ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន ចែក​អំណោយ​​ដល់​ប្រជា​ពល​រ​ដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​

12 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ ​សាខា​កាក​បាទ​​ក្រហម​​កម្ពុជា ខេត្ត​ បាន​នាំយក​អំណោយ​​ទៅ​ចែក​ជូន​ដល់​​ប្រជា​​ពល​រដ្ឋ​ដែល​​ទទួល​រង​គ្រោះ​ដោយ​​​សារ​ទឹក​​ជំនន់​​ចំនួន​​៧៤​គ្រួសារ នៅ​ឃុំ​ស្ទឹង​​ត្រង់ ស្រុក​សាលា​ក្រៅ ។

​ពិធី​ចែក​អំណោយ​នេះ​​បាន​រៀបចំឡើង​​កាល​ពីព្រឹក​ថ្ងៃទី​២៦ កញ្ញា ២០១២ ស្ថិត​ក្នុង​បរិវេណ​​វត្ត​ព្រៃ​សន្ទះ ឃុំ​ស្ទឹង​​ត្រង់ ​ស្រុក​សាលា​ក្រៅ ​ក្រោម​អធិបតី​ភាព​​​លោក​ជំទាវ

ខេត្ត​ប៉ៃលិន​ ៖ ​សាខា​កាក​បាទ​​ក្រហម​​កម្ពុជា ខេត្ត​ បាន​នាំយក​អំណោយ​​ទៅ​ចែក​ជូន​ដល់​​ប្រជា​​ពល​រដ្ឋ​ដែល​​ទទួល​រង​គ្រោះ​ដោយ​​​សារ​ទឹក​​ជំនន់​​ចំនួន​​៧៤​គ្រួសារ នៅ​ឃុំ​ស្ទឹង​​ត្រង់ ស្រុក​សាលា​ក្រៅ ។

​ពិធី​ចែក​អំណោយ​នេះ​​បាន​រៀបចំឡើង​​កាល​ពីព្រឹក​ថ្ងៃទី​២៦ កញ្ញា ២០១២ ស្ថិត​ក្នុង​បរិវេណ​​វត្ត​ព្រៃ​សន្ទះ ឃុំ​ស្ទឹង​​ត្រង់ ​ស្រុក​សាលា​ក្រៅ ​ក្រោម​អធិបតី​ភាព​​​លោក​ជំទាវ បាន ស្រីមុំ អីុ ឈាន ប្រធាន​​សាខា​កាក​បាទ​​ក្រហម​កម្ពុជា ខេត្ត​ប៉ៃលិន ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​​ពី​​លោក​អភិ​បាល​ និង​អភិ​បាល​​រង​ស្រុក​​ ព្រម​ទាំង​សមា​ជិក​ សមា​ជិកា​​ គណ​ៈ​កម្ម​ការ​សាខា​កាក​​បាទ​ក្រហម​កម្ពុជា​ខេត្ត​​ផង​ដែរ ។

​លោក​សំ សារ៉េត ​អភិ​បាល​រង​ស្រុក​​សាលា​ក្រៅ​​បាន​មា​ន​ប្រសាសន៍​​ឱ្យ​ដឹង​ថា ដោយ​មូល​ហេតុ​ភ្លៀង​​បង្អុរ​​ធ្លាក់​ជាប់ៗ​គ្នាជា​ច្រើន​ថ្ងៃ​កន្លង​មក ​ទើប​ធ្វើ​ឱ្យ​កើត​មាន​គ្រោះ​មហន្តរាយ​ធម្ម​ជាតិ ដោយ​សារ​ទឹក​ជំនន់​​ ដែល​ទឹក​​បាន​ហូរចេញ​​ពី​តំបន់​​ខាង​លើ​នៃជួរ​ភ្នំ​វែង ​ភ្នំ​កូន​ដំរី ​ចាប់​ពីថ្ងៃ​ទី​១៩ កញ្ញា ​​ធ្វើ​ឱ្យ​លិច​​លង់​​ភូមិ​ចំនួន​៤ ​ក្នុង​ឃុំ​​ស្ទឹង​ត្រង់ ​ដោយ​មាន​ប្រជា​ពល​រដ្ឋ​​រង​គ្រោះ​ចំនួន​៧៤​គ្រួសារ ក្នុង​នោះ​​មាន​ភូមិ​ព្រៃសន្ទះ ចំនួន​១៤​គ្រួសារ​លិច​​លង់​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​​ចំនួន​៤​គ្រួសារ ។ ​​ភូមិ​កូន​ដំរី​លិច​លង់​ផ្ទះ​ចំនួន​​១៩គ្រួសារ ​ដោយ​លិច​លង់​ធ្ងន់​​ធ្ងរ​ចំនួន​៩​​គ្រួសារ​ ។ ភូមិ​ផ្ទះ​ស្បូវ​​លិច​លង់​ផ្ទះ​ចំនួន​៣៦​គ្រួសារ​​ ក្នុង​​នោះ​​លិច​លង់​​ធ្ងន់​ចំនួន​​​២០​គ្រួសារ និង​​ភូមិ​ដី​សថ្មី​បាន​លិច​ផ្ទះ​ចំនួន​៥​គ្រួសារ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕