ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​តា និង​លោក​យាយ​​ទទួល​​អំណោយ​​សប្បុរស​​ជន​ជា​លើកទី​​2 ខណៈទឹក​លិច​​ខ្ទម

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ នៅ​រសៀល​​​ថ្ងៃ​ទី​​២៥ កញ្ញា លោក​ណុប រក្សា តំណាង​​សារ​ព័ត៌​​​មាន​កោះ​សន្តិ​ភាព បាន​នាំ​យក​​អំណោយ​​​របស់​សប្បុរស​​ជន​​​មួយ​ឈុត​​ទៀត ដែល​បាន​ផ្តល់​​​តាម​រយៈ​កោះ​សន្តិ​ភាព​​​​ទៅ​ប្រគល់​ជូន​​លោក​តា គង់ រស់ និង​លោកយាយ​​​ហែម ពិ ដែល​​​កំពុង​រស់​​នៅ​ក្នុង​ខ្ទម​​ដ៏​សែន​​​កម្សត់​​​មួយ​ស្ថិត​​ក្នុង​ភូមិ​​ហ្លួង ឃុំ​ឫស្សី​​​ក្រោក ស្រុក​​មង្គល​បុរី ។

បច្ចុប្បន្ន​​​ខ្ទម​​​​កម្សត់​​​​របស់​​លោក​តា និង​លោក​យាយ​​កំពុង​រង​​​គ្រោះ​ដោយ​​សារ​ទឹក​​​ជន់​លិច​​​រហូតដ​ល់​​រនាប​​​ តែ​ត្រូវ​​​អ្នក​ជិត​ខាង​​មាន​ក្តី​អាណិត​​​អាសូរ​​ជួយ​លើក​​​រនាប​​ឱ្យ​ខ្ពស់​​​ផុត​ពី​ទឹក​ជូន​​គាត់​​សម្រាក​​​បាន​ ។ ការនាំ​​​យក​​អំណោយ​ទៅ​​ប្រគល់​ជូន​លោក​តា និង​​លោក​យាយ​​​នេះ​ដែរ ក៏​​មាន​​លោក​ឃឹម មារ៉ា​ នាយ​​នគរ​បាល​​ប៉ុស្តិ៍​រដ្ឋ​បាល​ឫស្សី​​ក្រោក ​​កញ្ញា ជិម សៅឌី ក្រុម​​​​​ប្រឹក្សា​​ឃុំ​​ឫស្សី​​ក្រោក ចូល​រួម​ផង​​ដែរ ។

លោក​ណុប រក្សា បាន​ជម្រាប​ជូន​​លោក​តា និង​លោក​​​​យាយ​ថា ថវិកា​​​ដែល​សប្បុរ​ស​ជន​​ផ្តល់​ជូន​​លើក​ទី​​២​​តាម​រយៈ​​កាសែ​ត​កោះ​សន្តិ​ភាព​​​​នេះ ​​​​បាន​​ទទួល​ពី​​ ១-លោក​តែ សុខ​ឡុង និង​ភរិយា ព្រម​ទាំង​បុត្រ ឧបត្ថម្ភ​​២០​​ម៉ឺ​ន​រៀល ២-​លោក​​សិទ្ធ ឈួន និង​​ភរិយា​​ ឧបត្ថម្ភ​​​២០​​ម៉ឺន​រៀល ៣-​លោក​សែត សុភា និង​​កញ្ញា ណាត់ ពេជ្រ​ពណ្ណ​រាយ ព្រម​ទាំង​​បុគ្គលិក​​​សណ្ឋា​គារ​​​ឡឺ​រ៉ូយ៉ាល់​​ ឧបត្ថម្ភ​​២០​ដល្លារ ៤-​​លោក​វ៉ាន់ តារា និង​ភរិយា​​ ឧបត្ថម្ភ​​​៥​ម៉ឺន​រៀល និង​៥-​​កញ្ញា សុជាតា ឧបត្ថម្ភ​​១០​ដុល្លារ ។

លោក​តា និង​​​លោក​​យាយ​​ បាន​ថ្លែង​​អំណរ​គុណ​​ដល់​សប្បុរស​ជន​ដែល​​​​បរិច្ចាគ​​​ធន​ធាន​​ផ្ទាល់​ខ្លួន​​​ចែក​រំ​លែក​​ដល់​ពួក​គាត់​​​ទាំង​​២​​នាក់​ដែល​កំពុង​​រស​់​នៅ​​​ជួប​ការ​​លំ​បាក​​ ខណៈ​​លោក​យាយ​​មាន​ជំងឺ​​ ចំណែ​ក​​លោក​តា​​​​​​វិញ​មួយ​រយៈ​​នេះ​មិន​បាន​ចេញ​ដើរ​លក់​​នំ​ប័ុង​​ទេ ព្រោះ​​តែ​សុខ​ភាព​​​មិន​សូវ​​ស្រួល ហើយ​​ពេល​នេះ​​ទឹក​​​​​កំពុង​​ជន់​​លិច​​ផង​ដែរ។លោ​ក​តា និង​លោក​​យាយ​​បាន​​ប្រសិទ្ធ​​ពរ​ជ័យ​​ជូន​​ដល់​​សប្បុរស​ជន​​ទាំង​អស់ សូម​​​​​ជួប​តែ​សេចក្តី​​សុខ​​ចម្រើន ​​​ឈ្នះ​អស់​​មា​រ​​សត្រូវ​​ទាំង​ឡាយ និង​​មាន​អាយុ​​យឺន​យូរ ៕ ​