ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនQool(ឃូល)​សហការជាមួយ​ហាង​ឡាក់គី​​ផ្ដល់​តម្លៃពិសេស​លក់​កាស់​ ​Beats រួមជាមួយ​​ទូរស័ព្ទដៃ HTC

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ ថ្ងៃទី​២៥​ដល់​២៧​ កញ្ញា​ឆ្នាំ​២០១២ ​ក្រុមហ៊ុន​Qool ​​(ឃូល)​ដែល​ជា​​ក្រុម​​ហ៊ុន​​ធំ​មាន​សិទ្ធិ​នាំ​ចូល​ ​និង​ធ្វើ​​ការ​ចែក​ចាយ​​​ទូរស័ព្ទ​ម៉ាក​​​HTC មក​កាន់ទី​ផ្សារ​​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុជា ​បានសហការ​ជាមួយ​​ហាង​លក់​​ទូរ​ស័ព្ទ​ឡាក់​គី​​ដែល​ផ្ដល់​ជូនតម្លៃ​ពិសេស​​ លក់​កាស់​ ​Beats​ រួម​​​បញ្ចូល​គ្នា​​នឹងទូរស័ព្ទ​HTCដែលមាន​​អាស​យដ្ឋាន​ស្ថិត​នៅ​តាមបណ្ដោយមហាវិថី​ព្រះ​សី​ហនុ​ ។

​កម្ម​វិធី​ពិសេសនេះ​​​​មាន​រយៈពេលបី​​ថ្ងៃ​​ចាប់ពី​​ ​ថ្ងៃទី​២៥ កញ្ញា ​រហូត​ដល់​​ថ្ងៃទី​២៧​ កញ្ញា ​ឆ្នាំ​២០១២​​ ​​នេះ​ ដោយ​​​ក្រុមហ៊ុន​​Qool(ឃូល​) ​មិន​ត្រឹម​​​តែ​ធ្វើ​ការ​បង្ហាញ​​​​ចេញនូវ​​ទូរស័ព្ទ​​ស្មាត​ហ្វូន​​ស៊េរី​ថ្មី​​ HTC Desire V ប៉ុណ្ណោះ​ទេ​​​ គឺថែម​​ទាំង​ផ្ដល់​​ជូន​នូវ​​ការ​បញ្ចុះ​តម្លៃ​​ពិសេស​​ និង​​ការ​លក់​​ជា​កញ្ចប់​​សម្រាប់​​​អតិថិជន​​ទាំង​អស់​​​ ដែលជាវ​​ទូរស័ព្ទ​​​HTC​មួយ​គ្រឿង​​​  ។ នៅក្នុង​រយៈពេល​​បី​ថ្ងៃខាងលើនេះ ក្រុម​ហ៊ុន​​​លក់​បញ្ចូល​​គ្នា​នូវកាស់​ Original​​​និង​​ Original Speaker​​ ដូច​ជា ​Beats  Solo, Ur Beats, Atomic Thunder Sp​ea​ker​,​​ព្រម​​ទាំង​​ Micro SD8​GB​,​Screengaurd​​ ដោ​យ​ឥតគិត​ថ្លៃ​​​ផង​ដែរ ​។

​​សូមបញ្ជាក់​ថា​ នៅក្នុង​កម្មវិធី​ពិសេស​ ក្រុម ហ៊ុន​ ​Qool (ឃូល) ​ក៏មាន​រៀប​ចំឡើង​​នូវកម្មវិធី​​ពិសេស​ៗ ​​​ជាច្រើ​ន​សម្រាប់អតិថិជន​​ ដែលបាន​​អញ្ជើញ​មក​ជាវ​​ទូរស័ព្ទ​​ដៃ​នៅហាង​​លក់​ទូរស័ព្ទ​​ ឡាក់គី ​និងចូល​រួមទស្សនា​ការ​បង្ហាញ​​ទូរស័ព្ទ​​ស្មាត​ហ្វូន​ ​HTC  One Serie ​​ផង​ដែរ ​​ក្នុងនោះ​រួម​មាន​ដូចជា ​ការ​ធ្វើតេស្ដសាក​ល្បង​​ផ្ទាល់​ទៅ​លើ​​ទូរស័ព្ទ​​HTC ​ស៊េរី​​ថ្មី​គ្រប់​ម៉ូដែល​ជា​មួយ​ Beats ​​និង

លេងហ្គេម​​ដើម្បី​ទទួល​បាន​​​​នូវ​វត្ថុ​អនុស្សា​វរីយ៍​ជា​ច្រើ​ន​​ពី​ក្រុម​​ហ៊ុន Qool មាន​ដូច​ជា នាឡិកា និង​តុក្កតា ​​Angry Bird  ជាដើម​​​ ។ចំពោះ​ព័ត៌មាន​លម្អិត​​ទាក់​ទង​ជាមួយ​​នឹ​ង​កម្មវិធី​​លក់​បញ្ចុះ​តម្លៃនេះ ​សូមធ្វើ​ការ​ទំនាក់​ទំនង​មក​​កាន់​ក្រុមហ៊ុន​ Qool​តាម​រយៈ​លេខ​ទូរស័ព្ទ​ ​ ​​០២៣ ​៤៥៦ ៣៣៣៣​​​ ឬ​ចូល​ទៅក្នុង​បណ្ដាញ​សង្គម​​ www.facebook .com/htccambodia.  ៕