ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្មករ​សំណង់​ត្រូវ​គេ​វាយ​បែក​ក្បាល​​ដោយ​សារ​រឿង​គំនុំ​​កន្លះខែមុន​​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​​​កម្មករ​សំណង់​ម្នាក់បាន​រង​របួស​​បែ​ក​ក្បាល​​​​ហូរ​ឈាម​​រហាម​​កាល​​វេលាម៉ោង​​១០​​ និង​​១៥នាទី​​យប់​ថ្ងៃទី​​២៥ កញ្ញា ​កន្លងមក​នេះ​ដោយ​​​សារ​ត្រូវគេ​វាយ​ ​​នៅពេល​​​​ដើ​រចេញ​​ពី​ហាង​កាហ្វេ​តាម​ផ្លូវលំ​​មួយ​ ក្នុងភូមិពោង​ពាយ​ ​សង្កាត់​ភ្នំពេញ​ថ្មី​ ​ខណ្ឌ​សែន​សុខ ​។ ​ការវាយ​ដំនេះ​បើតាម​​​ប៉ូលិស​​ខណ្ឌសែនសុខ​ឱ្យ​ដឹង​ថា ​មកពី​គូបដិបក្ខ​​មាន​គំនុ​ំ​​ក្នុង​​រឿង​ដក​ព្រី​​ភ្លើង​​កាលពី​កន្លះ​ខែមុន ។

ប្រភពព័ត៌មាន​​ពីប៉ូលិស​​ខណ្ឌសែន​សុខ​​ឱ្យ​ដឹង​ថា ​​ជនរងគ្រោះឈ្មោះវឿន​ អាយុ២៥ឆ្នាំ ​ជាកម្មករ​សំណង់​​ក្នុងបុរីមួយ​នៅសង្កាត់​ភ្នំពេញ​ថ្មី​ ​ត្រូវ​រង​នឹង​ការ​វាយ​ដោយ​​ឈើ​​ជ្រុង​​ប្រវែងប្រហែល​​មួយម៉ែត្រ បណ្ដាល​ឱ្យ​​បែក​ក្បាល​ ហើយ​ភ្លាម​​ៗនោះត្រូវ​​​បាន​គេបញ្ជូន​ទៅ​មន្ទីរពេទ្យមួយ​​ ដើម្បី​​សង្គ្រោះ​​ និង​ព្យា​បាល​​​ ។ ការ​ដែល​​ជន​សង្ស័យ​វាយ​​​ជន​រងគ្រោះ​គឺ​ដោយ​​សារ​គំនុំ​​ដក​ព្រី​​​ភ្លើង​​ នៅពេល​ដែល​ជន​រង​គ្រោះ​​ និងជន​​​សង្ស័យ​រស់នៅ​ក្នុង​បន្ទប់សំណង់​​មួួ​​យ​​កាល​ពី​កន្លះ​​ខែ​មុន ។

មន្រ្តី​ប៉ូ​លិ​ស​បាន​​ឱ្យ​ដឹង​ទៀត​ថា ​មុនពេល​កើតហេតុ​​ជន​រងគ្រោះ​រួម​ជា​មួយ​មិត្ត​ភក្ដិ​​ឈ្មោះបូរ៉ា  ​​ឈ្មោះសុខលីម ​និង​ឈ្មោះ​បូរី​ បាន​នាំ​គ្នា​ទៅ​ផឹក​កាហ្វេ​ ​​នៅ​ហា​ងមួយជាប់​ផ្លូវលំ​ ​ក្នុង​ភូមិពោង​ពាយ​ ​សង្កាត់​ភ្នំពេញ​ថ្មី  ​​ ។ ​ក្រោយពេល​ផឹក​​​កាហ្វេ​រួច​ក៏នាំគ្នា​ចេញពីហាង​កាហ្វេ​ ដើម្បី​ទៅ​បន្ទប់​​ស្នាក់នៅ​​វិញដែល​​នៅមិន​ឆ្ងាយប៉ុន្មាន​​​ពី​កន្លែង​​កើត​ហេតុ​​ ប៉ុន្តែខណៈមក​ដ​ល់ផ្លូវកែង​​ម្ដុំ​ខ្លោង​ទ្វារ​វត្ត​សំរោង​​អណ្ដែត​ ​ស្រាប់​តែ​លេចមុខ​ឈ្មោះ​ចាន់​ថា ​ដែល​​ធ្លាប់មាន​​ទំនាស់​​រឿង​​ដក​ព្រី​ភ្លើង​​​ រួមជាមួយ​មនុស្ស​៣នាក់​​ទៀ​ត​ យក​​ដំបង​ឈើ​​ជ្រុងមក​​​វាយ​​​ជន​រង​គ្រោះ​​ត្រូវ​ចំក្បាល​​បណ្ដាលឱ្យ​​ដួល​សន្លប់​​នៅ​នឹង​កន្លែង​ ។ ក្រោយពីវាយ​ជន​រងគ្រោះហើយ ជន​ដៃ​ដល់​​​ឈ្មោះ ចាន់ថា និងបក្ខពួក​​​ ក៏បាន​គេច​​ខ្លួន​ភ្លាម​​ៗ​​​​មុនពេល​បូលិស​ចុះ​ទៅធ្វើ​អន្តរាគមន៍​ ។

​ប្រភពព័ត៌មាន​​ពីមន្រ្តីប៉ូលិស​ព្រហ្មទណ្ឌ​​ខណ្ឌ​សែន​សុខ​​ឱ្យ​ដឹងទៀត​ថា ​នៅពេលជន​ដៃ​ដល់​​ធ្វើ​សកម្មភាព​​វាយ​​​ជន​រងគ្រោះ ​​ប៉ូលិស​ក៏​បាន​ចុះធ្វើ​អន្តរាគមន៍​ភ្លាម​ៗដែរ ​​ដោយឃាត់ខ្លួន​​​មនុស្ស​២នាក់​​ ប៉ុន្តែ​បែរជា​ភាគី​ខាង​ជន​រងគ្រោះ​ទៅ​វិញ​  ព្រោះ​ពេលនោះ​មាន​សភាព​ច្របូក​ច្របល់​​ពេក។​  ប៉ូលិស​បាន​ដោះលែង​ជន​២នាក់នោះ​ទៅវិញ​ក្រោ​យ​ពី​សាក​សួរ​ដ​ំណើរ​រឿង​ ហើយ​កំពុង​​តាមប្រមាញ់​​ច​ាប់​ជន​ដៃ​ដល់​​ម​ក​ផ្ដន្ទា​ទោស​​តាមច្បាប់​៕