំ​ជា​យូរ​មក​ហើយ ដោយ​ប្តី​របស់​គាត់​ និង​គាត់​ធ្លាប់​រស់​នៅ​ភូមិ​ស្រែ​អំពិល ឃុំ​ឈើ​ទាល ហើយក្រុម​គ្រួ​សារ​​របស់​គាត់​ជា​អ្នក​មាតុ​ភូមិ​និវត្តន៍​មក​ពី​ជំរំ​ជាយ​ដែន ចំណែក​​អ្នក​ស្រុក​ហៅ​ប្តី​របស់គាត់​ថា ជា​​គ្រូ​ពេទ្យ​ទេវតា ។ សព​ឈ្មោះ ប៊ិន​ ធី ត្រូវ​បាន​ក្រុម​គ្រួ​សារ​​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណីផងដែរ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕