ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​វ៉េវ​​​ស៊ី​ញ៉ូ​បត់​ភ្លាម​​​វីវ៉ា​​ជាន់​ហ្វ្រាំង​​​មិនទាន់​បុក​ដួល​របួស​ទាំង​សង​ខាង​

12 ឆ្នាំ មុន

ខេត្ត​​កំពង់​ធំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរា​ចរ​ណ៍​មួយ​កើតឡើងរវាង​ម៉ូតូនិង​ម៉ូតូ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ស្ថិត​ក្នុងភូមិ​កំពង់ធំ​ សង្កាត់​កំពង់​រទេះ​ ក្រុងស្ទឹង​សែន​ កាល​ពី​វេលា​ម៉ោង​៣​និង​​២០​នាទី​រសៀល​ថ្ងៃ​ទី២៥ កញ្ញា បណ្ដាល​ឱ្យ​ស្ដ្រី​ម្នាក់​របួស​របក​ផ្ទៃមុខ​យ៉ាង​ដំណំ​ដោយ​សារ​ម៉ូតូ​សង្កត់ពីលើ​ ​ចំណែក​ភាគី​ម្ខាង​ទៀត​ជា​បុរស​ រង​របួស​វៀច​ខ្ទង់ច្រមុះ​ហូរ​ឈាម​កក្លាក់​ ។

​តាម​ប្រភព​ព័​ត៌​មាន​ពី​លោក​អនុ​សេនី​យ៍​ទោ សោម ​សុ​ភី​ នាយ​ផ្នែក​ចរាចរ​ណ៍ជើងគោ​កនៃ​អធិការដ្ឋាន​នគរ​បាល​ក្រុង​ស្ទឹង​សែន​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​ខាង​លើ​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​២គ្រឿង​បើកបរ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៦ លុះ​ដល់​ចំណុច​កើត​ហេតុ​ ម៉ូតូ​ហុងដា​វ៉េ​វ​ពណ៌​កាប់​ស្តាំង​បើ​ក​បរ​ដោយ​ឈ្មោះ ញ៉េ​ប ​គឹ​ម​ហ៊ី​ ភេទ​ស្រី​ អាយុ៣៤ឆ្នាំ​ រស់​នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ពេល​​នោះ​​ម៉ូតូ​​បាន​បើកភ្លើង​ស៊ី​ញ៉ូ​ភ្លាម​បត់​ភ្លាម​ទៅ​ខាង​ឆ្វេង​ក៏​ត្រូវ​ម៉ូតូម៉ា​កវី​វ៉ា​ពណ៌​ខៅ្ម​ បើកបរ​ដោយ​បុរស​ឈ្មោះ​ ថេ​ត ​យ៉ា អាយុ២៣​ឆ្នាំ​ រស់​នៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រញំង​​ឫ​ស្សី​ ស្រុក​កំពង់​ស្វាយ​ បាន​បុក​បណ្ដាល​ឱ្យ​ដួល​របួស​ទាំង​២នាក់​។​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​សមត្ថ​កិច្ច​នគរ​បាល​ពុំ​ទាន់​ហ៊ាន​ធ្វើកា​រ​វិនិច្ឆ័យ​ថា ​ខាង​ណា​ខុស​ខាង​ណា​ត្រូវ​នៅឡើយ​ទេ​ ​រង់​​ចាំ​ចម្លើយ​សាក្សី​ជុំវិញ​កន្លែង​កើតហេតុ ទើប​ដោះស្រាយ​តាម​នីតិ​វិធី​ ។

​ក្រោយ​ពេល​កើត​ហេតុ​​គេ​ឃើញ​ឈ្មោះ​ ថេ​ត ​យ៉ា លូន​ទៅ​អង្គុយ​នៅ​កៀន​ចិញ្ចើមថ្នល់​ឈ្ងោ​ក​​មុខ​ចុះ​មាន​ឈាម​ហូរ​ចេញ​តាម​ច្រមុះ​យ៉ាង​ច្រើន​ ចំណែក​ស្ដ្រី​ឈ្មោះ​ញ៉េ​ប ​គឹ​ម​ហ៊ី​ ត្រូវ​គ្រួសារ​​​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​រ​ពេទ្យ​ខេត្ដ ។ ម៉ូតូ​ទាំង​២​គ្រឿង​ក្រោយ​ពេល​វាស់​វែង​រួច​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន​រង​់​ចាំ​ដោះ​ស្រាយ​តាម​ផ្លូវច្បាប់​៕