ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុង​អារម្មណ៍​​​និយាយ​ទូរស័ព្ទ​បើក​ឡិចស៊ីស​​​បុក​បង្គោល​​ភ្លើង​​​​ខ្ទេច​មុខ

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​​រវល់​និយាយ​​ទូរស័ព្ទ​ បើក​រថយន្ត​មួយ​គ្រឿង​​​​ម៉ាក​ឡិច​ស៊ី​ស​​​RX300ពណ៌​​ស​ បុក​បង្គោល​ភ្លើង​​​​មួយ​ដើម​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ ​សង្កាត់​ទួល​ស្វាយ​ព្រៃ​​​ទី​១ ខណ្ឌ​ចំការមន​ កាល​ពី​​​វេលាម៉ោង​​​១១​និង​៣០​នាទី​​​យប់​ថ្ងៃទី​​​​២៥​​ កញ្ញា​ បណ្តាល​ឱ្យ​បង្គោល​ភ្លើង​​ទ្រេត​​​ហើយ​រថយន្ត​រង​ការ​ខូច​ខាត​​​បើក​ទៅមុខ​​លែង​រួច​ ។

តាម​ប្រភព​​ព័ត៌​មាន​​​​ពីកន្លែង​កើត​ហេតុ​​​បាន​ឱ្យដឹងថា ​មុនពេល​កើតហេតុ​​​គេ​ឃើញ​រថយន្ត​​​​បង្ក​​បើក​បរ​តាម​បណ្តោយ​​មហា​វិថី​ម៉ៅ​សេទុង​​ក្នុង​ទិស​ដៅ​​ពី​កើត​​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​​​​​​កើត​ហេតុ​ក៏​ជ្រុល​​ល្បឿន​​​បុក​បង្គោល​​ភ្លើង​មួយ​ដើម​បណ្តាល​ឱ្យ​​​ទ្រេត​ ឯ​រថយន្ត​ក្រពឹត​មុខ​តែ​មិន​មាន​មនុស្ស​ណា​​រង​របួស​​ឡើយ​ ។

តាម​ការ​រៀប​រាប់​​​​​របស់​បុរស​​អ្នក​បើក​បរ​​​រថយន្ត​ខាង​លើ​​បាន​ឱ្យដឹងថា ​មូល​ហេតុ​​ដែល​រូប​គេ​បើក​រថយន្ត​បុក​បង្គោល​​​ភ្លើង​នេះ​ដោយ​សារ​តែ​​ស្លុងអារម្មណ៍​និយាយ​ទូរស័ព្ទ​​ ក៏​ជ្រុល​ចង្កូត​​​រថយន្ត​បុក​បង្គោល​ភ្លើង​​តែ​ម្តង ។ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​​បាន​ស្ទូច​យក​រថយន្ត​ខាង​លើ​ទៅ​រក្សា​ទុក​នៅសាលា​​រាជ​ធានី​ភ្នំពេញ​​ដើម្បី​ចាត់​ការ​​តាម​ផ្លូវ​ច្បាប់ ៕