ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CRV ​​បើក​បុករះ​ម៉ូតូ​២​គ្រឿង​​រង​របួស​​មនុស្ស​៣​នាក់​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ មនុស្ស​​៣នាក់​បាន​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង ​ដោយ​​រថយន្ត​​ម៉ាក CR-V ពណ៌​ទឹក​ប្រាក់​ បើក​បុក​​រះ​ម៉ូតូ​២​គ្រឿង​​នៅ​ចំណុចផ្លូវ​លេខ​១១៣ កែង​ផ្លូវ​​ព្រះ​សីហនុ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​ទី​២ ខណ្ឌ​ចំការ​មន​ កាល​ពី​វេ​លា​ម៉ោង​២​និង​៣០​នាទី​​រំលង​អធ្រាត្រ​ឈានចូល​​ថ្ងៃ​ទី​២៤ កញ្ញា ២០១២ ។

​មនុស្ស​ដែល​បាន​រង​របួស​​ទាំង​៣​នាក់​ខាង​លើ​នេះ មាន២​នាក់​ជា​មន្ត្រី​​នគរ​​បាល​ប៉ុស្តិ៍​បឹង​កេង​កង​ទី​២ និង​ម្នាក់​ទៀត​​ជា​អ្នក​ដំណើរ​ធម្ម​តា ។

តាម​ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​មន្ត្រី​នគរ​​បាល​ប៉ុស្តិ៍​បឹង​កេង​កង​ទី​២ បី​នាក់​ជិះ​ម៉ូតូ​​ធុន​ធំ​មួយ​គ្រឿង​​ម៉ាក FZ ពណ៌​ខ្មៅ​​ដេញ​ចាប់​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​ឌ្រីម សេ​១២៥ ស៊េរី​២០១២ ពណ៌​ខ្មៅ ដែល​ជិះ​ឌុប​គ្នា​បី​នាក់​បំណង​​ឃាត់​សួរ​នាំ​​ ព្រោះ​ម៉ូូតូ​នេះ​អត់​មាន​ស្លាក​លេខ និង​អត់​កញ្ចក់ ។ ដោយ​ឡែក​អ្នក​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម សេ​១២៥ ពេល​ឃើញ​ប៉ូលិស​​បើក​ម៉ូតូ​ដេញតាមក៏​ព្យាយាម​បើក​​រត់​តាម​បណ្តោយ​ផ្លូវ​លេខ​១១៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុចកើតហេតុ​ស្រាប់តែមាន​​​រថយន្ត​​​មួយគ្រឿងម៉ាក​ CR-V  ពណ៌​ទឹក​ប្រាក់​​ដែល​បើក​​តាម​បណ្តោយ​ផ្លូវ​​ព្រះ​សី​ហនុ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​បត់​ឆ្វេង​​ចូល​តាម​ផ្លូវ​លេខ​១១៣​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ទើប​បណ្តាល​ឱ្យ​បុក​គ្នា​ជា​មួយ​ម៉ូតូ​២​គ្រឿង​​ដែល​ប្រ​ដេញ​គ្នា​​​​​ដួល​រង​របួស​មនុស្ស​៣​នាក់​ធ្ងន់​ធ្ងរតែម្តងទៅ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕