ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកលី ៖ ការបង្រួប​បង្រួម​​ជា​​មួយ​កូរ៉េខាង​ជើង​អាច​ធ្វើ​គ្រប់ពេល​​

12 ឆ្នាំ មុន

ប្រធានាធិបតី​កូរ៉េខាង​​ត្បូង​លោកលី​ម្យុង​បាក់ ​កាលពី​ថ្ងៃទី​២៥ កញ្ញា​បានស្នើ​ជំរុញ​ការ​រៀបចំ​នានាសម្រាប់​ការ​បង្រួប​បង្រួម​ជា​យ​ថា​ហេតុជាមួយ​កូរ៉េខាងជើង​ដែលអាច​កើត​មាន​គ្រប់​​ពេល ។យោងតាម​អ្នក​នាំពាក្យ​របស់​លោកគីលោក​PARK JEONG-HAថា ​លោក​ប្រធានាធិបតី​​លីក្នុង​ឱកាស​នៃកិច្ច​ប្រជុំ​មួយ​ជាមួយ​បណ្តា​សមាជិក​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​សម្រាប់​ការ​បង្រួប​បង្រួម​​​ជាតិ ​ដែល​

ប្រធានាធិបតី​កូរ៉េខាង​​ត្បូង​លោកលី​ម្យុង​បាក់ ​កាលពី​ថ្ងៃទី​២៥ កញ្ញា​បានស្នើ​ជំរុញ​ការ​រៀបចំ​នានាសម្រាប់​ការ​បង្រួប​បង្រួម​ជា​យ​ថា​ហេតុជាមួយ​កូរ៉េខាងជើង​ដែលអាច​កើត​មាន​គ្រប់​​ពេល ។យោងតាម​អ្នក​នាំពាក្យ​របស់​លោកគីលោក​PARK JEONG-HAថា ​លោក​ប្រធានាធិបតី​​លីក្នុង​ឱកាស​នៃកិច្ច​ប្រជុំ​មួយ​ជាមួយ​បណ្តា​សមាជិក​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​សម្រាប់​ការ​បង្រួប​បង្រួម​​​ជាតិ ​ដែល​រស់​នៅ​​ឯ​បរទេស​ថ្លែង​ថា ​យើង​ពុំ​មាន​មធ្យោបាយ​​ណាមួ​យដើម្បី​និយាយ​ថា តើ​ពេលណា​មាន​ការ​បង្រួប​បង្រួមគ្នា​ឡើយ​ រួម​ទាំង​យើង​ក៏​មិន​ដឹង​ជាខ្យល់​នឹងបក​​់​ពេល​​ណា​​ដែរ ​តែយើង​គិត​ជានិច្ច​ថា​រឿង​នោះ​វា​​​វិជ្ជ​មាន​ដែរ ។

ក្រុម​ប្រឹក្សា​ប្រធានាធិបតី​នោះ​ រួម​មាន​សមា​ជិក​ដល់​ទៅ​១.០០០​នាក់​ក្នុងនោះ​ក៏​រួម​មាន​ជន​ជាតិកូរ៉េ​ខាងត្បូង​រស់​នៅ​បរទេសដែល​ទទួល​បន្ទុក​ផ្តល់​អនុសាសន៍​នានា​ស្តីពី​​នយោបាយ​បង្រួប​បង្រួម​ជូន​ដល់​ប្រមុខរដ្ឋ​ ។ ក្នុងកិច្ច​ប្រជុំ​នាពេល​នេះ​​មាន​សមាជិក​៦០០​នាក់​ ​មក​ពី​ប្រទេស​៨៦​លើ​ពិភព​លោក​ចូលរួម ​។ប្រទេស​កូរ៉េ​ខាង​ត្បូង​និងកូរ៉េខាងជើង​បាន​ពុះ​បំបែក​​ដាច់ពីគ្នា ​កាលពី​ពេល​បញ្ចប់​សង្គ្រាម​កូរ៉េ​១៩៥០-១៩៥៣ ។

លោក​លី​មាន​ប្រសាសន៍​ទៀតថា ​ការ​បង្រួប​បង្រួម​​កូរ៉េ​ទាំង​២​នឹង​ជា​ឱកាស​សម្រាប់​​ប្រ​​ទេស​ទាំង​២​បោះ​ជំហាន​ទៅ​មុខយ៉ាង​វែង​លើ​ឆាក​អន្ត​រ​ជាតិ ៕