ខេត្តកំពង់ធំ ៖ មន្ត្រីនៃអង្គការការពារបរិស្ថានអភិវឌ្ឍន៍ចំនួន៤នាក់ ត្រូវបានលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនគរបាលខេត្តបញ្ជាឱ្យសមត្ថកិច្ចនគរបាលស្រុកប្រាសាទសំបូរ ឃាត់ខ្លួនកាលពីថ្ងៃទី២៤ កញ្ញា ២០១២ បន្ទាប់ពីមន្ត្រីទាំង៤នាក់ខាងលើធ្វើសកម្មភាពឃាត់រទេះដឹកឈើធ្វើលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៤ជំរិតទារប្រាក់កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៣ កញ្ញា ២០១២ នៅចំណុចឃុំស្រើង ស្រុកប្រាសាទសំបូរ ។
ជនសង្ស័យទាំង៤នាក់ ១-ឈ្មោះ ហេង ដារ៉ា អាយុ២៤ឆ្នាំ ទីលំនៅភូមិអន្លុងសំឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ២-ឈ្មោះ លឹម មាន អាយុ២៩ឆ្នាំ នៅភូមិទំបន់ ឃុំស្រើង ស្រុកប្រាសាទសំបូរ ៣-ឈ្មោះ កន សុគន្ធ ហៅក្តឹប អាយុ២០ឆ្នាំ ទីលំនៅភូមិថ្មី ឃុំស្រើង ស្រុកប្រាសាទសំបូរ ជាមន្ត្រីអង្គការការពារបរិស្ថានអភិវឌ្ឍន៍ ដែលមានទីស្នាក់ការនៅចំណុចភូមិទំនប់ ឃុំស្រើង ស្រុកប្រាសាទសំបូរ និង៤-ឈ្មោះ ហេង គីថេង ហៅរិទ្ធ អាយុ៣៣ឆ្នាំ នៅភូមិអន្លុងសំឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាមន្ត្រីអង្គការ និងជាភ្នាក់ងារកាសែតផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ