ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ឈ្មោះផេង ចាន់នី ហៅស្រី អាយុ៥២ឆ្នាំ ត្រូវបានម្តាយចុងវ័យក្មេងអាយុប្រហែល៣០ឆ្នាំ ចាប់បោចសក់ធាក់ចំដើមទ្រូង និងវាយលើរាងកាយយ៉ាងចាស់ដៃរហូតដល់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីព្រឹកថ្ងៃទី២៥ កញ្ញា ២០១២ ស្ថិតនៅភូមិ១៤ ឃុំកោះសូទិន ស្រុកកោះសូទិន ចំណែកស្ត្រីជាម្តាយចុងមិនត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះទេ ។
ស្ត្រីរងគ្រោះប្រាប់ឱ្យកោះសន្តិភាពដឹងថា ឪពុកបង្កើតរបស់គាត់ឈ្មោះផេង អាន អាយុ៨១ឆ្នាំ ជាអាណិកជនកាណាដាបានយកប្រពន្ធវ័យក្មេង ឈ្មោះសុខ នី ជាអ្នកបម្រើការងារនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ មានកូនចំនួន២នាក់ក្នុងនោះកូនស្រីបងអាយុ២ឆ្នាំ និងកូនប្រុសពៅអាយុ៨ខែ។ ស្ត្រីរងគ្រោះប្រាប់បន្តថា ក្នុងពេលដែលឪពុកត្រឡប់មកពីប្រទេសកាណាដា វិញ បានមកលេងស្រុកកំណើត និងបាននាំប្រពន្ធចុងវ័យក្មេងមកលេងនៅភូមិកើតហេតុរយៈពេល៥ខែមកហើយ ។ លុះមកដល់ព្រឹកថ្ងៃខាងលើ រូបគាត់ (ស្ត្រីរងគ្រោះ) កំពុងតែអង្គុយនៅលើផ្ទះ ស្រាប់តែម្តាយចុងដៃដល់មកនិយាយដៀមដាមដៀលពូជនូវពាក្យអសុរោះ ទើបមានការឈ្លោះប្រកែកទៅវិញទៅមក ហើយវាយតប់គ្នាតែម្តងទៅ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ