ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​​ដ៏ខ្លាំង​ឈ្មោះ​​JELAWATជិត​មក​ដល់​ចិន​

13 ឆ្នាំ មុន

មជ្ឈមណ្ឌល​​ឧតុនិយម​​​ជាតិ​ចិន​​​រាយ​ការណ៍​​កាល​ពី​ព្រឹក​​ថ្ងៃទី​២៦ កញ្ញា​ថា ​ព្យុះ​ឈ្មោះ​​JELAWAT​ជា​ព្យុះ​​​​ទី​១៧​ប្រចាំ​ឆ្នាំ​​​ ពេល​នេះ​​​​កំពុង​តែ​​​បោក​បក់​ជិត​មក​ដល់​​​​​បណ្តា​តំបន់​​​ឆ្នេរ​សមុទ្រ​​​​ភាគ​ខាង​ជើង​ចិន​ហើយ​ ដោយ​នាំ​មក​​នូវ​ភ្លៀង​​​ និង​ខ្យល់​ខ្លាំង​​​នៅ​កោះ​​តៃវ៉ាន់​​​ និង​ក្នុង​ដែន​ទឹក​ជុំវិញ​​​កោះ​នេះ ។

​យោង​តាម​សេចក្តី​​​​ប្រកាស​មួយ​ មជ្ឈ​មណ្ឌល​​​ឧតុនិយម​​​​​ជាតិ​​​ចិន​​ឱ្យដឹង​ថា​ ព្យុះJELAWAT​កាល​ពី​​​​ព្រឹក​​ថ្ងៃទី​២៦ កញ្ញា​ ​ស្ថិត​នៅ​ចម្ងាយ​​៧៧០​គីឡូ​ម៉ែត្រ​​​​ភាគ​​​​អាគ្នេយ៍​​​ទីក្រុង​​​​CAPE ELUANBI កោះ​តៃវ៉ាន់​​​​ហើយ​ត្រូវ​​​បោក​បក់​​​ឆ្ពោះ​​​​​មក​ភាគ​​​ពាយ័ព្យ​​ ។ ខ្យល់​យ៉ាង​ខ្លាំង​ត្រូវ​បោក​បក់​​​​លើ​កោះ​តៃវ៉ាន់​​​និង​ដែន​​ទឹក​​​កោះ​នោះ​ ព្រម​ទាំង​​តំបន​់​​​​​ឆ្នេរ​សមុទ្រ​​​​​នៃ​ខេត្ត​​​​ហ្វូជាន​ រយៈ​ពេល​​​២៤​​ម៉ោង​ទៀត​ ។ ភ្លៀង​អាច​ធ្លាក់​ខ្លាំង​​​​​​នា​ថ្ងៃ​ទី​​២៧ កញ្ញា​ នៅភាគឦសាន​​​​​​ចិន និ​ងផ្នែក​មួយ​ចំនួន​​​នៃ​តំបន់​​​​ម៉ុង​ហ្គោលី​​​ក្នុង​ ៕