រាជធានីភ្នំពេញ ៖ ស្របពេលដែលប្រព័ន្ធបច្ចេកវិទ្យាកំពុងតែមានការរីកចម្រើនលូតលាស់ខ្លាំង ហើយអ្នកទេសចរបរទេសនាំគ្នាមកទស្សនាចរនៅស្រុកខ្មែរកាន់តែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ បានធ្វើឱ្យយុវវ័យខ្មែរមួយចំនួនលួចចម្លងស្ទីលបរទេសតាមរយៈការឱបថើបគ្នាលេងនៅតាមតំបន់ទេសចរណ៍ ឬទីប្រជុំជន ធ្វើឱ្យឃ្លាតឆ្ងាយពីអារ្យធម៌ វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ ។
ផ្តើមចេញពីបញ្ហាខាងលើនេះ កាលពីរសៀលថ្ងៃទី២៣ កញ្ញា ២០១២ អ្នកយកព័ត៌មានបានធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ដ៏សាមញ្ញមួយ ហើយនៅទីនោះមានភោជនីយដ្ឋានដែលជាកន្លែងស្រស់ស្រូបអាហារលំហែកាយប្របនឹងមាត់ទន្លេមេគង្គ ស្ថិតក្នុងសង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ បានប្រទះឃើញគូស្នេហ៍មួយគូឱបថើបគ្នាយ៉ាងស្អិតរមួតនៅលើអង្រឹងនៃក្យូសអង្គុយលំហែកាយមួយកន្លែងក្នុងបរិវេណភោជនីយដ្ឋាននោះ ។
ចំពោះការក្រេបជញ្ជក់រសជាតិស្នេហារបស់គូស្នេហ៍មួយគូខាងលើនេះ គឺស្តែងចេញឱ្យឃើញថាពួកគេពិតជាមានការស្មោះស្ម័គ្រផ្អែមល្ហែមនឹងគ្នាខ្លាំងណាស់រហូតធ្វើឱ្យពួកគេលែងមានការអៀនខ្មាសចំពោះមហាជនដទៃទៀតដែលទៅស្រស់ស្រូបអាហារនៅក្នុងភោជនីយដ្ឋានប្របមាត់ទន្លេមួយកន្លែងខាងលើនេះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ