ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្លា.ប់​​របស់​លោក​មេ​បញ្ជា​​ការ​រង​កង​រាជ​អាវុធ​​ហត្ថ​ស្រុក​​ពាមរក៍​ មាន​អាថ៌​កំបាំង​ស្នើ​​សុំ​ស្រាវជ្រាវ​ឡើង​វិញ​

12 ឆ្នាំ មុន

ខេត្ត​ព្រៃវែង​ ៖ អ្នក​ស្រី សេង ចំណាន ​អាយុ​៤៥​ឆ្នាំ ​ជា​ប្រពន្ធ​​​របស់​លោក​អ៊ូ ​រតនា ​មេ​បញ្ជា​ការ​រង​​​កង​រាជអាវុធ​ហត្ថ​​ស្រុក​​ពាមរក៍​ បាន​និយាយ​ថា ​ការ​ស្លា.ប់​របស់​​ប្តី​គាត់​កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា កន្លង​ទៅ គឺ​​បាន​បង្កប់​​នូវ​អាថ៌​កំបាំង​ជា​ច្រើន​ ដែល​ធ្វើ​ឱ្យ​​ក្រុម​គ្រួសារ​ និង​សាច់​ញាតិ​​យល់​ឃើញ​ថា ​អាច​ជា​អំពើ​ឃាត​កម្ម ។

អ្នក​​ស្រី សេង ​ចំណាន ​បាន​បញ្ជាក់​ថា ​ការ​លើក​ឡើង​បែប​នេះ គឺ​ដោយ​សារ​តែ​សំអាង​ទៅ​លើ​ហេតុ​ផល​​៣​ចំណុច គឺ​​ទី១-នៅ​មុន​ពេល​កើត​ហេតុ​ប្តី​​របស់​គាត់​ធ្លាប់​​បាន​

ខេត្ត​ព្រៃវែង​ ៖ អ្នក​ស្រី សេង ចំណាន ​អាយុ​៤៥​ឆ្នាំ ​ជា​ប្រពន្ធ​​​របស់​លោក​អ៊ូ ​រតនា ​មេ​បញ្ជា​ការ​រង​​​កង​រាជអាវុធ​ហត្ថ​​ស្រុក​​ពាមរក៍​ បាន​និយាយ​ថា ​ការ​ស្លាប់​របស់​​ប្តី​គាត់​កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា កន្លង​ទៅ គឺ​​បាន​បង្កប់​​នូវ​អាថ៌​កំបាំង​ជា​ច្រើន​ ដែល​ធ្វើ​ឱ្យ​​ក្រុម​គ្រួសារ​ និង​សាច់​ញាតិ​​យល់​ឃើញ​ថា ​អាច​ជា​អំពើ​ឃាត​កម្ម ។

អ្នក​​ស្រី សេង ​ចំណាន ​បាន​បញ្ជាក់​ថា ​ការ​លើក​ឡើង​បែប​នេះ គឺ​ដោយ​សារ​តែ​សំអាង​ទៅ​លើ​ហេតុ​ផល​​៣​ចំណុច គឺ​​ទី១-នៅ​មុន​ពេល​កើត​ហេតុ​ប្តី​​របស់​គាត់​ធ្លាប់​​បាន​ប្រាប់​ក្រុម​គ្រួសារ​ថា មាន​គេ​ប៉ង​​សម្លាប់ខ្លួន​២​ដង​មក​ហើយ​តែ​មិន​បាន​សម្រេច​ក្រោយ​​មក​នៅ​រសៀល​មុន​កើត​​ហេតុ​នោះ​ប្តី​របស់​​គាត់​បាន​ចេញ​​ពី​ផ្ទះ​​ទៅ​ធ្វើ​ការ​​ជា​ធម្ម​តា​បាត់​មួយ​យប់​ស្រាប់​តែ​ព្រឹក​ឡើង​ឃើញ​សមត្ថ​កិច្ច​ដឹក​សព​​យក​មក​ឱ្យ​អ្នក​​ផ្ទះ​ដោយ​ប្រាប់ថា ឆក់​​ខ្សែ​ភ្លើង​​​ស្លាប់​ទៅ​វិញ។

ទី២-ក្រោយ​ពេល​​ប្រទះ​​ឃើញ​​សព​ជន​រងគ្រោះ​​ភ្លាម សមត្ថ​កិច្ច​មិន​បាន​ត្រួត​ពិនិត្យ និង​ធ្វើ​កោសល្យ​​វិច័យ​លើ​​​សព និង​ទីតាំង​​កើត​ហេតុ​ភ្លាម​នោះ​​ទេ បែរ​ជា​​លើក​សព​ដឹក​យក​មក​ឱ្យ​ក្រុម​គ្រួសារ​​​ទៅ​​វិញ ធ្វើ​ឱ្យ​​ខូច​ទ្រង់​ទ្រាយ​ដើម​កន្លែង​កើត​ហេតុ និង​បាត់​ភស្តុ​តាង​​មិន​អាច​វិនិច្ឆ័យ​​រក​មូល​ហេតុ​នៃ​ការ​ស្លាប់​ពិត​ប្រាកដ​ឃើញ​ ហើយ​រំលង​អស់​១​ថ្ងៃ​១​យប់​ទើប​​សមត្ថ​កិច្ច​​ជំនាញ​ធ្វើ​កោសល្យ​​វិច័យ​ចុះ​ទៅត្រួត​ពិនិត្យ​កន្លែង​កើត​ហេតុ ​និងធ្វើ​ការ​សន្និ​ដ្ឋាន​​ជា​ផ្លូវ​ការ​​អំពី​​មូល​ហេតុ​​នៃ​​ការ​ស្លាប់​នេះ ទាំង​ដែល​​ទីតាំង​​កើតហេតុ និង​ភស្តុ​តាង​មួយ​ចំនួន​ដែល​យក​មក​ធ្វើ​ជា​មូល​ដ្ឋាន​ក្នុង​ការ​​វិនិ​ច្ឆ័យ​​ហេតុ​ការណ៍​ត្រូវ​​បាន​បំផ្លាញ​​ទ្រង់​ទ្រាយ​ដើម​អស់​ទៅ​ហើយ ។ និង​ទី​៣-​នៅ​ពេល​ប្រទះ​ឃើញ​​​សព​ភ្លាមៗ​​លើ​រាងកាយ​សព​មាន​ស្នាម​​​បែក​ចេញ​​ឈាម​នៅ​ត្រង់​ថ្ងាស​ និង​​​ស្នាម​ឆូត​ជាំ​នៅលើ​ក្បាល​​ ចំណែក​​ត្រង់​​កំភួន​​ដៃ​ខាង​ឆ្វេង​​មាន​ស្នាម​​ជាំ​២​កន្លែង ប៉ុន្តែ​​ក្រៅ​ពី​នេះ​រាងកាយ​ទាំង​មូល​នៅ​រក្សា​សភាព​ដើម​​ទាំងអស់​​គឺ​ពុំ​​មាន​អាការ​​ស្លេក​ស្លាំង​ ឬ​សញ្ញា​ផ្សេងៗ​​ដែល​បញ្ជាក់​ពី​ការឆក់​ខ្សែភ្លើង​នោះ​ទេ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕