ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ដាយ​​ស្បៃ​មុង​​គំរាម​​កំហែង​ពូជ​ត្រី​និង​បង្ក​ងនៅ​ប្រឡាយព្រែក​​ទន្លេ​វ៉ៃគោ​

13 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖​យ៉ាង​ហោច​ណាស់​​មាន​មនុស្ស​​មួយ​​ក្រុម​​បាន​ដាក់​ដាយ​ស្បៃ​មុង​​ និង​​​អួ​ន​ក្រឡា​ល្អិត​​ក្នុង​ប្រ​ឡាយ​​ព្រែក​ទន្លេ​វ៉ៃគោ​​ពេល​រដូវ​​​ត្រី​ពង​កូន​​ចំនួន​២​​កន្លែង​​នៅ​​ភូមិ​​ក្បាល​ស្ពាន​​​ សង្កាត់​ពោធិ៍តាហោ ក្រុង​ស្វាយរៀង​​ ​ធ្វើ​ឱ្យ​ប្រ​ជា​ពលរ​ដ្ឋ​​មួយ​ចំនួន​មាន​ការ​ព្រួយ​​បារម្ភ​​​​​ ពី​ការ​បាត់​បង់​ពូជ​ត្រី​ និង​​បង្កង​ ។ កន្លង​មក​​ព្រែក​ទន្លេវ៉ៃគោ​នេះស្ទើ​រ​តែ​​​​​ដាច់​ពូជ​ត្រី​​ និង​បង្ក​ង​​​ធម្ម​ជាតិ​ ​​ក៏ប៉ុន្តែ​​​បាន​សម្ដេច​

ខេត្ត​ស្វាយ​រៀង​ ៖​យ៉ាង​ហោច​ណាស់​​មាន​មនុស្ស​​មួយ​​ក្រុម​​បាន​ដាក់​ដាយ​ស្បៃ​មុង​​ និង​​​អួ​ន​ក្រឡា​ល្អិត​​ក្នុង​ប្រ​ឡាយ​​ព្រែក​ទន្លេ​វ៉ៃគោ​​ពេល​រដូវ​​​ត្រី​ពង​កូន​​ចំនួន​២​​កន្លែង​​នៅ​​ភូមិ​​ក្បាល​ស្ពាន​​​ សង្កាត់​ពោធិ៍តាហោ ក្រុង​ស្វាយរៀង​​ ​ធ្វើ​ឱ្យ​ប្រ​ជា​ពលរ​ដ្ឋ​​មួយ​ចំនួន​មាន​ការ​ព្រួយ​​បារម្ភ​​​​​ ពី​ការ​បាត់​បង់​ពូជ​ត្រី​ និង​​បង្កង​ ។ កន្លង​មក​​ព្រែក​ទន្លេវ៉ៃគោ​នេះស្ទើ​រ​តែ​​​​​ដាច់​ពូជ​ត្រី​​ និង​បង្ក​ង​​​ធម្ម​ជាតិ​ ​​ក៏ប៉ុន្តែ​​​បាន​សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ​​​ហ៊ុន​ សែន​ ​នាំ​យក​ពូជ​ត្រី​ និង​​បង្កង​​ធម្ម​ជាតិ​​​មក​លែង​​​ ធ្វើឱ្យ​ព្រែកនេះ​​​​មាន​ពូជ​​ត្រី​​ ពូជ​បង្ក​ង​​ឡើង​​វិញ​​ ។

ប៉ុន្តែ​​​ចាប់​តាំង​​ពី​ថ្ងៃ​​​ទី​៥ កញ្ញាមក​ ​មាន​​​​ក្រុម​មនុស្ស​ដែល​អាង​ខ្នង​​បាន​បើក​ទ្វារ​​ទឹក​រួច​​ដាក់​​​ដាយ​​​អួន​ក្រឡា​​​ល្អិត​ និង​អួន​ស្បៃ​មុង​​ក្នុង​ប្រ​ឡាយ​​​ទឹក​យក​ត្រី​​​តូច​ធំ​​គ្រប់​ប្រភេទ​​ធ្វើ​ឱ្យ​​មានការព្រួយបារម្ភ​​ពីការ​បាត់់​បង់​​ពូជ​ត្រី​​និង​​បង្កង​​​ទាំង​នេះព្រោះ​គេ​ពុំ​ឃើញមាន​​មន្ត្រីជំនាញ​​ ឬ​អា​ជ្ញាធរ​​មាន​សមត្ថកិច្ច​​​​ណា​​​អើ​ពើ​ទប់​ស្កាត់​ឡើយ​​​ ។​ទាក់ទិននឹង​​​ការ​ដាក់​ដាយ​ស្បៃ​មុង​​​ និង​អួន​​ក្រឡា​​ល្អិត​​នេះ​ ​កោះ​សន្ដិ​ភាព​​ព្យា​យាម​​រក​ការ​បំភ្លឺ​​ពី​​មន្រ្តី​​ជល​ផល​​​ស្វាយ​រៀង​​ដែរ ​តែរហូត​​មក​ដល់​ថ្ងៃទី​២៤ កញ្ញា​ នៅ​តែ​មិន​អាច​​រក​ការ​បំភ្លឺ​​បាន ​រី​ឯ​​​​​លោក​អភិបាល​​​​​ក្រុង​វិញ​ ឃើញ​ជិះ​រថយន្ត​ទៅ​មើល​​ដែរ​តែ​ពុំ​​ឃើញ​មាន​ចំណាត់​ការ​ទេ ។​​​​

ប្រ​ជា​ពល​​រដ្ឋ​​និយាយ​ថា កាល​ដែល​គេហ៊ាន​​ប្រើ​ឧប​ករ​ណ៍​​ហាម​​ឃាត់​បែប​នេះ​​​មកពី​​​​មាន​ខ្នង​ការ​ពារ​​​ទើប​សុំ​​ឱ្យ​​អ្នកសារព័ត៌មាន​​​ចុះ​ផ្សាយ​​ពី​ព័ត៌​មាន​​​​​​នេះ​ផង​​ហើយ​សង្ឃឹម​ថា​​មន្រ្តី​ជលផល​​​ពិត​ជា​មាន​​វិធាន​ការ​មិន​ខាន​ ៕ ​