ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​សន្តិ​សុខ​ផ្ទៃក្នុង​ចុះ​ឆែកឆេរ​​ខុន​ដូ​ជន​ជាតិ​កូរ៉េ​មួយ​កន្លែង​​រក​ឃើញ​​បទល្មើស​លេង​ល្បែង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប៉ូលិស​​នាយក​ដ្ឋាន​​សន្តិ​សុខ​ផ្ទៃ​ក្នុង​នៃ​ក្រសួង​មហាផ្ទៃ​​​ដឹក​នាំ​ដោយ​លោក​ឧត្តមសេនីយ៍​​ទោ ឆៃ ស៊ីណារិទ្ធ ​ប្រធាន​​នាយក​ដ្ឋាន​សន្តិ​​សុខ​ផ្ទៃក្នុង​សហការ​ជា​មួយ​ប៉ូលិស​អន្តរជាតិ​កូរ៉េ​ចុះ​​ឆែកឆេរ​​ខុន​ដូ​សំបូរ​ជនជាតិ​កូរ៉េ​មួយ​កន្លែង​​ដែល​មាន​ទីតាំង​​លេខ​​២៣ ផ្លូវ​លេខ​៥៧០ ​សង្កាត់​បឹង​​កក់​២ ខណ្ឌទួល​គោក​ កាល​ពី​វេលា​ម៉ោង​​៨​និង​​​៣០​នាទី​ព្រឹកថ្ងៃទី​​២៧ កញ្ញា ២០១២ ដើម្បី​​ស្វែង​រក​បទល្មើស​​មួយ​ចំនួន​ បន្ទាប់​​ពី​សង្ស័យ​​ថា ការ​រស់​នៅ​របស់​ពួក​គេ​មិន​​ប្រក្រតី ។

​ប្រតិ​បត្តិ​ការ​ចុះ​ឆែក​ឆេរ​​នេះ បើតាម​ប្រភព​ពី​មន្ត្រី​ប៉ូលិស​ខ្សឹប​ឱ្យ​​ដឹង​ថា សង្ស័យ​​ពាក់​ព័ន្ធ​បទល្មើស​សេដ្ឋ​កិច្ច ប៉ុន្តែ​​ទី​បំផុត​​រក​ឃើញ​ថា ​ពួក​ជន​ជាតិ​​កូរ៉េ​​ទាំង​នោះ​​បាន​ផ្តុំ​​គ្នា​លេង​​ល្បែង​​តាម​​អីុនធើរណេតតែប៉ុណ្ណោះ ​ព្រោះ​មាន​វត្ថុ​​តាង​​ពាក់​ព័ន្ធ​នឹង​ការ​លេង​ល្បែង​​ជា​ច្រើន​​ផង​ដែរ ។ សូម​បញ្ជាក់ថា ពេល​ឆែក​ឆេរ​​ប៉ូលិស​រក​ឃើញ​កុំព្យូទ័រ​​ជាង​៥០​គ្រឿង​ បៀ​៦០​កេស និង​ឯក​សារ​លេង​ល្បែង​ជា​ច្រើន​​ទៀត​ ចំណែក​ជន​ជាតិ​​កូរ៉េ​​​បាន​គេច​​ខ្លួន​​បាត់​អស់​ទៅ​ហើយ ហាក់​​ដូច​ជា​ដឹង​​​ខ្លួន​មុន ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕