ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​​ដែន​ដី​​​ នៅ​អ.ស.ប​​​លោក​​ណូដា​ទទូច​លើ​ច្បាប់​អន្តរ​ជាតិ​

12 ឆ្នាំ មុន

ក្នុង​​សុន្ទរថា​​​របស់​លោក​​​​ថ្លែង​​ឯ​​មហា​សន្និ​បាត​​​អ.ស​.​ប​​​ កាល​ពី​ថ្ងៃទី​​២៦ កញ្ញា នាយក​រដ្ឋ​មន្ត្រី​​​ជប៉ុន​​បាន​ទទូច​​លើ​ការ​​​ពង្រឹង​​​​ខាង​ច្បាប់​​​ដើម្បី​ដោះ​ស្រាយ​​ជម្លោះ​អន្តរជាតិ​​​​ទាំង​ឡាយ​​​ ខណៈ​​ដែល​ជម្លោះ​ដែន​ដី​​​រវាង​ចិន​ និង​ជប៉ុន​​​លើប្រជុំ​កោះ​​​​​​​សេនកាគូ-ឌីអាវ​យូ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទំនាក់​ទំនង​​​រវាង​​​​មហា​អំណា​ច​អាស៊ី​​​ទាំង​​២​នេះ ។

ការ​ថ្លែង​​បែ​ប​នេះ​របស់​លោក​​​ណូដាគឺ​សំដៅ​​​ដោយ​ផ្ទាល់​លើ​កូរ៉េ​ខាង​ត្បូង​និង​ចិន​ទាក់​ទិន​ដល់​ជម្លោះ​ជុំ​វិញ​ប្រជុំ​កោះ​DOKDO និង​ប្រជុំ​​​​កោះ​សេនកាគូ (ឌី​អាវ​យូ) និង​​​ប្រតិកម្ម​​ទាំង​ឡាយ​​​របស់​ប្រទេស​​​ជិត​ខាង​​ទាំង​​២​នោះ ។លោក​ណូដា​​​មាន​ប្រសាសន៍​​​​​​​អំពី​ប្រជុំ​កោះ​សេននា​តូ​ថា គ្រប់​ប្រទេស​​​​​ទាំង​អស់​មាន​ការ​ទទួល​ខុស​ត្រូវ​​​ការ​ពារ​​សន្តិភាព​​និង​សន្តិសុខ​​​របស់​ប្រជាជន​ខ្លួន​ហើយ​​​ការ​ពារ​អធិប​តេយ្យ​ភាព​​​​​​ដែន​ដី​​និង​ដែន​សមុទ្រ​​​​របស់​ខ្លួន​ ។ ជប៉ុន​​​​នឹង​ធានា​ដល់​កិច្ច​ការ​ពារ​​​នេះ​យោង​ទៅ​​តាម​ច្បាប់​​​អន្តរ​ជាតិ​ ។​

ក្នុង​សុន្ទរ​កថា​របស់លោក​​ឯ អ.ស.ប លោក​ណូដា បាន​​ចៀស​វាង​​មិន​បញ្ចេញ​​​ឈ្មោះ​​ប្រទេស​​​​​​ជិត​ខាង​ដោយ​ផ្ទាល់​ឡើយ​​ដែល​បង្ហាញញ​ពី​​​ចេត​នា​របស់​លោក​​​​មិនចង់​​ធ្វើឱ្យ​សភាព​​​​ការណ៍​ធ្ងន់​​ធ្ងរ​ថែម​ទៀត​​ ក៏​ប៉ុន្តែ​ច្បាស់​​ណាស់​ពាក្យ​សំដី​​របស់​លោក​​គឺ​សំដៅ​​​លើ​កូរ៉េ​ខាង​ត្បូង​​​​​​និង​ចិន​ ៕