ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​​យីឌុប​ដឹក​សារធាតុ​គីមី​​ក្រឡាប់​ធ្លាក់​ចូល​បឹង​ពុល​ត្រី​​ងាប់​ព្រោង​ព្រាត​

12 ឆ្នាំ មុន

ខេត្ត​​កំពង់​ឆ្នាំង ៖ រថយន្ត​​យីឌុបធុន​​ធ្ងន់​​​មួយ​គ្រឿង​​បាន​ក្រឡាប់​ធ្លាក់​ពី​​លើ​ស្ពាន​​បឹង​ពោធិ៍ ស្ថិត​ក្នុងភូមិ​​សូវង្ស ​ឃុំ​តា​​ដេស ស្រុក​​កំពង់​ត្រឡាច ​កាល​ពី​វេលា​ម៉ោង​​១២​និង​៣០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​​​ថ្ងៃទី​២៦ កញ្ញា ២០១២ ។ ​អ្វីដែលចាប់​អារម្មណ៍​​ និង​ផ្អើល​​មន្ត្រី​​ច្រើន​ជំនាញ​​​ស្ទុះ​​ស្ទាចុះមក​​ពិនិត្យ​​មើល និង​​រាយ​ការណ៍​​បន្ទាន់​​ទៅ​ក្រសួង​​រៀង​ៗ​ខ្លួន​ ដោយ​សារ​តែ​នៅ​លើ​រថយន្ត​នោះ​​មាន​ដឹក​ធុង​ដែល​មាន​សារ​ធាតុ​ពុល ឬ​ប្រហែល​​ជា​អាស៊ីត​​បាន​បែក​ធ្លាយ​​ហូរ​ចូលក្នុង​ទឹក​ប្រឡាយ​​ដែល​​កំពុង​ហូរ

ខេត្ត​​កំពង់​ឆ្នាំង ៖ រថយន្ត​​យីឌុបធុន​​ធ្ងន់​​​មួយ​គ្រឿង​​បាន​ក្រឡាប់​ធ្លាក់​ពី​​លើ​ស្ពាន​​បឹង​ពោធិ៍ ស្ថិត​ក្នុងភូមិ​​សូវង្ស ​ឃុំ​តា​​ដេស ស្រុក​​កំពង់​ត្រឡាច ​កាល​ពី​វេលា​ម៉ោង​​១២​និង​៣០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​​​ថ្ងៃទី​២៦ កញ្ញា ២០១២ ។ ​អ្វីដែលចាប់​អារម្មណ៍​​ និង​ផ្អើល​​មន្ត្រី​​ច្រើន​ជំនាញ​​​ស្ទុះ​​ស្ទាចុះមក​​ពិនិត្យ​​មើល និង​​រាយ​ការណ៍​​បន្ទាន់​​ទៅ​ក្រសួង​​រៀង​ៗ​ខ្លួន​ ដោយ​សារ​តែ​នៅ​លើ​រថយន្ត​នោះ​​មាន​ដឹក​ធុង​ដែល​មាន​សារ​ធាតុ​ពុល ឬ​ប្រហែល​​ជា​អាស៊ីត​​បាន​បែក​ធ្លាយ​​ហូរ​ចូលក្នុង​ទឹក​ប្រឡាយ​​ដែល​​កំពុង​ហូរ បណ្តាល​​ឱ្យ​​ពុល​ត្រី​​ងាប់​ជា​ច្រើន​​​។​

​មន្ត្រី​នគរបាល​ស្រុក​កំពង់​ត្រឡាច ​បាន​និយាយថា រថយន្ត​ម៉ាក​ហ្វុយ ហ្សូ ​​បើកពីជើង​ទៅ​​ត្បូង​​ តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៥ ​លុះ​​ដល់​ចំណុច​កើតហេតុ​បាន​​រេ​ចង្កូត​ធ្លាក់​ពី​លើ​​ស្ពាន​បណ្តាល​​ឱ្យ​បាក់​​បង្កាន់​ដៃ​​ស្ពាន​ក្រឡាប់​​​ចូល​ប្រឡាយ​ទឹក​​តែម្តង ។ ​ភ្លាមៗ​​នោះអ្នក​​បើក​​រ​ថយន្ត​​ មិន​ដឹងថា​​បម្រើ​ការ​​ងារឱ្យ​ក្រុម​​ហ៊ុន​ណា​នោះ​ទេ បាន​រត់​គេច​​ខ្លួន​បាត់ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕