ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប ជួប​ជា​មួយ​តំណាង​ស្ថាន​ទូត​ចំនួន​១៣​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ផ្លាស់​ប្តូរ​បទពិសោធន៍​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បានជួប​ជា​មួយ​​តំណាង​ស្ថាន​ទូត​ចំនួន​១៣​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ក្នុង​គោល​បំណង​​​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​​ទៅ​មក​ កាលពី​ថ្ងៃ​ទី​២៦ កញ្ញា ​២០១២ ​នៅ​ទី​ស្នាក់​ការ​គណៈ​​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​ក្នុង​បរិវេណ​​ក្រសួង​មហា​ផ្ទៃ​​​​ក្រោម​អធិ​បតី​​ភាព​លោក​​ស្រី ស៊ីន ជុំ​បូ អនុ​ប្រធាន​​គណៈ​កម្មាធិការ​ជាតិ​​រៀប​​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) ។

​តំណាង​​ស្ថាន​ទូត​ដែល​ចូល​រួម​មាន​ស្ថាន​ទូត​ឥណ្ឌូ​ណេ​ស៊ី ​អាមេ​រិក​ ម៉ាឡេស៊ី​ មីយ៉ាន់​ម៉ា ​ជប៉ុន ​​សាំង​ហ្គាពួរ ​បារាំង ​អាល្លឺម៉ង់ ​​អង់​គ្លេស ​​ហ្វីន​ដេន ​វៀត​ណាម ​កូរ៉េ​ខាង​ត្បូង ​និងស្ថានទូត​​​​ឡាវ ។

​​លោក​ស្រី ស៊ីន ជុំបូ ​បានមាន​ប្រសាសន៍​​ប្រាប់​ក្រុម​​អ្នក​សារ​ព័ត៌​មាន​​​ថា ក្រុម​ការ​ងារ​គណៈ​​កម្ម​ការ គ.ជ.ប ​រាជធានី-ខេត្ត​ ជា​ពិសេស​​គណៈ​កម្មាធិ​ការ​​បោះ​ឆ្នោត​ថ្នាក់​ជាតិ នឹង​ធ្វើ​ការ​​​ស្រាវជ្រាវ​ឈ្មោះ​បន្ត​ទៀត សម្រាប់​ធ្វើការ​កែ​លំអ​នូវ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​ក្នុង​ករណី​បាត់​ឈ្មោះ​ប្រជា​ពល​រដ្ឋ​ថា តើ​វា​បណ្តាល​ពី​បញ្ហា​អ្វី​ខ្លះ?

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕