ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាក់​ស៊ី​ម៉ែត្រ​បើក​កៀរ​ម៉ូតូ​សង់​កូរ៉េ​ដួល​រលាត់​​មុខ​រួច​បើក​រត់

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ត្រូវ​រថយន្ត​តាក់​ស៊ីម៉ែត្រ​ ពណ៌​លឿង​ បើក​លឿន​កៀរ​ម៉ូតូ​របស់​គាត់​ដួល​ច្រងាប់​ច្រងិល​រលាត់​មុខ​មួយ​ចំហៀង​ខាង​ឆ្វេងរួច​រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល​។​ ហេតុ​ការណ៍​​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី២៧​ កញ្ញា​ ​នៅ​ចំណុច​មុខ​សណ្ឋាគារ​អុិន​ធើរ​ខន​តាម​បណ្តោយ​មហា​វិថីម៉ៅសេទុង​ ​ក្នុង

​រាជ​ធានីភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ត្រូវ​រថយន្ត​តាក់​ស៊ីម៉ែត្រ​ ពណ៌​លឿង​ បើក​លឿន​កៀរ​ម៉ូតូ​របស់​គាត់​ដួល​ច្រងាប់​ច្រងិល​រលាត់​មុខ​មួយ​ចំហៀង​ខាង​ឆ្វេងរួច​រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល​។​ ហេតុ​ការណ៍​​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី២៧​ កញ្ញា​ ​នៅ​ចំណុច​មុខ​សណ្ឋាគារ​អុិន​ធើរ​ខន​តាម​បណ្តោយ​មហា​វិថីម៉ៅសេទុង​ ​ក្នុង​សង្កាត់​ទំ​នប់ទឹក​ ខណ្ឌ​ចំការមន ។

សាក្សីបាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ម៉ូតូ​សង់​កូរ៉េ​ ពណ៌ប្រផេះ​ ​បើក​បរ​ដោយ​បុរស​វ័យ​ចំណាស់​​ម្នាក់​ពីជើង​ទៅ​ត្បូង​ ​ស្រប​ទិស​គ្នា​ជា​មួយ​រថយន្តតាក់ស៊ីម៉ែត្រ​ ពណ៌លឿង​ ខណៈ​មក​ដល់​​ចំណុច​ខាង​លើ​រថយន្ត​តាក់​ស៊ីម៉ែត្រ​បើក​លឿន​ទៅ​កៀរ​ម៉ូតូ​សង់​កូរ៉េ​ បណ្តាល​ឲ្យដួល​ច្រងាប់​ច្រងិល​ម្នាក់​ឯង​​អូស​នឹង​ថ្នល់​រលាត់​មុខ​មួយ​ចំហៀង​ខាង​ឆ្វេង​​ម៉ូតូដួល​បែក​ក្បាំង​ ចំណែក​​រថយន្តបន្ថែម​ល្បឿនទៅ​មុខធ្វើព្រងើយ ។

អ្នក​បើក​ម៉ូតូ​សង់​កូរ៉េឈ្មោះ ​យ៉ុម​ យឺន ​អាយុ​៥៧ឆ្នាំ​ ជា​អ្នក​រត់ម៉ូតូឌុប​ស្នាក់នៅ​ផ្ទះ​ជួល​ទល់​មុខ​ផ្សារ​ទំនើប​សុវណ្ណា​ ក្នុងភូមិភ្នាត ​​សង្កាត​់ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ​មាន​ស្រុក​កំណើត​នៅភូមិ​ស្នាយមាស​ ឃុំវិហារសួគ៌​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្តកណ្តាល​ ។​ បន្ទាប់​ពី​រង​របួស​គាត់​មិន​បាន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យទេ​ដោយ​គាត់​ប្រាប់​ថា ​អត់​មាន​លុយក៏អង្គុយ​នៅ​តាម​ចិញ្ចើម​ផ្លូវ​មួយ​សន្ទុះ​បាន​ធូរ​ស្រាល​បន្តិច​ទើប​ជិះ​ម៉ូតូ​ត្រឡប់​ទៅផ្ទះវិញ ។

អ្នក​ឃើញ​ហេតុការណ៍​នឹក​អាណិត​បុរស​នោះ​ដោយ​នាំគ្នានិយាយថា​  ហេតុ​តែ​ក្រ​ជិះ​ម៉ូតូ​កញ្ចាស់​​ត្រូវអ្នកមានរថយន្តបើកកៀរ​ ​ហើយ​​បន្ថែមល្បឿន​ទៅ​បាត់​ដោយ​គ្មាន​ការ​អាណិត​អាសូរ​ដល់​ជីវិត​អ្នក​ដទៃ​សោះ ៕