អតីតនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេ អាយុ៥៨ឆ្នាំ បានឈ្នះគូប្រជែងរបស់លោកគឺអតីតរដ្ឋមន្ត្រីការពារប្រទេសលោកស៊ីហ្សឺរូ អីុស៊ីបា អាយុ៥៥ឆ្នាំ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រឆាំងដ៏សំខាន់គឺគណបក្សសេរីប្រជាធិបតេយ្យជប៉ុនPLD ។
ការបោះឆ្នោតជ្រើសរើសប្រមុខគណបក្សPLD ប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ កញ្ញានៅទីស្នាក់ការគណបក្ស ។ ក្រោយការបោះឆ្នោតជុំទីមួយក្នុងចំណោមបេក្ខជនទាំង៥រូបពុំមានបេក្ខជនណាមួយទទួលបានសំឡេងភាគច្រើនឡើយ ។ មានតែលោកស៊ីន ហ្សូអាបេ និងលោក ស៊ី ហ្សឺរូ អីុស៊ីបា ទេដែលប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោតជុំទី២ ។ ក្នុងការបោះឆ្នោតជុំក្រោយបង្អស់នេះមានតែបណ្តាសមាជិកសភានៃគណបក្សPLD ទេដែលមានសិទ្ធិបោះឆ្នោតហើយលោកអាបេទទួលបាន១០៨សំឡេងក្នុងចំណោមអ្នកបោះឆ្នោតទាំង១៩៧រូប ចំណែកលោកអីុស៊ីបាទទួលបាន៨៩សំឡេង ។
ក្នុងការបោះឆ្នោតជុំទីមួយលោកអីុស៊ីបាទទួលបាន១៩៩សំឡេងហើយលោកអាបេទទួលបាន១៤៤សំឡេង ដោយអ្នកទាំង២ពុំមាននរណាម្នាក់ទទួលបាន២៥០សំឡេងដែលចាំបាច់ដើម្បីឱ្យទទួលបានសំឡេងភាគច្រើនឡើយ ៕
ចែករំលែកព័តមាននេះ