រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនCP&A Tradingដែលជាក្រុមហ៊ុនចែកចាយស្រាបៀរLEOនៅកម្ពុជា បានរៀបចំពិធីប្រគល់រង្វាន់ធំទឹកប្រាក់៥លានរៀលមួយរង្វាន់ និងរង្វាន់IPHONE4Sថ្មី១០រង្វាន់ ជូនដល់អតិថិជនដែលបានឈ្នះរង្វាន់ក្នុងក្រវិលកំប៉ុងស្រាបៀរLEO ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់គណៈគ្រប់គ្រងក្រុមហ៊ុន ព្រមទាំងបុគ្គលិក អតិថិជន អាជីវករ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ ។
លោកនាយកផ្នែកលក់ និងតំណាងឱ្យក្រុមហ៊ុនបានមានប្រសាសន៍ថា ក្រុមហ៊ុនរៀបចំពិធីប្រគល់រង្វាន់នេះដើម្បីជាសក្ខីភាពបញ្ជាក់ថា ស្រាបៀរLEO ចែករង្វាន់ពិតៗជូនដល់អតិថិជន ។ ស្រាបៀរLEO មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុង ។គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្រុមហ៊ុនស្រាបៀរLEO តែងតែរៀបចំកម្មវិធី«ឈ្នះរង្វាន់»ជាច្រើនជូនដល់អតិថិជនដែលបានជាវស្រាបៀរLEO ។ ហើយសម្រាប់ឆ្នាំនេះមានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងដូចជាIPHONE4S មួកសុវត្ថិភាព អាវយឺតLEO កាបូបក្រវាត់ចង្កេះ និងរង្វាន់ជាទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ទៀតសរុប១លាន២សែនដុល្លារ ៕
ចែករំលែកព័តមាននេះ