ខេត្តកណ្តាល ៖ កម្មការិនីរោងចក្រកាត់ដេរម្នាក់មានវ័យ១៨ឆ្នាំ បានអះអាងប្រាប់ថា រូបនាងត្រូវបាននារីម្នាក់ទើបតែស្គាល់គ្នាលួងលោមយកទៅឱ្យក្រុមក្មេងស្ទាវចាប់រំលោភបូកគ្នាជាច្រើននាក់នៅក្នុងផ្ទះសំណាក់មួយនៅម្តុំចំការដូង រាជធានីភ្នំពេញ និងបង្ខំនាងឱ្យជក់ថ្នាំញៀនទៀតផង កាលពីយប់ថ្ងៃទី២២ កញ្ញា ២០១២ ។ នារីរងគ្រោះត្រូវបានម្តាយរកឃើញ ហើយនាំនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះ ក្រុងតាខ្មៅក្នុងអាការធ្ងន់ធ្ងរ ។
តាមម្តាយរបស់នារីរងគ្រោះឈ្មោះ ចាប ឡន អាយុ៤៥ឆ្នាំ មានទីលំនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ឱ្យដឹងថា កូនស្រីរបស់គាត់មានអាយុ១៨ឆ្នាំ ទើបតែមកធ្វើការនៅរោងចក្រកាត់ដេរនៅចាក់អង្រែក្រោម ខណ្ឌមានជ័យ បានជាង១០ថ្ងៃប៉ុណ្ណោះ ។ ម្តាយរបស់នារីរងគ្រោះបានបន្តឱ្យដឹងទៀតថា នៅថ្ងៃទី២២ កញ្ញាដដែលឈ្មោះ ស្រី ស បាននាំកូនស្រីរបស់គាត់ទៅជួបជាមួយក្រុមក្មេងស្ទាវ៥នាក់នៅក្នុងផ្ទះសំណាក់មួយម្តុំចំការដូង រាជធានីភ្នំពេញ ហើយពេលយប់នោះក្រុមក្មេងស្ទាវបានបង្ខំឱ្យកូនស្រីគាត់ប្រើគ្រឿងញៀន និងវាយដំបង្ខំនាងចាប់រំលោភនៅក្នុងផ្ទះសំណាក់បានសម្រេចគ្រប់ៗគ្នា ។ ដោយសារតែនាងមិនធ្លាប់ប្រើប្រាស់គ្រឿងញៀន ធ្វើឱ្យនាងពុលនិងត្រូវក្រុមក្មេងស្ទាវទាំងនោះចាប់រំលោភទៀត បណ្តាលឱ្យនាងមានអាការហាក់ដូចជាមនុស្សសតិមិនគ្រប់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ