ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង​​​ចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​​ជប់​លៀង​​ចុង​ភៅ​​ប្រចាំ​​ឆ្នាំ​​​2012

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​​​​ ៖ កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី ២១​ ខែ​កញ្ញា​​​ ឆ្នាំ​២០១២​​ នៅ​ឯ​មជ្ឈមណ្ឌលពិ​ព័រណ៍​​​ និង​សន្និបាត​កោះ​ពេជ្រ​ រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​ (Cambodia Brewery Limited) ដែល​ជា​ក្រុមហ៊ុន​ផលិត​​ និង​ចែកចាយ ស្រា​បៀរ​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​ពិភពលោក ល្បីឈ្មោះ​ទូ​ទាំង​ប្រទេស​ និង​លើ​ពិភពលោក​ដែល​មាន​ម៉ាកសញ្ញា​​​ ABC Stout, Tiger, Anchor និង

​​រាជ​ធានី​ភ្នំ​ពេញ​​​​ ៖  កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី ២១​ ខែ​កញ្ញា​​​ ឆ្នាំ​២០១២​​ នៅ​ឯ​មជ្ឈមណ្ឌលពិ​ព័រណ៍​​​ និង​សន្និបាត​កោះ​ពេជ្រ​ រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​ (Cambodia Brewery Limited) ដែល​ជា​ក្រុមហ៊ុន​ផលិត​​ និង​ចែកចាយ ស្រា​បៀរ​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​ពិភពលោក ល្បីឈ្មោះ​ទូ​ទាំង​ប្រទេស​ និង​លើ​ពិភពលោក​ដែល​មាន​ម៉ាកសញ្ញា​​​ ABC Stout, Tiger, Anchor និង Gold Crown បាន​រៀបចំ​ពិធីជប់លៀង​ជួបជុំ​ចុងភៅ​ប្រចាំឆ្នាំ​របស់​ខ្លួន​យ៉ាង​អធិកអធម ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ចុងភៅ​ពិធី​មង្គលការ​ក្នុង​​ព្រះរា​ជា​ណាចក្រ​កម្ពុជា​ប្រមាណ​៥០០​នាក់​​ គណៈ​គ្រប់​គ្រង​ បុគ្គលិក​ក្រុមហ៊ុន​ ម្ចាស់​ដេប៉ូ​ចែកចាយ​ ព្រម​ទាំង​ភ្នាក់ងារ​សារព័ត៌មាន​យ៉ាងច្រើន​កុះករ ​។

ពិធីជប់លៀង​នេះ​ត្រូវ​បាន​ចាត់ទុកជា​ពិធី​ជួបជុំ​ចុងភៅ​ពិធី​មង្គលការ​ប្រចាំឆ្នាំ​មួយ​របស់​រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​ ដែល​ត្រូវ​បាន​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ ​ដើម្បី​រឹតចំណង​មិត្ដភាព​រវាង​ក្រុមហ៊ុន​ និង​ចុងភៅ​ពិធី​មង្គលការ​ឱ្យ​រឹតតែ​ស្អិតរ​មួ​ត​បន្ថែម​ទៀត​ និង​ដើម្បី​លើក​ទឹកចិត្ដ​ ព្រមទាំង​ថ្លែងអំណរគុណ​ដល់​ចុងភៅ​ទាំងអស់​ដែល​តែងតែ​ជួយ​ផ្សព្វផ្សាយ​អំពី​គុណ​ភាព​ខ្ពស់​នៃ​ផលិតផល​ស្រា​បៀរ​របស់​រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​ដល់​អតិថិជន ​ដែល​ជា​អ្នក​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ ។

គួរ​រំលឹក​ផង​ដែរ​ថា​ រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​មិន​ត្រឹមតែ​ផ្ដល់​នូវ​ផលិតផល​ស្រា​បៀរ​ដែល​មាន​គុណភាព​ខ្ពស់​ រសជាតិ​ឆ្ងាញ់ ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំង​ផ្ដល់​​នូវ​រង្វាន់​ច្រើន​សន្ធឹកសន្ធាប់​ដល់​គូ​ស្វាមីភរិយា​ដែល​បាន​ជាវ​ស្រា​បៀរ​ABC Stout, Tiger, Anchor និង Gold Crown សម្រាប់​​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ថែម​ទៀត​ផង​ ដែល​ធ្វើ​ឱ្យ​​ពិធី​អាពាហ៍ពិពាហ៍​កាន់​តែ​អ​ធិ​ក​​អធម​ និង​សប្បាយ​រីករាយ​ ។​ ហើយ​នៅ​ក្នុង​រដូវ​កាល​អាពាហ៍ពិពាហ៍​នា​ឆ្នាំ​នេះ​ ស្រា​បៀរ​ ABC Stout, Tiger, Anchor និង Gold Crown នឹង​មានកម្ម​វិធី​ផ្ដល់​រង្វាន់​កាន់តែ​ធំ កាន់តែ​ច្រើន​ និង​កាន់តែ​អស្ចារ្យ​​ ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី ៕