ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ជន​​ជាតិ​ហ្គា​ណា​៤​នាក់​ និង​ខ្មែរ​ម្នាក់ ពាក់​ព័ន្ធ​​ការ​ជួញដូរ និង​ប្រើ​ប្រាស់​​ថ្នាំ​ញៀន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​​៤​រសៀល​ថ្ងៃទី​២៥ កញ្ញា ២០១២ ​សមត្ថ​កិច្ច​​ចម្រុះ​​បាន​ចុះ​ឆែកឆេរ​​​ផ្ទះ​មួយ​កន្លែង​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា ​ហើយ​​ឃាត់​​ខ្លួន​​ជន​ជាតិ​ហ្គា​ណា ​ចំនួន​៤​នាក់ និង​ខ្មែរ​ម្នាក់​ដែល​សង្ស័យ​​ពាក់​ព័ន្ធ​​ការជួញដូរ និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ ។

​បន្ទាប់​ពី​​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចង្អុល​បង្ហាញ​​ទីតាំង​​ផ្ទះ​មួយ​កន្លែង​ទៀត​​​ដែល​ពាក់​ព័ន្ធ​​ការ​ជួញដូរ​ និង​ប្រើ​ប្រាស់​​ថ្នាំញៀន​ នៅ​​​ចំណុច​ផ្ទះ​លេខ​៤៣ ផ្លូវ​លេខ​២៧១

រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​​៤​រសៀល​ថ្ងៃទី​២៥ កញ្ញា ២០១២ ​សមត្ថ​កិច្ច​​ចម្រុះ​​បាន​ចុះ​ឆែកឆេរ​​​ផ្ទះ​មួយ​កន្លែង​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា ​ហើយ​​ឃាត់​​ខ្លួន​​ជន​ជាតិ​ហ្គា​ណា ​ចំនួន​៤​នាក់ និង​ខ្មែរ​ម្នាក់​ដែល​សង្ស័យ​​ពាក់​ព័ន្ធ​​ការជួញដូរ និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ ។

​បន្ទាប់​ពី​​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចង្អុល​បង្ហាញ​​ទីតាំង​​ផ្ទះ​មួយ​កន្លែង​ទៀត​​​ដែល​ពាក់​ព័ន្ធ​​ការ​ជួញដូរ​ និង​ប្រើ​ប្រាស់​​ថ្នាំញៀន​ នៅ​​​ចំណុច​ផ្ទះ​លេខ​៤៣ ផ្លូវ​លេខ​២៧១ ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ដោយ​ឃាត់​ខ្លួន​បានជនជាតិ​ហ្គា​ណា​ម្នាក់​ទៀត​​ដែល​ស្នាក់​នៅ​ទីនោះ។

ប្រតិបត្តិ​ការ​ចុះឆែកឆេរ​​នេះ ​សមត្ថ​កិច្ច​​​​រក​ឃើញ​ថ្នាំ​​ញៀន​​ ​និង​សម្ភារ​​ប្រើ​ប្រាស់​​ថ្នាំ​ញៀន​មួយ​​ចំនួន​ ។ ​ដោយ​​យោង​តាម​វត្ថុ​តាង​ដែល​ឆែក​ឆេរ​ឃើញ​​ខាងលើ​នេះ​សមត្ថ​កិច្ច​​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​​ទៅកាន់​​ការិយា​ល័យ​​ប្រឆាំង​គ្រឿងញៀន ​ដើម្បី​​ចាត់​ការ​ទៅតាម​ផ្លូវ​ច្បាប់ ​៕