ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទា​ទោស​អតីត​ចៅ​ក្រម​និង​ក្រឡា​បញ្ជី​ជាប់​គុក​ម្នាក់​2​ឆ្នាំ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​​​​​​​ ៖ ​​នៅ​ព្រឹក​​ថ្ងៃ​ទី​​២៦ ​កញ្ញា សាលា​​ដំបូង​ខេត្ត​​​​​​បាន​ប្រកាស​សាល​​ក្រម​​ផ្តន្ទា​ទោស​​អតី​ត​ចៅ​​​ក្រម​​លោក​ហួត ​ហ៊ាង ​និង​ក្រឡា​បញ្ជី​​លោក​លឹម ​កុម្ភៈ​ ​ឱ្យ​ជាប់​ពន្ធ​នា​គារ​​ម្នាក់​ៗ​​២​ឆ្នាំ ​ជាប់​​ចោទ​​ពី​បទ​​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​​ និង​​សម​​គំនិត​​​​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​ ។ ​ការ​​ប្រកា​ស​សាល​ក្រម​នេះ ​បានធ្វើឡើង​​ជា​សាធារណៈ​​ចំពោះ​មុខ​​ជន​ជាប់​ចោទ​ដែល​ជា​​​​អតី​ត​ចៅ​ក្រម​​សាលា​ដំបូង​​​ខេត្ត​​កណ្តាល ​លោក​ហួត ហ៊ាង ​​ចំណែក​​ក្រឡា​បញ្ជី​​​​លោក​លឹម ​កុម្ភៈ​ ​ដែល​រត់​គេច​​ខ្លួន​​គឺ​ប្រកាស​​កាត់​ទោស​​កំបាំង​​មុខ

ខេត្ត​កណ្តាល​​​​​​​ ៖ ​​នៅ​ព្រឹក​​ថ្ងៃ​ទី​​២៦ ​កញ្ញា សាលា​​ដំបូង​ខេត្ត​​​​​​បាន​ប្រកាស​សាល​​ក្រម​​ផ្តន្ទា​ទោស​​អតី​ត​ចៅ​​​ក្រម​​លោក​ហួត ​ហ៊ាង ​និង​ក្រឡា​បញ្ជី​​លោក​លឹម ​កុម្ភៈ​ ​ឱ្យ​ជាប់​ពន្ធ​នា​គារ​​ម្នាក់​ៗ​​២​ឆ្នាំ ​ជាប់​​ចោទ​​ពី​បទ​​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​​ និង​​សម​​គំនិត​​​​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​ ។ ​ការ​​ប្រកា​ស​សាល​ក្រម​នេះ ​បានធ្វើឡើង​​ជា​សាធារណៈ​​ចំពោះ​មុខ​​ជន​ជាប់​ចោទ​ដែល​ជា​​​​អតី​ត​ចៅ​ក្រម​​សាលា​ដំបូង​​​ខេត្ត​​កណ្តាល ​លោក​ហួត ហ៊ាង ​​ចំណែក​​ក្រឡា​បញ្ជី​​​​លោក​លឹម ​កុម្ភៈ​ ​ដែល​រត់​គេច​​ខ្លួន​​គឺ​ប្រកាស​​កាត់​ទោស​​កំបាំង​​មុខ​​ ។ ការ​ប្រកាស​សាល​ក្រម​​នេះ គឺ​​បន្ទាប់​ពី​​​សាលា​​ដំបូង​​ខេត្ត​​ធ្វើ​ការ​​ជំនុំ​​​ជម្រះ​​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​​២១ កញ្ញា ​ដោយ​មាន​​លោក​ចៅ​ក្រម​​លឹម ​សុ​​គន្ថា ​ជា​​ប្រធាន​​ក្រុម​ជំនុំ​ជម្រះ​​ និង​​​​ចៅ​ក្រមអម​លោក​​ធ្ធាំ ប៊ុណា ​និង​លោក​​ឆែ​​​ វឌ្ឍនៈ ។

​​លោក​លឹម ​​សុគន្ថា​ ​បាន​​​ប្រកាស​​សាល​ក្រម​ផ្តន្ទា​ទោស​​​​អតី​ត​ចៅ​ក្រម​​​ស៊ើប​សួរ​​សាលា​ដំបូង​​ខេត្ត​កណ្តាល​​ លោក​ហួត ហ៊ាង ​អាយុ​​៤២​ឆ្នាំ ​​ឱ្យ​ជាប់​ពន្ធ​នា​គារ​​រយៈ​ពេល​២​ឆ្នាំ ​ប៉ុន្តែ​ត្រូវ​​​ព្យួរ​ទោស​​១​ឆ្នាំ​​គិត​ត្រឹម​​ពី​ថ្ងៃ​ចាប់​​ខ្លួន​​គឺ​ថ្ងៃ​ទី​​២១ ​ខែមករា ឆ្នាំ​​២០១២ ។ ចំណែក​​អតីត​​ក្រឡា​បញ្ជី​ ​លោក​លឹម ​កុម្ភៈ​ ​ដែល​​​​រត់​គេច​ខ្លួន​​​​បាត់​ ក៏ត្រូវ​​បាន​ផ្តន្ទា​ទោស​​​ឱ្យ​ជាប់​ពន្ធ​នា​គារ​​​២​ឆ្នាំ​ដែរ​ គិត​ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន​​បាន ។​​ តាម​​ច្បាប់​ជន​​ជាប់​ចោទ​​ដែល​​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ ​​ត្រូវ​មាន​​ទោស​ជាប់​​ពន្ធ​នា​គារ​​ពី​​៧​ទៅ​​១៥​ឆ្នាំ ​ប៉ុន្តែ​​ដោយ​​យោង​​ទៅ​លើ​មាត្រា​​យោង​​មួយ​ចំនួន​​តាម​ការ​​សាក​សួរ និង​ស៊ើប​​អង្កេត​​ដែល​ជន​​ជាប់​ចោទ​​បាន​​ឆ្លើយ​​សារភាព​​​ពី​ទោស​កំហុស​​ និង​សហ​ការ​​ជាមួយ​​អង្គ​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​​ ក៏​ដូច​ជា​​​​មួយ​តុលា​ការ​ ហើយ​ពី​មុនៗមក​​​មិន​ដែល​​មាន​រឿង​​អាស្រូវ​​ពាក់​ព័​ន្ធ​​​នឹ​ង​​ទង្វើ​​ខុស​ច្បាប់​​ ក៏​ដូច​ជា​​ធ្លាប់​​​​បម្រើ​​ការ​ងារ​​ជា​មន្ត្រី​​រាជ​ការ​​ច្រើន​ឆ្នាំ​មក​ហើយ​​​ដែរ​​​ ។

​​​ជន​ជាប់​ចោទ​​​ហួត ហ៊ាង ​ត្រូវ​បាន​​កម្លាំង​​អង្គ​​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​​ចាប់​ខ្លួន​​កាល​ពី​​រសៀល​​ថ្ងៃ​ទី​​២១ ខែ​មករា​​​​​ ឆ្នាំ​​២០១២ ​នៅ​បន្ទប់​​ធ្វើ​ការ​​របស់​លោក​​​​ក្នុង​​សាលា​​ដំបូង​​ខេត្ត​កណ្តាល​​​ជាប់​ចោទ​​ពី​បទ​​ប្រព្រឹត្ត​​អំពើ​​ពុក​​រលួ​យ​​ ស៊ី​​សំណូក​ប្រាក់​​ចំនួន​​៥​ពាន់​ដុល្លារ​​ ជា​ថ្នូរ​​មិន​ចេញ​​ដីកា​​ចាប់​​ខ្លួន​​ក្នុង​​សំណុំ​រឿង​​ទំនាស់​ដី​ធ្លី​​មួ​យ​ដែល​​​មានអ្នក​ស្រី​​លឹម វូច ​ជា​ដើម​បណ្តឹង​ទៅ​អង្គ​ភាព​​ប្រឆាំង​អំពើ​​ពុក​រលួ​យ​ ។ ​ក្នុង​សំណុំ​រឿង​​​ប្រ​ព្រឹត្ត​​​អំពើ​ពុក​រលួយ​​ ​និង​ស៊ី​សំណូក​​ប្រាក់​ចំនួន​​៥​​ពាន់​ដុល្លារ​​នេះ​ ក៏​មាន​​ពាក់​ព័ន្ធ​​ជាមួយ​លោក​​លឹម កុម្ភៈ​ ដែល​​ជា​ក្រឡា​បញ្ជី​​​​​ដែរ ​គឺ​ជា​អ្នក​​ចរចា​​​ទា​រ​លុយ​​​៥​ពាន់​ដុល្លារ​​នោះ​ពី​ដើម​​​បណ្តឹង​ ។ ប៉ុន្តែ​​នៅ​ថ្ងៃ​​​ប្រគល់​លុយ​​នោះ ​ដើម​បណ្តឹង​​បាន​​ទៅ​​ប្រ​​គល់​​​ឱ្យ​លោក​ហួត ​ហ៊ាង​ ​នៅ​ក្នុង​បន្ទប់​​ដោយ​​ផ្ទាល់​ដៃ​ ហើយ​ត្រូវ​​អង្គ​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​​ចាប់​ខ្លួន​​តែ​​ម្តង គឺ​ចំ​​ពេល​ដែល​លោក​ក្រឡា​បញ្ជី​​លឹម ​កុម្ភៈ​​ មិន​នៅ​ ហើយ​​លុះ​​បែក​រឿង​​ឡើង​ លោក​លឹម កុម្ភៈ​ ​ក៏​​បាន​រត់​​គេច​ខ្លួន​​បាត់​ស្រមោល​​​តែ​ម្តង​​ រហូត​មក​​​ដល់​សព្វ​ថ្ងៃ​​នេះ ។ ​ប៉ុន្តែ​​ដោយ​យោង​តាម​​ចម្លើយ​​របស់​លោក​​ហួត ហ៊ាង ​ឆ្លើយ​ដាក់​​មាន​ទាក់​ទិន​​នឹង​​​​លោក​​លឹម កុម្ភៈ ​ទើប​​តុលា​ការ​​សម្រេច​​ប្រកាស​​​សាល​​ក្រម​ផ្តន្ទា​ទោស​​លោក​លឹម កុម្ភៈ​​ ឱ្យ​​ជាប់​​ពន្ធ​​នាគារ​​២​ឆ្នាំ គិត​​​ពី​​​​ត្រឹម​ថ្ងៃ​​ចាប់​ខ្លួន​​បាន ។​ ​ចំណែក​​លោក​ហួត ​ហ៊ាង ​ក៏​​ត្រូវ​​ផ្តន្ទា​ទោស​​ឱ្យ​​ជាប់​ពន្ធ​នា​គារ​២​ឆ្នាំ​ដែរ​​ តែ​ព្យួរ​ទោស​​១​ឆ្នាំ គឺ​លោក​​ហួត ហ៊ាង​​​ ​​ត្រូវ​​ជាប់​​ពន្ធ​នា​គារ​​តែ​​៤​ខែ​​ទៀត​ ប៉ុណ្ណោះ​ ​នឹង​រួច​​ទោស​វិញ​​ហើយ ៕​​​