ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង្វង់​មូល​វិមាន​ឯក​រាជ្យ​នៅ​ប៉ៃ​លិន​សាង​សង់​បាន​​90​%ត្រៀម​សម្ពោធ​ថ្ងៃ​9​វិច្ឆិកា

12 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ ក្រោម​ការផ្តួច​ផ្តើម​របស់​លោក​អីុ​ ឈាន​​ អភិបាល​ខេត្ត​ និង​ការ​ចូលរួម​ថវិ​កា​ដោយ​មន្ត្រីរាជការ​​ជុំ​វិញ​សាលាខេត្ត​​ ការ សាង​សង់​រង្វង់មូល និង​​វិមាន​ឯករាជ្យនៅ​ចំណុច​​ផ្លូវ​បែក​ជា​៤​ជាប់​នឹង​សួន​កុមារ​​ទល់​មុខ​សា​លា​ខេត្ត​ ​ដែល​មាន​កម្ពស់​១៩​ម៉ែត្រ​ អង្កត់ផ្ចិត​ប្រវែង​ជាង​៥០​ម៉ែត្រ​ មក​ដល់​ថ្ងៃ​ទី​២៧​ កញ្ញា​សម្រេច​បាន​ប្រហែល​៩០​%​ហើយ​ ​។ តាម​គម្រោង​​វិមាន​ឯករាជ្យ​នេះ​នឹង​

ខេត្ត​ប៉ៃ​លិន​ ៖ ក្រោម​ការផ្តួច​ផ្តើម​របស់​លោក​អីុ​ ឈាន​​ អភិបាល​ខេត្ត​ និង​ការ​ចូលរួម​ថវិ​កា​ដោយ​មន្ត្រីរាជការ​​ជុំ​វិញ​សាលាខេត្ត​​ ការ សាង​សង់​រង្វង់មូល និង​​វិមាន​ឯករាជ្យនៅ​ចំណុច​​ផ្លូវ​បែក​ជា​៤​ជាប់​នឹង​សួន​កុមារ​​ទល់​មុខ​សា​លា​ខេត្ត​ ​ដែល​មាន​កម្ពស់​១៩​ម៉ែត្រ​ អង្កត់ផ្ចិត​ប្រវែង​ជាង​៥០​ម៉ែត្រ​ មក​ដល់​ថ្ងៃ​ទី​២៧​ កញ្ញា​សម្រេច​បាន​ប្រហែល​៩០​%​ហើយ​ ​។ តាម​គម្រោង​​វិមាន​ឯករាជ្យ​នេះ​នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់ជា​ផ្លូវ​ការ​​នៅ​ថ្ងៃទី​៩​ វិច្ឆិកា ខាងមុខ​ ត្រូវ​នឹង​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ ដែល​ការ​សាង​សង់​នេះ​ចំណាយ​ថវិកាអស់​២០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា​ រង្វង់​មូល​ និង​វិមាន​ឯក​រាជ្យនេះ​ បា​នកសាង​ឡើង​អស់​រយៈ​ពេល​ជិត​១​ឆ្នាំ​មក​ហើយ​ ដោយ​​បាន​ជួល​ក្រុម​ហ៊ុន​ឯកជន​មួ​យ​​ឱ្យសាងសង់​ ហើយ​ក៏​មាន​ពង្រីក​ផ្លូវ​ថ្នល់​នៅ​ខាង​ត្បូង​រង្វង់​មូល​ និងឈូស​ឆាយ​នៅក្បែរ​សួន​កុមារ​ ដើម្បីឱ្យ​បាន​ធំ​ ងាយ​ស្រួល​​ក្នុង​​ការ​ធ្វើ​ដំណើរ​ ក៏​ដូច​ជា​ការ​​ប្រារព្ធ​ពិធី​ផ្លូវការ​នានា ។

មន្ត្រី​សាលាខេត្ត​ប៉ៃលិន​មួយ​រូប​ឱ្យ​​​ដឹង​ថា​ ​រង្វង់​មូល និង​វិមាន​ឯក​រាជ​្យ​​នេះ​​ ផ្តួច​ផ្តើម​សាង​សង់ឡើង​​​ដោយ​លោក​អភិបាល​​ខេត្ត​ ក្នុង​គោ​ល​បំណង​ធ្វើ​ឱ្យ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​ទៅ​មក​របស់​ប្រជាពល​រដ្ឋ​ និងសម្រាប់​សោភ័ណ​ភាព​របស់​ខេត្ត​​ ព្រម​ទាំង​ជា​កន្លែង​សម្រាប់​ធ្វើ​ជាទី​សក្ការ​បូជា​​នៅ​ពេល​មាន​ពិធី​​បុណ្យ​ធំៗ​ផង​ដែរ ​៕