ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធ​នា​ការ​ប្រមូល​កុមារ​គ្រប់​អាយុ​ឱ្យ​ចុះ​ឈ្មោះ​ចូល​រៀន

12 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ ខណៈ​ដែល​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទូ​ទាំង​ប្រទេស​ កាល​ពី​ថ្ងៃ​ទី​២៥ កញ្ញា ២០១២ ក្រោម​កិច្ច​សហការ​​រវាង​អង្គការ​ហូម​ប្រចាំ​ខេត្ត​កំពង់​ធំ សាលា​បឋម​សិក្សា​ស្រ​យូវ​ត្បូង​ សង្កាត់​ស្រ​យូវ ក្រុង​ស្ទឹង​សែន បាន​បើក​យុទ្ធ​នា​ការ​ប្រមូល​​កុមារ​គ្រប់​អាយុ​ឱ្យ​ទៅចុះ​ឈ្មោះ​ចូល​រៀន ដោយ​​មាន​ការ​ហែ​ក្បួន និង​ចូល​រួម​ពី​ព្រះ​សង្ឃ​ មេ​ភូមិ មាតា​បិតា​សិស្ស​ ក្រុម​កាយឫទ្ធិ​កម្ពុជា និង​សិស្សានុសិស្ស​​យ៉ាង​ច្រើន​កុះករ ។

ពាក់​ព័ន្ធ​ការ​ហែក្បួន​​នេះ អ្នក​រៀប​ចំ​កម្ម​វិធី​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​ក្បួន​នេះ​ចាប់​ផ្តើម​ចេញ​ដំណើរ​ពី​សាលា​បឋម​សិក្សា​ស្រ​យូវ​ត្បូង ​ឆ្លង​កាត់​ភូមិ​មួយ​ចំនួន​ក្នុង​សង្កាត់​ស្រយូវ និង​បញ្ចប់​នៅ​ចំណុច​​​សាលា​បឋម​សិក្សា​​រកា ។

ទាក់​ទិន​ការ​បើក​យុទ្ធ​នាការ​នេះអ្នក​ស្រី តុប ចាន់​កញ្ញា ​អ្នក​សម្រប​សម្រួល​អង្គការ​ហូម​ ប្រចាំ​ខេត្ត​កំពង់​ធំ បាន​ឱ្យ​ដឹង​ថា ការ​បើក​យុទ្ធ​នា​ការ​នេះ​គឺ​ក្នុង​គោល​បំណង​​លើក​ទឹក​ចិត្ត​ និង​ជំរុញ​ឱ្យ​មាតា​​បិតា ​អាណា​ព្យាបាល​​ទាំង​អស់​ដែល​​មាន​កូន​ ចៅ​គ្រប់​អាយុ​ចូល​រៀន​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ឱ្យ​បាន​គ្រប់ៗ​គ្នា។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕