ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​សភា​​​សម្រេច​ផ្តល់​អ​ភ័យ​ឯក​សិទ្ធិ​ដល់​សមា​ជិក​​សភា​​មកពី​គណបក្ស​​ប្រឆាំង​វិញ​ហើយ

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ សម្តេច​​អគ្គ​មហា​ពញា​ចក្រី​​​ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​​​នៃ​​ព្រះ​រាជាណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃទី២៦ កញ្ញា ​​២០១២ ​បាន​សម្រេច​​ចុះ​​​ហត្ថ​លេខា​លើ​សេចក្តី​​សម្រេច​​មួយ​របស់គណៈ​​​​កម្មាធិការ​​អចិន្ត្រៃយ៍​​នៃ​រដ្ឋសភា​​​ដើម្បី​ផ្តល់​​អភ័យ​​​ឯក​សិទ្ធិ​​សភា​ជូន​​លោកស្រី​មូរ សុខ​ហួរ ​​សមា​ជិក​​​សភា​​​មណ្ឌល​ខេត្ត​​​កំពត ​មកពី​គណ​បក្សសម រង្ស៊ី ​ ។ ​ការ​សម្រេច​​នេះ ​បាន​ធ្វើ​​ឡើង​នៅ​

រាជ​ធានីភ្នំពេញ ៖ សម្តេច​​អគ្គ​មហា​ពញា​ចក្រី​​​ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​​​នៃ​​ព្រះ​រាជាណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃទី២៦ កញ្ញា ​​២០១២ ​បាន​សម្រេច​​ចុះ​​​ហត្ថ​លេខា​លើ​សេចក្តី​​សម្រេច​​មួយ​របស់គណៈ​​​​កម្មាធិការ​​អចិន្ត្រៃយ៍​​នៃ​រដ្ឋសភា​​​ដើម្បី​ផ្តល់​​អភ័យ​​​ឯក​សិទ្ធិ​​សភា​ជូន​​លោកស្រី​មូរ សុខ​ហួរ ​​សមា​ជិក​​​សភា​​​មណ្ឌល​ខេត្ត​​​កំពត ​មកពី​គណ​បក្សសម រង្ស៊ី ​ ។ ​ការ​សម្រេច​​នេះ ​បាន​ធ្វើ​​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​​​វិសាមញ្ញ​​​មួយ​របស់​​គណៈ​​​កម្មា​​ធិការ​​​អចិន្ត្រៃយ៍​​​នៃ​​រដ្ឋ​សភា ​​ក្រោម​អធិបតី​​ភាពរបស់​​សម្តេច​​ប្រធាន​រដ្ឋ​សភា ​អគ្គ​មហា​ពញា​ចក្រី​​ហេង សំរិន ។

មន្ត្រី​ជាន់​ខ្ពស់​​​​រដ្ឋ​សភា​​​​នៃ​ព្រះ​​​រាជាណាចក្រ​កម្ពុជា​​​បាន​ថ្លែង​​​ប្រាប់​កោះ​សន្តិភាព​​​កាល​ពី​ព្រលប់​ថ្ងៃទី​២៦ ​កញ្ញា ថា ​យោង​​​តាម​សេចក្តី​ជូន​ដំណឹង​​របស់​លោក​អង្គ វង្សវឌ្ឍានា ​រដ្ឋ​មន្ត្រី​​ក្រសួង​​យុត្តិធម៌ ​​ដោយ​​យោង​តាម​​សាល​ដីកា​​​តុលាការ​ស្ថាពរ​​​ និង​ការ​ស្នើ​សុំ​​ពី​សាមី​ខ្លួន​ផ្ទាល់​បាន​បញ្ជាក់ថា ​​លោក​​ស្រី​មូរ សុខ​ហួរ ​បានបំពេញ​​​នីតិវិធី​តុលាការ​គ្រប់គ្រាន់​​តាមច្បាប់ ​ចំណែក​​តុលាការ​​​ក៏បានស​ម្រេច​​ផង​ដែរ ដោយ​ផ្តល់​នីតិ​វិធី​តុលាការ​​គ្រប់​គ្រាន់តាម​​ច្បាប់ ​សម្រេចផ្តល់​​នីតិ​សម្ប​ទា​​ជូន​​លោកស្រី​​មូរ​ សុខហួរ កាលពីថ្ងៃទី​៣ កញ្ញា ​២០១២ កន្លងទៅនេះ ។

​គួរ​បញ្ជាក់ថា ​រដ្ឋ​សភា​​បានបើក​កិច្ច​ប្រជុំ​វិ​សាមញ្ញ របស់​​គណៈ​​កម្មាធិការ​​​អចិន្ត្រៃយ៍​​នៃ​រដ្ឋ​​សភា​​​ កាលពីថ្ងៃទី​២៦ កញ្ញា ​​​២០១២ ​ដោយ​មានរបៀប​វារៈ​​ចំនួន​ពីរ គឺទី១-​កិច្ច​​ពិភាក្សា​​​​ផ្តល់​អភ័យឯកសិទ្ធិ​​​ជូន​​លោកស្រី​មូរ សុខហួរ ​​អ្នក​តំណាង​​មណ្ឌល​​​កំពត មកគណបក្ស​​សម ​រង្ស៊ី ​និង​២-​កិច្ចពិភាក្សា​​​លើ​សេចក្តី​ស្នើ​ច្បាប់​របស់​រដ្ឋា​ភិ​បាល​​ ដែលស្នើ​​ឡើង​​ដោយ​​ក្រសួង​​មហា​ផ្ទៃ ​ស្តីពី​ការពិភាក្សា​​ក្នុង​ការ​រៀបចំ​សមាសភាពគណៈ​កម្មាធិការ​​​ជាតិ​រៀបចំ​ការ​បោះ​​ឆ្នោត។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕