ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​សុខ អាន ​អញ្ជើញ​​ជា​អធិបតី​​​សម្ពោធ​​អគារ​ថ្មី​សាលា​ដំបូង​​រាជធានីភ្នំពេញ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៧ កញ្ញា២០១២
នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើ​ប្រាស់នូវអគារសាលាដំបូងរាជធានីភ្នំពេញ ដែលទើបសាងសង់ថ្មី ស្ថិតនៅតាមប​ណ្តោយផ្លូវព្រះមុនីរ៉េត ខណ្ឌ៧មករា ទល់​មុខ​​ពហុ​កីឡដ្ឋាន​​ជាតិ​អូឡាំពិក ។

រាជធានីភ្នំពេញ ៖  លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៧ កញ្ញា២០១២
នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើ​ប្រាស់នូវអគារសាលាដំបូងរាជធានីភ្នំពេញ ដែលទើបសាងសង់ថ្មី ស្ថិតនៅតាមប​ណ្តោយផ្លូវព្រះមុនីរ៉េត ខណ្ឌ៧មករា ទល់​មុខ​​ពហុ​កីឡដ្ឋាន​​ជាតិ​អូឡាំពិក ។

សូម​បញ្ជាក់​ថា ​កាលពី​ជិត​១​ឆ្នាំ​មុន ក្រុម​មន្ត្រី​តុលាការ​បាន​​​ជួបជុំ​​​គ្នាច្រើនកុះករ​​ធ្វើ​ពិធី​​ដង្ហែ​រូប​សំណាក​​លោក​តា​ដំបង​ដែកចេញពីទី​តាំង​​សាលាដំបូង​រាជធានី​ភ្នំពេញ​បណ្តោះអាសន្ន​កាលពីវេលាម៉ោង​៨ព្រឹក​​ថ្ងៃទី​​២៩ ធ្នូ ​​២០១១ ​​ឆ្ពោះទៅ​​តម្កល់​​នៅអគារ​ដើម​នៃ​សាលា​​ដំ​បូង​រាជធានីភ្នំពេញ​ (អគារ​ពិត​ប្រាកដ) ​​វិញ ដែល​ទើបស្ថាបនា​​រួច​នាពេលថ្មីៗ​នេះ ​បន្ទាប់​ពី​​​វាយអគារ​​​ចាស់ទ្រុឌទ្រោម​​​ចោល ហើយ​​​សាង​សង់​អគារ​ថ្មី​អស់​រយៈ​ពេល​​​​១៨ខែ​ ។​

​គួររំលឹកថា ​​​ទីតាំង​​សាលា​ដំបូង​រាជធានី ភ្នំពេញ​បណ្តោះអាសន្ន​​​ស្ថិតនៅសង្កាត់ទួលស្វាយ​ព្រៃទី​១ ខណ្ឌចំការមន ត្រូវ​បានជួល​អគារ​​របស់​ប្រជាពលរដ្ឋ​​​​បម្រើការ ​​ឆ្លងកាត់​ការលំបាក​​​ច្រើន​បែប​ច្រើនបទ ព្រោះតែ​​ទីតាំង​​​មានទីធ្លា​​តូច​ចង្អៀត និងខ្វះ​​ចំណតរថយន្ត ហើយ​រយៈ​ពេល​​​១៨ខែមកនេះ ​អគារទីតាំង​ចាស់​​​​ដែលទ្រុឌ​ទ្រោម​​ និងត្រូវ​វាយ​ចោល​​កសាង​ថ្មីនោះ​​ ឥឡូវ​​​​​កសាង​រួចរាល់​​ហើយ ​​ទើបដង្ហែ​​​រូបសំណាក​​​​លោកតា​ដំបងដែកត្រឡប់ទៅវិញ ។ ​

អគារថ្មី​នេះ​​មានកម្ពស់​​៥ជាន់​​​ ស្ថិតនៅ​​​​ទល់​មុខ​ពហុ​កីឡ​ដ្ឋានជាតិ​​អូឡាំពិក ក្នុងសង្កាត់​​​​វាលវង់ ខណ្ឌ៧​មករា​។​ពិធីដង្ហែ​​​​រូបសំណាក​​​លោកតា​ដំបងដែក​កាលណោះ គេឃើញ​​វត្តមាន​​លោកជីវ កេង ប្រធានសាលា​ដំបូង​រាជធានីភ្នំពេញ ​​លោក​​យ៉េត ចរិយា ​ព្រះ​រាជអាជ្ញា​​​​អមសាលាដំបូង​​រាជធានីភ្នំពេញ ​​​និង​មន្ត្រី តុលាការ​​​​​ជា​ច្រើននាក់ទៀត​។ ​ពេលដង្ហែ​​​​រូបសំណាក​​​​លោកតា​ដំបង​​ដែក​​​ដល់​អគារថ្មី​ភ្លាម ​ពិធីក្រុងពាលី​​​ត្រូវ​បានចាប់​​​ផ្តើម​​​​​ជាបន្តទៀត ​​ដើម្បី​​​​សែនព្រេន​​​ដល់​ម្ចាស់​ទឹកដី សុំ​ចូលទៅ​​នៅ​ឱ្យ​​​ប្រកប​​​ដោយសេចក្តី​សុខ​។​

មន្ត្រីតុលាការ​​​​បានប្រាប់​​​ភ្នាក់ងារ​​​កោះសន្តិ​ភាព​​​ឱ្យ​ដឹង​ថា ​​​ពិធី​​ទាំងអស់​មាន​​​​៤ ប៉ុន្តែ​នៅថ្ងៃទី​​២៩ ធ្នូ ​នេះ ​​មានតែពិធី​​៣ទេ ​​សម្រាប់​អគារ​​​សាលា​ដំបូង​​ថ្មី ​គឺទី​១-ពិធីដង្ហែ​​រូបសំណាក​​​​លោកតា​ដំបង​​ដែក ទី​២-ពិធី​​ក្រុងពាលី (ពេល​ព្រឹក) ទី​៣-ពិធី​​សូត្រមន្ត​ប្រោះព្រំ​​​បន្ទប់ការិយា​ល័យ​ ៕